ម៉ូលីកា សម្រស់ស្អាតប្លែកជាមួយឈុតបុរាណ

0

​ក្រោយសម្រាលកូនបានជាង៣ខែអតីតារាចម្រៀងម៉ូលីកា បានបង្ហាញស្ទីលថ្មីជាមួយការថតរូបនូវឈុតបុរាណជាច្រើនឈុតតែម្ដងដែលធ្វើឲ្យសម្រស់របស់នាងលេចត្រដែតក្នុងនោះមានដូចជាឈុតពណ្ណរាយមរ៍កតអប្សរ ដែលគ្រងលើខ្លួននាងបង្ហាញនូវរស្មីរុងរឿង រួមទាំងប្រដាប់ដោយត្បូងកែវព័ណបៃតង កាន់តែមានភាពទាក់ទាញថែមទៀត។នៅមានឈុតជាច្រើនទៀតដែលម៉ូលីកា ស្លៀកពាក់សាកសមជាមួយតួដងខ្លួនរបស់នាងធ្វើឲ្យហ្វេន ហ្វេន ចាប់អារម្មណ៍និងយល់ថានារីខ្មែរពិតជាមានសម្រស់ស្រស់ស្អាតមែននៅពេលដែលគ្រងឈុតបុរាណទាំងនោះ។

​ម៉ូលីកា បានឲ្យដឹងថាកាលថ្ងៃអាពាហ៍ពិពាហ៍របស់នាងបានប្រើប្រាស់ឈុតប្រពៃណីបុរាណខ្មែរជាច្រើនឈុតហើយអារម្មណ៍របស់នាងពិតជាដក់ជាប់ចិត្តនូវឈុតសម្លៀកបំពាក់របស់ខ្មែរទើបនាងជ្រើសយកឈុតដែលខ្លួនឯងស្រលាញ់ថតទុកជាឯកសារនៅពេលនេះ។នាងថាសម្លៀកបំពាក់បុរាណរបស់ខ្មែរមិនត្រឹមតែបង្កប់នូវអត្ថន័យមិនអាចកាត់ថ្លៃបាននោះទេ ប៉ុន្ដែរនៅពេលដែលយើងគ្រងទៅមានអារម្មណ៍ថាជានារីដ៍ស្រស់ស្អាតម្នាក់ហើយមានមោទនភាពចំពោះការបានស្លៀកពាក់ឈុតដ៍អស្ចារ្យទាំងនោះ។នាងថាក្នុងនាមជាកូនខ្មែរនាងបានស្វែងយល់ច្រើនពីឈុតសម្លៀកបំពាក់ប្រពៃណីបុរាណដែលបានបន្សល់ទុកជាមរតកឲ្យកូនខ្មែរជាពិសេសឈុតខ្លះមានមកុដដែលមានក្បាច់រចនាពីប្រាសាទរបស់ខ្មែរយើងទៀតផង។

​ទាក់ទងរឿងមុខជំនួញនៅរដូវកូវីដ១៩នេះដែរម៉ូលីកា បានឲ្យដឹងថាហាងអិនខេ ម៉ូលីកា ប៊ីយូធី ត្រេឌីង ឯ.ក របស់នាងនៅតំណើរការធម្មតាទេហើយនៅពេលខាងមុខនេះនាងគ្រោងទិញផ្ទះថែម១ទៀតធ្វើជាស្នាក់ការកណ្ដាលផ្ទុកផលិតផលធំនៅទីនោះតែម្ដង។នាងថាជីវិតរបស់នាងពេលមានកូន១នេះសុខកាលពីនៅលីវព្រោះត្រូវប្រឹងរកលុយថែមទៀតដើម្បីចិញ្ចឹមកូននិងសម្រាប់ផ្គត់ផ្គង់ការរៀនសូត្ររបស់គេ។ប៉ុន្ដែរគម្រោងយកកូនទី២វិញនាងថាមិនទាន់គិតគូឆាប់ៗនេះទេ។

​អតីតតារាចម្រៀងRock អ្នកនាងម៉ូលីកា បានរៀបការកាលពីថ្ងៃទី១៨ខែមករាឆ្នាំ២០២០ ជាមួយតារាសម្ដែងលោកហុង មានុន ហៅឆានុន ក្រោយអ្នកទាំង២បានឆ្លងកាត់ការតស៊ូនិងកម្សត់កម្សរជាមួយគ្នាជាង៣ឆ្នាំទើបមានជីវភាពធូធារដូចពេលនេះ។ម៉ូលីកា បានសម្រាលកូនស្រីដ៍ស្រស់ស្អាតម្នាក់កាលពីថ្ងៃទី៥ខែកក្កដាឆ្នាំ២០២០ដោយនាងដាក់ឈ្មោះថា”នុន ច័ន្ទម៉ូនីតា”ពេលនេះមានអាយុជាង៣ខែហើយ៕