មកស្ដាប់អត្ថន័យ កសាងអាស្រម ព្រះមាតាបិតា មហានាគ និង ព្រះម៉ែធរណី

0

មហាជនមិនតិចទេ បានដឹងថា ព្រះអង្គ នី សុវណ្ណមុនីរ៉េត គឺជាព្រះសង្ឃមួយអង្គ ដែលមាន ទឹកចិត្តល្អ ជួយដល់ទុរគតជន មិនប្រកាន់ បុគ្គលណាៗ ទាំងអស់។ ជាថ្មីទៀត ព្រះអង្គបាន ប្រកាសនៅលើ បណ្តាញសង្គមហ្វេសបុក ទាក់ទិននឹងកិច្ចការ មួយចំនួន ក្នុងវិស័យ ជំនឿពុទ្ឋសាសនា។ នោះជាការ អំពាវនាវធ្វើ រឿងមួយតាមការស្នើសុំ ព្រោះតែមូលហេតុ មួយចំនួន។

យោងតាមគណនី ហ្វេសបុក របស់ ព្រះ អង្គ កាលពី ថ្ងៃទី១៥ កញ្ញា ឆ្នាំ២០២០ បានចេញសំណេរថា « ខ្ញុំព្រះករុណា អាត្មាភាពព្រះ ព្រហ្មវិជ្ជា នី សុវណ្ណមុន្នីរ៉េត បានរៀបចំកសាង អាស្រម ព្រះមាតាបិតា មហានាគ និង ព្រះម៉ែធរណី សូមជូនដំណឹងញោមញាតិពុទ្ធបរិស័ទ ទាំងក្នុងប្រទេសក្រៅប្រទេស ចូលរួមចាប់មគ្គផលជាកម្លាំងសទ្ធា សូមផល្លាអានុសង្ឃដែលខ្ញុំព្រះករុណា អាត្មាភាព បានធ្វើទានគ្រប់ទីកន្លែង សូមទិសបារមី ជួយឃុំគ្រង បានសម្រេចដូចបំណង សូមអនុមោទនា ???ពត៌មានបន្ថែមសូមទំនាក់ទំនងតាមលេខទូរសព្ទ័ ០១៧ ៦០ ៩៩៩៩, ០១១ ៩៩៩៩ ២៥។

តាមរយៈ ការលើក យកមកបង្ហាញនេះ ព្រះអង្គ នី សុវណ្ណមុនីរ៉េត បានគូស បញ្ជាក់ថា ជាប់កិច្ចសន្យា ឬមាត់ក មួយរយៈមុន បែបនេះហើយ ទើប ធ្វើអោយ លោកបង ត្រូវតែសម្រេច ផែនការមួយនេះ អោយបាន។ ជាពិសេស អាស្រម ទាំងនោះ អាចនឹងសាងសង់ បានរួចរាល់យូរមកហើយ ដែលមានមារជ្រែក មកបង្អាក់ផែនការ ទើបត្រូវកាត់ផ្តាច់។ សង្ឃឹមថា បំណង អាត្មា ដែលបាន ដាក់ការ ប្រកាសទៅ ញាតិញោម ចាប់អារម្មណ៍ ហើយ ចូលរួមកសាងបុណ្យ កុសល ទាំងអស់គ្នា។ លើសពីនេះ ប្រហែលជា មានការ ប្លែក ក្នុងចិត្តខ្លះ ហើយ ដែលប្រកាសរកជំនួញ ធ្លាប់តែឃើញចេញ មុខជួយ ញាតិមិត្ត ។ ព្រោះ តែការខ្វះខាត ហើយចង់បានការរួម និស្ស័យជាមួយ ព្រះ និងអំពើល្អ ទើបសម្រេចធ្វើឡើង ដើម្បីអោយ បរិស័ទយើង មានកុសលផលបុណ្យ បន្តទៀត”។

ជាមួយនឹងការអះអាងនេះ បានធ្វើអោយពុទ្ធបរិស័ទមិនតិចទេ កោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់ព្រះអង្គ ក្នុងព្រះពុទ្ធសាសនា ដើម្បីធ្វើជាទីសក្ការបូជា និងថ្វារបារមី ដែលព្រះអង្គជំពាក់មាត់ក ដោយមានការរំពឹងថា អាស្រម និង បដិមាថ្មីនេះ នឹងក្លាយជាទីសក្ការៈមួយ ជាប្រយោជន៍របស់ពុទ្ធបរិស័ទក្រោយពេលសាងសង់រួច។