ត្រលប់មកវិញក្រោយបាត់មុខ តារាសម្ដែង កញ្ញា ប៊ូ ចាន់ដាណែត ត្រូវគេកត់សម្គាល់ថាមានទីផ្សារតែម្ដង។ កញ្ញាបានក្លាយជាទូតសុឆន្ទៈ តំណែងជាទូតសុឆន្ទៈ មកពីប្រទេយ៉ាងកាលីប កាលពីថ្ងៃទី២៩ កុម្ភៈ ឆ្នាំ២០២០ នៅភោជនីយដ្ឋានទន្លេបាសាក់២ក្បាលថ្នល់
ផលិតផលដែលនាងធ្វើជាអ្នកតំណាងយ៉ាងកាលីបនោះគឺ ផលិតផល Bella Care Super Premium Collagen របស់ក្រុមហ៊ុនមិនាលឹម ត្រេឌីងឯ.ក។
អ្នកស្រី លឹម មិនា ម្ចាស់ក្រុមហ៊ុនបានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនដំណើរការលក់នៅលើទីផ្សារ ប្រមាណជិត២ឆ្នាំហើយមកហើយ មុនពេលសម្ពោធបង្ហាញផលិតផលនេះ។ អ្នកស្រីថា តារាច្រើនរូបត្រូវបានស្ថិតក្នុងការជ្រើសរើស តែក្រុមហ៊ុនសម្រេចចិត្តយកដាណែត ព្រោះនាងបានប្រើផលិតផល Bella Care Super Premium Collagen ច្រើនជាងគេហើយយល់ដឹងពីចំនុចសំខាន់ៗច្រើន ល្មមអាចពន្យល់គេបាន។ ម្យ៉ាងទៀតនាងកាន់តែមានសម្រស់ ស្អាតឡើងៗក្រោយពេលប្រើ ផលិតផលយើងខ្ញុំ។ ផលិតផល Bella Care Super Premium Collagen យើងមានអាជ្ញាបណ្ណត្រឹមត្រូវ ទទួលស្គាល់ដោយក្រសួង សុខាភិបាលថៃនិងសុខាភិបាល នៃប្រទេសកម្ពុជាយើងផងដែរ។ យើងរកសុីអ្វីដែលល្អមានគុណភាព ដើម្បីអោយប្រជាជនយើងកាន់តែមានសុខភាពល្អ ស្រស់ស្អាតដូចៗគ្នា។
កញ្ញា ប៊ូ ចាន់ដាណែត អោយដឹងថានេះជាកាដូផ្នែកសុឆន្ទៈ លើកដំបូងសម្រាប់ឆ្នាំ២០២០ ជូនផលិតខាងលើ។ នាងចុះកុងត្រា១ឆ្នាំ ហើយសន្យាថានឹង បំពេញការងារអោយល្អជាមួយផលិតផល មានគុណភាពមួយនេះ។ ជាពិសេសក៏រំពឹងថាតំណាងចែកចាយទាំងអស់ និងសហការរួមកម្លាំងគ្នា ប្រឹងប្រែងរកយុទ្ឋសាស្ត្រថ្មីៗ ដើម្បីពង្រីកស្ថាប័នការងារអោយកាន់តែល្អ។