សិស្សជាង300នាក់បញ្ចប់ការសិក្សាផ្នែកសាឡនដោយជោគជ័យនៅ Beauty Store ទោះជាមានវិបត្តិកូវីដ

1

ពិធីចែកវិញ្ញាបនបត្រជាង300នាក់កាលពីថ្ងៃទី 31 សីហា ឆ្នាំ2020 បញ្ជាក់យ៉ាងច្បាស់ថាហាង Beauty Store នៅតែជោគជ័យក្នុងការបណ្ដុះបណ្ដាលជំនាញសាឡនបើទោះជាមានវិបត្តិកូវីដផ្ទុះឡើងដែលធ្វើឱ្យសាលាបណ្ដុះបណ្ដាលមួយចំនួនផ្អាកដំណើរការឬបិទទ្វារ។ នៅក្នុងពិធីនោះក៏ប្រកាសឱ្យដឹងពីវត្តមានសាខាបន្ថែមមួយចំនួនរបស់ Beauty Store ក្នុងអំឡុងពេលកូវីដមានការប៉ះពាល់ផងដែរ។

លោក ងួន ស៉ំាង ម្ចាស់ហាង Beauty Store បានថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រនោះថា បើទោះជាមានការផ្ទុះឡើងនូវជម្ងឺកូវីដ19 ក៏ហាង Beauty Store នៅតែទទួលសិស្សចុះឈ្មោះចូលរៀនផ្នែកសាឡន រហូតដល់រាប់រយអ្នកផងដែរដោយសាលាសម្រេចយកតែជាង300នាក់ហើយបណ្ដុះបណ្ដាយរហូតទទួលបានជោគជ័យដូចដែលបានឃើញនាថ្ងៃនេះ។យ៉ាងណាក៏ដោយសាលាក៏បានពន្យាពេលបង្ហាត់បង្រៀនមួយរយៈផងដែរ ដោយទើបតែបានដំណើរការឡើងវិញនៅអំឡុងខែ5 ទើបការប្រគលវិញ្ញាបនបត្រត្រូវបានពន្យាពេលមកទល់ពេលនេះលោកបានអះអាងទៀតថា សាខាចំនួន3ត្រូវបានបើកជាផ្លូវការនៅក្នុងកំឡុងពេលកូវីដស្ងប់ស្ងាត់ទៀតផង ដើម្បីផ្ដល់ឱកាសឱ្យកូនសិស្សមួយចំនួនបានក្លាយជាបុគ្គលិក។

មកទល់ពេលនេះ Beauty Store មានសាខាសរុបទាំងក្នុងរាជធានីនិងខេត្ត ចំនួន14សាខាហើយ ដោយសាខានីមួយៗសទ្ធសឹងតែមានអ្នកជំនាញប្រចាំការ។ នៅក្នុងពិធីនោះលោកក៏លើកទឹកចិត្តឱ្យបុគ្គលិកទាំងអស់ពង្រឹងសម្ថតភាពឱ្យបានល្អលើជំនាញសាឡនផងដែរ។

1 COMMENT

  1. សួស្តី នៅហាងអ៊ុតសក់ខ្ញុំ ត្រូវការជាង ពីរនាក់ ប្រសិនបើមាន សូមជួយណៃនាំផង
    Telegram: 017554336
    Email: [email protected]

LEAVE A REPLY

Please enter your comment!
Please enter your name here