ត្រឹមតែជាងមួយឆ្នាំក្រុមហ៊ុន HSKL ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការវាយបំបែកទីផ្សារនៅប្រទេសកម្ពុជា ក្រុមហ៊ុននេះនាំចូលផលិតផលកូរ៉េម៉ាក KK8 និង Sara Stem Cell ជាដើម ។ នេះជាក្រុមហ៊ុនមួយដែលនាំចូលផលិតផលសុទ្ធៗពីប្រទេសកូរ៉េ ដែលក្រៅពីមានទីផ្សារនៅក្នុងស្រុក ក៏មានទីផ្សារនៅបណ្ដារប្រទេសធំៗគួរឱ្យសរសើរនោះផង។
យោងតាមកិច្ចសម្ភាសន៍ របស់លោកស្រី ហឹង សុឃាង អគ្គនាយិការក្រុមហ៊ុន ជាមួយនឹង ផ្ទះតារាTV បានអះអាងថា មកទល់ពេលនេះលោកស្រីទើបតែដំណើរការក្រុមហ៊ុនរយៈពេលទើបតែបានជាងមួយឆ្នាំប៉ុណ្ណោះ តែគន្លឹះនៃភាពជោគជ័យគឺដោយសារតែ លោកស្រីមានគោលការណ៍លក់តែផលិតផលសុទ្ធមកពីប្រទេសកូរ៉េ និងលក់តែផលិតផលដែលមានគុណភាពហើយមានតម្លៃទទួលយកបាននៅក្នុងស្រុក។ ក្នុងនោះយុត្តិសាស្ត្រផ្ដល់ឱកាសឱ្យតំណងចែកចាយមានសិទ្ធិលក់រាយ ហើយក្រុមហ៊ុនទទួលតែបោះដុំក៏ជាគន្លឹះធ្វើឱ្យក្រុមហ៊ុនលោកស្រីពង្រីកបានតំណងឆ្នើមៗប្រចាំក្រុមហ៊ុន ស្ទើរតែទូទាំងប្រទេសផងដែរ។
ដូច្នេះហើយក្នុងវីដេអូឡាយរបស់លោកស្រីនាពេលកន្លងមក គឺលោកស្រីផ្ដោតតែលើការច្រៀងសំណូមពរជាមួយនឹងតារាចម្តៀងអ្នកស្រី ឆោម ឆវិន ច្រើនជាងការឡាយលក់ផលិតផល ដិយសារតែផលិតផលស្ទើរតែគ្រប់មុខរបស់ក្រុមហ៊ុនអ្នកស្រីមានទីផ្សារទៅហើយ។ លកស្រីថាផលិតផលដែលមានទីផ្សារខ្លាំងនៅក្នុងស្រុក និងនៅប្រទេសធំៗមួយចំនួន ដូចជា អាមេរិក បារាំង កាណាដា និងអូស្ត្រាលីជាដើម រួមមាន ម៉ាស់ត្រីប៊ូថក Sara Stem Cell serums និង ផលិតផលផ្សេងទៀត ដែលសូម្បីតែក្នុងអំឡុងពេលកូវីដនេះក៏មានការកុហ្មង់ចេញមិនគ្រប់តម្រូវការ។
ក្នុងពេលខាងមុខក្រុមហ៊ុនរបស់លោកស្រីក៏នឹងវាយលុកផលិតផលម៉ាក KK8 ដែលជាផលិតផលម៉ាកស្តង់ដាមកពីប្រទេសកូរ៉េមកកាន់កម្ពុជាផងដែរ។