មើលឃើញពីតម្លៃវិស័យអនឡាញ បណ្តាលអោយចិត្ត អ្នកជំនួញម្នាក់នេះសម្រេចចិត្តបោះទុន ត្រឹម១ពាន់ដុល្លារហើយ ក៏ប្រែប្រួលមុខមាត់ពីមួយថ្ងៃទៅមួយថ្ងៃ។ អ្វីដែលគេមិននឹកស្មានដល់ តារាលក់អនឡាញ រូបនេះកំពុងមានសមាជិកតំណាងចែកចាយមិនធម្មតា ហើយក៏នៅមានផែនការមួយចំនួនទៀត ដើម្បីបំបែកទីផ្សារ។
អ្នកនាង អង់ សុគន្ធា មាននិស្ស័យលើមុខជំនួញ តាំងពីនៅវ័យក្មេងមកម្ល៉េះ។ អ្នកនាង ជាកូនអ្នកស្រុកស្រែខេត្តតាកែវ ធ្លាប់ហែលឆ្លងភាពកម្សត់ច្រើនកាលពីនៅតូចវ័យ៨ឆ្នាំមក។ ធ្លាប់ដើរធ្វើការ តាមកន្លែងផ្សេងៗ និង ហាងបាយគុយទាវលាងចានអោយគេ។ ក្នុងចិត្តខុសពីគេត្រង់កំណត់ថា មិនចង់នៅបម្រើគេនោះទេ ចិត្តចង់ធ្វើជាថៅកែគេតាំងពីក្មេង។ មានទិសដៅ និង ភាពជឿជាក់តាំងពីតូចធ្វើអោយ អង់ សុគន្ធា ជំនះហើយបានប្រែក្លាយជីវិតពីមួយឆ្នាំទៅមួយឆ្នាំ។ លើសពីនេះ មុនក្លាយជា អ្នកលក់ផលិតផលសាប៊ូ កក់សក់មកពីប្រទេសអុីតាលី ស្រីស្រស់ ពូកែឆ្លាតរូបនេះ បានធ្លាប់ក្លាយជាថៅកែហាង៤កន្លែងមកហើយ ដោយឆ្អិនជាមួយការងាររកសុីនិងបទពិសោធន៍។
យ៉ាងណាមិញ ពេលនេះ អង់ សុគន្ធា បាន បោះបង់មុខរបរធ្វើថៅកែហាង មកបើកលក់ផលិតផលសាប៊ូកក់សក់វិញម្តង។ ប្រការជម្រុញចិត្តបែបនេះ ព្រោះមើលឃើញឱកាសលើវិស័យអនឡាញ កំពុងនាំមុខ។ ម្ល៉ោះហើយអ្នកនាងបានងាកមកផ្តើមទុន១ពាន់ដុល្លារ លើរបរនេះ ទទួលបានភាពប្រសើរឡើងពី១ឆ្នាំទៅមួយឆ្នាំ។អ្វីដែលពិសេសអ្នកនាង មានដល់តំណាងចែកចាយពី១ខេត្តទៅមួយខេត្តក្រោយមើលឃើញថាផលិតផលសាប៊ូកក់សក់ផ្តាច់មុខមកពីអុីតាលី មានគុណភាព និង ជឿទុកចិត្ត។មើលឃើញពីជីវិតអតីតកាល ធ្លាប់អត់ សុគន្ធា ក៏តាំងចិត្តធ្វើការងារផ្នែក មនុស្សធម៌អោយបានផុសផុលពេលកាន់តែមានមុខមាត់ ដោយពាំនាំ សហការជាមួយក្រុមការងារនិងមិត្តភក្តិ។
គួរបញ្ជាក់ថា ពេលនេះ អង់ សុគន្ធា ជាអគ្គនាយិកា ក្រុមហ៊ុន SK Beauty Solution CoLtd ដោយក្តាប់ លើផ្នែកផលិតផលសាប៊ូកក់សក់។ មុនក្លាយជាអគ្គនាយិកា អ្នកនាង លះបង់មុខរបរ មុនៗចោលហើយ រិះរករបរថ្មី ដោយសារតែមានតិចនិចល្អទើបជម្រុញអោយក្លាយជាអគ្គនាយិកាក្រុមហ៊ុនដ៏ពូកែ។