បុគ្គលិកដីធ្លីមួយរូប ប្រាប់បទពិសោធន៍ជោគជ័យក្នុងវិស័យអចលនទ្រព្យ

0

ក្រៅពីថៅកែដីធ្លី ដែលអ្នកណាៗក៏ចាត់ទុកថាមានជោគជ័យខ្លាំងនៅក្នុងជំនួញដីធ្លី ភ្នាក់ងារអ្នកលក់ដីធ្លីដែលស្ថិតនៅក្នុងវិស័យមួយនេះ ក៏ជោគជ័យណាស់ដែរ។ ជាក់ស្ដែងអ្នកលក់ដីឡូតិ៍មួយរូបប្រចាំក្រុមហ៊ុនសេងហាន ក៏បានរៀបរាប់ពីជោគជ័យរបស់ខ្លួនផងដែរ បន្ទាប់ពីលោកប្រឡូកនៅក្នុងវិស័យនេះតែរង្វង់មួយឆ្នាំ។

លោក ប្រាក់ ផៃឧត្តមបញ្ញា ដែលបច្ចុប្បន្នគឺជាប្រធានក្រុម និងជាគណកម្មការជួរមុខប្រចាំក្រុមហ៊ុនសេងហាន បានរៀបរាប់ថា មុនលោកក្លាយជាអ្នកមានឱកាសរកបានចំណូលរាប់ម៉ឺនដុល្លារនៅក្នុងពេលនេះ លោកក៏ធ្លាប់ហែលឆ្លងការងារដែលមានប្រាក់ខែស្ទើរមិនគ្រប់ការចំណាយយ៉ាងលំបាកផងដែរ ដូចជាប្រឡូកការងារយុវជនស្ម័គ្រចិត្ត និងការងារនៅក្នុងហាងកាហ្វេជាដើម ខណៈដែលលោកក៏ស៊ឹងមិនធ្លាប់ស្រម៉ៃអាចមានលទ្ធភាពដូចក្នុងពេលនេះ។ លោកទើបតែបានប្រែប្រួលក្រោយពេលចូលខ្លួនទទួលការបណ្ដុះបណ្ដាលពីជំនាញជោគជ័យ ពីលោក យ៉ន សេងហាន និងក្រោយទទួលបានឱកាសបម្រើការជាភ្នាក់ងារលក់ដីប្រចាំក្រុមហ៊ុនប៉ុណ្ណោះ។ ជំហានដំបូងគ្រាន់តែជាភ្នាក់ងារលក់ធម្មតា ហើយក៏មិនសូវមានទំនុកចិត្តក្នុងការស្វែងរកអតិថិជនផងដែរ។ ប៉ុន្តែក្រោយការបណ្ដុះបណ្ដាលលោកក៏មានជំនាញក្នុងការពន្យល់អតិថិជន និងស្វែងរកអតិថិជន ហើយក៏បោះជំហានរកបានមួយខែ៤០០-៥០០ និងឈានដល់ខ្ទង់ពាន់ដុល្លារនាពេលបន្តបន្ទាប់។ មិនយូរប៉ុន្មានលោកក៏ត្រូវបានតំឡើងជាប្រធានក្រុម និងជាគណកម្មការជួរមុខប្រចាំក្រុមហ៊ុមសេងហាន ដោយលោកក៏មាននាទីបណ្ដុះបណ្ដាលដល់សមាជិកផ្សេងៗ ដោយរយៈពេលជាងមួយឆ្នាំជាមួយក្រុមហ៊ុនសេងហាននេះ លោកក៏បានកាន់ក្ដាប់កូនក្រុមនៅសាខាចោមចៅ១ ដែលមានសមាជិកលក់ជាង៥០០នាក់ និងកូនក្រុមផ្ទាល់ផ្សេងទៀតមានចំនួនជិត១០០នាក់។

ក្នុងនោះលោកក៏ទើបនឹងប្ដូរមកជិះ Hilux Revo 2017 ដែលមានតម្លៃជាង៤៥០០០ដុល្លារ បង្ហាញពីជោគជ័យទាំងវ័យក្មេងនេះផងដែរ។ លោក ប្រាក់ ផៃឧត្តមបញ្ញា និយាយថា បើចង់ជោគជ័យត្រូវស្វែងយល់អោយស៊ីជម្រៅលើជំនាញដែលខ្លួនចង់ប្រឡូក។ ក្នុងនោះការតាំងចិត្តខ្ពស់ និង ការអត់ធ្មត់ក៏ជាគន្លឹះដើម្បីអោយបានជោគជ័យ និងដល់គោលដៅផងដែរ។ លោកថាការងារជាភ្នាក់ងារលក់ដី បានជួយអោយលោកក្លាយជាមនុស្សថ្មី និងប្រែក្លាយពីមនុស្សសាមញ្ញទៅជាគ្រូបណ្តុះបណ្តាល ដែលមានកូនក្រុមជាច្រើនអោយតម្លៃ ហើយលោកក៏នឹងបន្តស្វែងយល់ក្នុងវិស័យមួយនេះ ដើម្បីសម្រេចគោលដៅធ្វើជាអ្នកជំនួញដីធ្លីក្នុងពេលខាងមុខបន្តទៀតផងដែរ៕