នៅក្នុងវិស័យអនឡាញ ផលិតផល NS Skin Care មានការគាំទ្រ និងទទួលជោគជ័យខ្លាំងក្លារួចមកហើយ បន្ទាប់ពីចរាចរណ៍លើទីផ្សារ និង មានការទទួលស្គាល់ដោយក្រសួងសុខាភិបាល និង ក្រសួងពាក់ព័ន្ធ។ កាលពីថ្ងៃទី 12 ខែកញ្ញា ឆ្នាំ2020 មុននេះ ក្រុមហ៊ុន NS Skincare Co,;Ltd បានប្រកាសបើកសម្ពោធ នៅរាជធានីភ្នំពេញដោយមានតំណាងចែកចាយឆ្នើមៗជាច្រើនរយនាក់ចូលរួម។ នៅក្នុងពិធីនោះក៏មានវត្តមានចូលរួមពី Brand ambassadors 2រូបអញ្ជើញចូលរួមគឺតារាសម្ដែងលោក ឆឹម សក្កដា ដែលជាតំណាងផលិតផលលាបមុខ និងលោក ម៉ាដូណា ដែលជាតំណាងផលិតផល ខូឡាជេនផងដែរ។
អគ្គនាយិកា ក្រុមហ៊ុន NS Skin Care លោកស្រី លាង សុខអ៉ីម បានថ្លែងបញ្ជាក់ថា លោកស្រីបាននាំចញលផលិតផលទាំងពីរប្រភេទនេះ ប្រមាណជាង6ខែមកហើយនៅកម្ពុជា ដោយទីផ្សារចែកចាយក៏ទទួលបានជោគជ័យមិនអន់ដែរ មុនឈានដល់ការបើកសម្ភោធក្រុមហ៊ុនជាផ្លូវការនេះ។ មកដល់បច្ចុប្បន្នក្រុមហ៊ុនលោកស្រីមានតំណាងចែកចាយប្រមាណជាខ្ទង់ម៉ឺននាក់ ដោយផលិតផលទាំងមូលក្រៅពីវាយលុកទីផ្សារក្នុងស្រុក ក៏មានទីផ្សានៅបារាំង កូរ៉េ និងបណ្ដាប្រទេសមួយចំនួនផងដែរ។
ខណៈដែលលោកស្រី នឹងបង្កើនយុទ្ធសាស្ត្រធ្វើឱ្យកាន់តែជោគជ័យក្រោយពិធីសម្ភោធនេះ។ នៅក្នុងពិធីនោះក្រៅពីជប់លៀងកាត់ខ្សែរបូរប្រកាសីការដំណើរការក្រុមហ៊ុន NS Skincareក៏មានពិធីប្រគល់វិញ្ញាបនប័ត្រជូនដល់អ្នកតំណាងឆ្នើមជាងមួយរយនាក់ផងដែរ។