អស្ចារ្យណាស់! ជាងជំនាញនៅ ហុងដា ជួប កៅ ខេត្តកំពង់ធំ ជាប់ជ័យលាភី ជាជាងឆ្នើមប្រចាំឆ្នាំ

0

ក្នុងចំណោមជាងទាំង២០ រូប នៅទូទាំងប្រទេស របស់ក្រុមហ៊ុន អិន ស៊ី អិច ហុងដា ដែលបានចូលរួមប្រកួតប្រជែងមុននេះ ក៏មានជាងជំនាញមួយរូបរបស់ក្រុមហ៊ុនហុងដាជួបកៅកំពង់ធំផងដែរ ទទួលបានចំណាត់ថ្នាក់។

ជាលើកដំបូង ដែលក្រុមហ៊ុនហុងដា បបង្កើតកម្មវិធីប្រឡងជ្រើសរើសជាងម៉ូតូឆ្នើប្រចាំក្រុមហ៊ុន ខណៈដែលគេដឹងថាហុងដាគឺជាម៉ាកម៉ូតូនាំមុខគេលើចំនួន​នៃ​ការប្រើ​ប្រាស់​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយសារតែ​ផលិតផល​នេះឈរលំដាប់លេខមួយ ​និង​ ​ទទួល​ទទួលបានការគាំទ្រខ្ពស់ជាច្រើនឆ្នាំមកហើយ។ ដើម្បី​លើកទឹកចិត្ត​ម្ចាស់​សាខា​ ​និង​ ​ជជំរុញអោយមានជាងជំនាញ ក្រុមហ៊ុនបានបើកការប្រកួតប្រជែងក្នុងគោលដៅពង្រឹងសមត្ថភាពជំនាញ​របស់​ខ្លួន​ ​ដើម្បីស្វែងរកជាងម៉ូតូឆ្នើមថ្នាក់ជាតិ បន្តទៅចូលរួមក្នុងកម្មវិធីប្រឡងជ្រើសរើសជាង​ថ្នាក់​តំបន់​ ​និង​ ​កម្រិត​ពិភពលោក​ក្នុងពេលខាងមុខ។
​កម្មវិធី​ប្រឡង​ជ្រើសរើស​ជាង​ឆ្នើម​ហុងដា​បាន​ធ្វើឡើង​ក្រោមអធិបតីភាពលោក ​បេន កៀស្រ៊ីថាណាកន ​អគ្គនាយក​ក្រុមហ៊ុន​ អិន​ ​ស៊ី​ ​អិច​ , លោកស្រី ​ឃីង​ ​កា​ម៉ុ​នកែវ​ទ្រី​វង់​ ​ប្រធាន​ផ្នែក​សេវាកម្ម​ប្រចាំ​ ​អេ​ ​អេស​ ​អេក​ ​(​ASH​)​ ​និង​ ​លោក​ ​ស៊ី​ហ្គឺ​រី​ ​យា​ម៉ា​ដា​ ​ប្រធាន​ចាត់ការ​ទូទៅ​ផ្នែក​សេវាកម្ម​ក្រោយ​ការ​លក់​ ​ព្រមទាំង​ថ្នាក់ដឹកនាំ​សំ​ខាន់​ៗ​របស់​ក្រុមហ៊ុន​ហុងដា​មួយចំនួន​ទៀត​ប្រចាំ​ប្រទេស​កម្ពុជា​ កកាលពថ្ងៃអាទិត្យ ​ទី​ ​២២​ ​ខែធ្នូ​ ​ឆ្នាំ​ ​២០១៩​ ​នៅ​ទីតាំង​ក្រុមហ៊ុន​ហុងដា​ ​ទល់​មុ​ខ​ព្រលា​នយន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ​។

លោ​ក​ ស៊ី​ហ្គឺ​រី​ ​យា​ម៉ា​ដា​ ​ប្រធាន​ចាត់ការ​ទូទៅ​ផ្នែក​សេវាកម្ម​ក្រោយ​ការ​លក់​បាន​ថ្លែង​ថា​ ​នៅ​ឆ្នាំ​ ​២០១៩​ ​នេះ​ ​ជា​លើកទីមួយ​ ​ដែល​ក្រុមហ៊ុន​ អិន​ ​ស៊ី​ ​អិច ​បាន​បង្កើត​ឱ្យ​មានកម្ម​វិធី​ប្រឡង​ជ្រើសរើស​សមត្ថភាព​ជាង​ថ្នាក់​ជាតិ​ ​ក្នុង​គោលបំណង​លើកកម្ពស់​ជំនាញ​បច្ចេកទេស​ ​ដល់​ជាង​របស់​សាខា​លក់​ម៉ូតូ​ហុងដា​។ ​ការប្រកួត​ប្រជែង​នេះ​ចែកចេញជា​ពីរ​ដំណាក់កាល​គឺ​វគ្គ​ជម្រុះ​ ​និង​ ​វគ្គ​ផ្តាច់ព្រ័ត្រ​ ​។​ ​វគ្គ​ជម្រុះ​ប្រកួត​ផ្តោត​លើ​ទ្រឹ​ស្តី​ ​និង​ ​វគ្គ​ផ្តាច់ព្រ័ត្រ​មាន​កា​រប​ញ្ជូល​គ្នា​ទាំង​ទ្រឹ​ស្តី​ ​និង​ ​ការអនុវត្ត​ន៍​ ​។​

យោងតាម លោក ជួប ចាន់ដារ៉ា ជាម្ចាស់សាខា ហុងដា ជួប កៅ ខេត្តកំពង់ធំ បានសរបញ្ជាក់ថា ជាងហាងរបស់លោក ឈ្មោះ ហុង គឹមអេង ក៏បានជាប់ជ័យលាភីជាជាងឆ្នើម ក្នុងវគ្គជម្រុះចំនោម២០នាក់ដែរនោះដែរ ទើបជាមោឬនភាពសម្រាប់សាខាមួយនេះ។ ជាមួយនឹងលទ្ធផលដែលបានស្ដែងឡើង គេមើលឃើញថា ក្រុមហ៊ុនហុងដាសាខាជួបកៅ នឹងក្លាយជាសាខាអាចជឿជាក់ និង ទុកចិត្ត លើសេវាកម្មជួសជុលបាន ដោយសារតែមានជាងប្រកបដោយសមត្ថភាព ជំនាញ បច្ចេកទេស ដែលមានការទទួលបានវិញ្ញាបណ្ណប័ត្រសរសើរជាជាងឆ្នើមប្រចាំតំបន់ជាផ្លូវការ។

ហាងលក់ម៉ូតូហុងដា ជួប កៅ
012 51 52 59 / 077 207 208