កាលពីព្រឹកថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ ២០២០ មុននេះតារាហ្វេសបុកដ៏ល្បីល្បាញ ដែលទើបតែបានឡើងងារ ជាឧកញ៉ា បានរៀបចំពិធីក្រុងពាលីបុកគ្រឹះយ៉ាងអធឹកអធម នៅជិត ហ្គ្រេនភ្នំពេញដោយមានវត្តមានថ្នាក់ដឹកនាំ និង ភ្ញៀវកិត្តយសយ៉ាងច្រើនកុះករចូលរួម។ ភូមិគ្រឹះនោះ ត្រូវបានអះអាងថាមានតម្លៃជាង5លានដុល្លា និង គ្រោងប្រើពេល18ខែ។ ដោយឡែកនៅពេលល្ងាចក៏មានពិធីជប់លៀងអបអរ គោរមងារជា ឧកញ៉ា ប្រមាណជាង50តុ នៅមជ្ឈមណ្ឌល មង្គលលាភ សែនសុខ ទល់មុខបុរី អរគីដេ2004 ។
អ្នកគាំទ្រមិនតិចទេ ស្ងើចសរសើរ អ្នកនាង អ៊ាន សៀវម៉ី ដែលនៅក្មេងសោះក្លាយជាបុគ្គលជោគជ័យគួរអោយសរសើរ ដោយជោគជ័យទាំងមុខជំនួញ ទាំងស្នេហា និង ការកសាងកិត្តយសនៅក្នុងសង្គម។ អ្នកនាងកាន់តែទទួលបាននូវការចាប់អារម្មណ៍ បន្ទាប់ពីបានក្លាយខ្លួនជា ឧកញ៉ា ហើយគឺជាឧកញ៉ាវ័យក្មេងសម្បូរទ្រព្យ ដែលខុសពីបុគ្គលខ្លះ ដែលមានតែគោរមងារ តែមិនសូវស្តុកស្តម្ភនោះទៅទៀត។ អ្នកនាងកាន់តែធ្វើអោយមានកាភ្ញាក់ផ្អើលទ្វេរដងបន្ទាប់ពីធ្វើពិធីបុកគ្រឹះសាងសង់ភូមិគ្រឹះ ដែលមានតម្លៃរហូតដល់ជាង5លានដុល្លារ នៅរាជធានីភ្នំពេញ ចំថ្ងៃខួបកំណើត។ ក្នុងថ្ងៃប្រកាសសាងសង់ផ្ទះនោះ អ្នកនាងក៏ចំណាយមិនតិចម៉ឺនដុល្លាផងដែរ ធ្វើពិធីខួបកំណើតពេលល្ងាចដើម្បីអបអរគោរមងារជាឧកញ៉ា។ ពិធីពេលល្ងាចរបស់លោកជំទាវឧកញ៉ា លោកជំទាវក៏បានគ្រងនូវឈុតបុរាណខ្មែរយ៉ាងទាក់ភ្នែកធ្វើអោយភ្ញៀវចូលរួមលាន់មាត់សរសើរគ្រប់គ្នា។ ពីធីនោះគ្រាន់តែដេគ័រ នឹងរៀបកញ្ចប់អោយតារាល្បីៗច្រៀងរាំ គឺចង់ស្មើមង្គលការធំមួយទៅហើយ ខណៈដែលទាំងពិធីពេលព្រឹក និង ពេលល្ងាចចំណាយមិនតិចជាងខ្ទង់ម៉ឺនដុល្លារនោះឡើយ។