មិនមែនគ្រាន់តែរូបថតបង្ហោះប៉ុណ្ណោះទេ សូម្បីតែក្នុងម៉ោង Live Video បង្ហោះពីសកម្មភាពផ្សេងៗ ក៏អ្នកនាង រ៉ៃ សុភា ដែលត្រូវបានគេស្គាល់ថា ជាម្ចាស់ហាង Sophea Skin Care និងត្រូវគេដឹងថា មានមុខស្រដៀង សមាជិក2NE1 តារាកូរ៉េ គឺកញ្ញា Parkbom មុនពេលឡើងគីឡូ ត្រូវគេអោយរហស្សនាមថា គឺជា Parkbom ទី២ ឬ Parkbom ខ្មែរ ផងដែរ។ អ្នកនាង កាន់តែមានការចាប់អារម្មណ៍ពីមហាជន គ្រប់ពេលតែងខ្លួន ឬ លេងស្ទីលស្រដៀងតារាកូរ៉េ។
អ្នកនាង រ៉ៃ សុភា នៅតែប្រកាសថា សប្បាយចិត្ត បន្ទាប់ពីត្រូវបានគេសរសើរថា មានមុខមាត់ស្រដៀងនឹងអតីតសមាជិកក្រុម 2NE1 គឺកញ្ញា Parkbom មុនពេលតារារូបនេះ បែកសាច់ធាត់ខ្លាំង។ យ៉ាងណាមិញអ្នកនាងថា ខ្លួនមិនបានកែសម្ផស្សដើម្បីអោយមានមុខមាត់ដូច Parkbom នោះទេ គឺគ្រាន់តែកែកុនផ្នែកខ្លះដើម្បីអោយស្អាតខ្លួនឯង ហើយក៏ស្រាប់តែត្រូវគេថាមានមុខមាត់ដូច Parkbom និង រហូតដល់អ្នក Comment នៅក្នុងហ្វ្រេសប៊ុក ហៅថា Parkbom ខ្មែរ តែម្ដង។ បើទោះអ្នកនាង មានរូបសម្រស់ក៏ស្រស់សោភា រូបរាងក៏ខ្ពស់មិនអន់ជាងតារាម៉ូដែល តែអ្នកនាងប្រកាសថា មិនមានបំណងចង់សម្ដែង ដើរម៉ូដ ឬ ថតកុនមួយឃ្លីប ដើម្បីកញ្ជ្រោលហ្វេសប៊ុកនោះទេ ដោយសូម្បីតែគម្រោងចង់ផលិតចម្រៀងខ្លួនឯង សម្ដែងខ្លួនឯង ដើម្បីអោយកាន់តែសុះសាយពីរូបសម្រស់ ក៏មិនដែលគិតដែរ។ អ្នកនាងថា សម្រាប់សិល្បៈមិនអត់និស្ស័យ ឬ ដុងខ្លះៗនោះទេ ដោយអ្នកនាងយល់ថា ខ្លួនអាចក៏សម្ដែងបាន។ ប៉ុន្តែបណ្ដាលមកពីអ្នកនាងមិនចង់ និង គិតថាខ្លួនរវល់ណាស់ មិនអាចមានពេលទៅចូលប្រឡូកបែបហ្នឹងទេ ទើបអ្នកនាង មិនដែលនឹកនា។ អ្នកនាងថា បើទោះជាអ្នកនាងមានរូបរាង និង មុខមាត់អំណោយផលសម្រាប់ការងារសិល្បៈ តែអ្នកនាងមិនអាចទម្លាក់ចោលការងារក្នុងហាង ហើយទៅប្រឡូកការសម្ដែង ឬ ការដើរម៉ូដ អោយត្រូវនឹងរូបសម្រស់ និង រូបរាងរបស់ខ្លួននោះទេ ដើម្បីអ្នកខ្លះថាអ្នកនាងចង់ល្បីខុសជំនាញផង និង ម្យ៉ាងមិនចង់ទទួលការងារ ដែលអ្នកនាងមិនមានជំនាញនោះទេ។ អ្នកនាងថា ហ្វេនៗច្រើនណាស់ លើកទឹកចិត្តអោយអ្នកនាងសម្ដែង ឬ មានស្នាដៃមួយក្នុងសិល្បៈ តែអ្នកនាងប្រាប់ថា សុំមានតែស្នាដៃនៅក្នុងជំនាញថែរក្សាសម្រស់ និង ព្យាបាលបញ្ហាមុខដូចដែលអ្នកនាងធ្វើរាល់ថ្ងៃបានហើយ គឺមិនបាច់ទៅផលិតបទចម្រៀង ឬ ទៅថតរូបបែបសិល្បៈជាដើម ដើម្បីអោយកាន់តែមានការចាប់អារម្មណ៍ទៀតទេ។ យ៉ាងណាមិញអ្នកនាងថា ប្រសិនបើមានការឱកាស គឺអ្នកនាងក៏អាចរំលេចស្នាដៃណាមួយតាមការចង់បានហ្វេនៗផងដែរ ប៉ុន្តែនៅក្នុងពេលនេះ គឺមិនទាន់អាចទៅរួចនោះទេ ដោយសារតែភារកិច្ច និង ការទទួលខុសត្រូវនៅក្នុងហាងថែរក្សាសម្រស់។
គួរបញ្ជាក់ផងដែរថា អ្នកនាង រ៉ៃ សុភា ដែលហ្វេនៗហៅថា Parkbom ខ្មែរ គឺជាអ្នកឯកទេសផ្នែកព្យាបាលមុខមុន មុខប្រហោង ស្នាមផ្លែ មុខអាច់រុយ មុខជាំ ពោលគឺឯកទេសលើផ្ទៃមុខទាំងស្រុង ក្រោយចេះជំនាញពីពេទ្យសម្ផស្សនៅវៀតណាម និងជាម្ចាស់ហាង Sophea Skin Care។ មកដល់ពេលនេះ ហាងរបស់អ្នកនាង មាន៣ទីតាំងធំៗ នៅសៀមរាប ផ្សារទួលពង្រ និង នៅផ្សារសុវណ្ណា។