ទទួលការចាប់អារម្មណ៍នឹងវត្តមាន ស្រាក្រហមល្បីឈ្មោះ មកពីឈីលី

0

ក្នុងពិធីអាហារសាមគ្គី កាលពីថ្ងៃទី26 កញ្ញា ឆ្នាំ2020នៅ រីស៊ត កោះស្លាកែត វត្តមានស្រាក្រហមល្បីឈ្មោះមួយ ដែលត្រូវគេដឹងថា ទទួលបានមេដាយមាស និង ប្រាក់ពីស្ថាប័នគុណភាពអន្តរជាតិ ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ផលិតផលស្រាក្រហម PENGWINE ដ៏ល្បីរបស់ប្រទេស ឈីលីនេះ ក៏ជាផលិតផលសុខភាព និង ជួយសម្រស់ដ៏ល្អផង។ នៅក្នុងពិធីនោះ ក៏មានការដើរបង្ហាញម៉ូដ និង ការសម្ដែងសិល្បៈគួរអោយទាក់ទាញនារាត្រីនោះផងដែរ។

លោក ង៉ែត វិសុទ្ធ តំណាងឱ្យ DAVITRA (Cambodia) Co.,Ltd បានមានប្រសាសន៍ថាការនាំចូលស្រាក្រហម PENGWINE គឺដើម្បីជម្រុញបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលនិយមពិសារស្រាក្រហមពីប្រភពនានា ឱ្យងាកមកភ្លក់ស្រាក្រហមដែលមានប្រភពនៃវត្ថុធាតុដើម និងការផលិតច្បាស់លាស់។

លោកបានបន្តទៀតថា « យើងពិតជាមានសេចក្ដីសោមនស្សរីករាយ និងមានមោទនភាពដែលក្រុមហ៊ុន DAVITRA (Cambodia) Co.,Ltd ទទួលបានសិទ្ធិនាំចូលផ្ដាច់មុខនូវស្រាក្រហមនេះ ពីប្រទេស ឈីលី ។ ពិធីសម្ភោធនេះជាសក្ខីភាពមួយ បង្ហាញឱ្យឃើញនូវស្រាក្រហមមួយប្រភេទទៀតដែលទទួលបានមេដាយមាស និងប្រាក់ជាច្រើនលើគុណភាព។

ថ្វីត្បិតតែក្រុមហ៊ុនទើបតែចាប់ផ្ដើមចែកចាយមែន ប៉ុន្តែក៏មានតំណាងចែកចាយក្នុង20 ខេត្តក្រុងនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ នេះដោយសារតែក្រុមហ៊ុន DAVITRA ជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវខ្ពស់ហើយនឹងចូលមករួមចំណែកយ៉ាងសំខាន់ក្នុងការងារមនុស្សធម៌ និងការជួយសង្គមជាច្រើននៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីនោះក៏មានការចូលរួមពីសំណាក់ លោក Chris Milliken ស្ថាបនិកស្រាទំពាំងបាយជូរ PENGWINE, អ្នកស្រី Eve Lai នាយកអភិវឌ្ឍន៍ប្រចាំតំបន់, លោក NV អ្នកគ្រប់គ្រងក្រុមហ៊ុន DAVITRA និងលោក Ohlala អ្នកគ្រប់គ្រងស្រាទំពាំងបាយជូរ PENGWINE ផងដែរ។