មកដឹងពីគោលការណ៍អនាម័យ របស់ ភោជនីយដ្ឋានមួយ

0

បើទោះជាការភ័យបារម្ភចាប់ផ្ដើមស្ងាត់ ស្របពេលរាជរដ្ឋាភិបាលបានអនុញ្ញាតិ អោយបើកដំណើរការភោជនីយដ្ឋាន និង អាជីវកម្ម ក៏ការទប់ស្កាត់ មេរោគ កូវីដ១៩ នៅតែត្រូវបានយកចិត្តទុកដាក់។ ជាក់ស្ដែងភោជនីយដ្ឋាន Love និង Duplex បានបង្ហាញពីគោលការណ៍ជាច្រើន ក្នុងការអនុវត្តន៍ដើម្បីការពារជម្ងឺកូវីត១៩។

កាលពីរសៀលថ្ងៃទី២៨ សីហា ឆ្នាំ២០២០ ភោជនីយដ្ឋានLove និង Duplex ដែលមានទីតាំងតាមបណ្តោយផ្លូវ ២៧៨ សង្កាត់បឹងកេងកង រាជធានីភ្នំពេញ ឬខាងលិចវត្តលង្ការ។ បណ្តាមន្ត្រីជំនាញ ក៏បានចុះ ពិនិត្យលើ បរិយាកាសនៃ ផ្ទៃភោជនីយដ្ឋាន ក្នុងការរៀបចំ ក្បួនអនាម័យ អោយត្រូវស្ដង់ដារផងដែរ។ ហាងខាងលើបាន យកចិត្តទុកដាក់ម៉ាសុីនស្គេនកំដៅ មុខទ្វាចូល ទឹកអាល់កុលលាង សម្អាតដៃ និង ជែលលាងដៃ ពេញ បរិវេណហាង ទាំងផ្នែកខាងលើនិងខាងក្រោម។

តាមការអះអាង ពីតំណាងភោជនីយដ្ឋាន Love និង Duplex Restaurant បានគូសបញ្ជាក់ថា ដ្បិតតែបញ្ហាកូវីដ កាន់តែថមថយ ហើយ រដ្ឋាភិបាលកម្ពុជា បានបើកឱកាស អោយបណ្តាគ្រឹះស្ថាននានា និងបណ្តា ភោជនីយដ្ឋាន ហាងទំនើប ទាំងក្នុងក្រុង និងតាមខេត្ត ដំណើរការ តែការប្រយ័ត្នសម្រាប់ហាងមួយនេះ គឺមិនប្រហែសនោះឡើយ។ សម្រាប់ ភោជនីយដ្ឋាន Love និង Duplex Restaurant ក៏ធ្វើការ គោរព និងអនុត្តន៍ តាមនូវគោលការណ៍ របស់មន្ត្រី ក្រសួងទេសចរណ៍ ស្តី ពីភាពអនាម័យ អោយល្អ និង កិច្ចទប់ស្កាត់មេរោគ កូវីដ។ ហាងដដែល លើកយកហេតុផល ទៀតថា ហាងយើង ជាប្រចាំតែង តែគោរព លើក្បួនអនាម័យ ជាដរាប មានឧបករណ៍ ពិនិត្យ យូរមកហើយ ជូនដល់ អតិថិជន មកកម្សាន្ត រហូតមក ហើយ វិធីទប់ស្កាត់នេះ នៅតែបន្ត ធ្វើជានិច្ចតទៅ ៕