មិននឹកស្មាន! ជំនួញអនឡាញ មានក្បួនជោគជ័យច្រើនចំណុច

0

ជាទូទៅ អ្នករកស៊ីអនឡាញភាគច្រើនមុខជំនួញលក់ដូរផលិតផលនៅលើប្រព័ន្ធអនឡាញ ថាជារឿងងាយស្រួល ដែលអាចនិយាយបានថា អោយតែមានផលិតផល អ្នកណាក៏អាចផុសលក់បាន។ បន្តែអ្នកជំនាញ និងជាអ្នកជោគជ័យ ក្នុងវិស័យមួយនេះ បានឆ្លើយតបថាមុខជំនួញអនឡាញ គឺជាមុខរបរពិបាក និង ស្មុកស្មាញបំផុត ដែលទាមទារអោយអ្នកចង់ជោគជ័យ ត្រូវសិក្សាស្វែងយល់ពីក្បួនខ្នាតច្បាស់លាស់ មុនដើរផ្លូវនេះ។

ថ្លែងក្នុងវគ្គបណ្ដុះបណ្ដាលដល់សិក្ខាកាមរាប់រយនាក់ អ្នកនាង ស៊ុន ដាឡែន អគ្គនាយិកា Dalen Sun Co.,LTD បញ្ជាក់ថា មុខរបរអនឡាញមនុស្សភាគច្រើនយល់ថា ជាមុខរបរជោគជ័យដោយផ្អែកតែលើជំនាញរៀងខ្លួន ប៉ុន្តែការពិតមុខជំនួញមួយនេះ មានក្បួនច្បាស់ណាស់ ទើបអាចជោគជ័យ។ នោះគឺរាប់តាំងពីក្បូនផុសរូប ក្បួនផុសអក្សរអោយទាក់ទាញ ក្បួនឆ្លើយតបអតិថិជន ក្បួនថែរក្សាអតិថិជន និងក្បួន Boost ផេកអោយមានប្រសិទ្ធភាពភាពជាដើម។ អ្នកនាងថាប្រសិនបើអ្នកលក់អនឡាញទាំងអស់ មិនដឹងមិនយល់ពីក្បួនជោគជ័យទាំងអស់នេះទេ គឺមិនខុសពីដើរផ្លូវលើមុខជំនួញអនឡាញទាំងស្រពិចស្រពិលឡើយ។ អ៉ីចឹងហើយ ទើបអ្នកនាងសម្រេចចិត្តបើកវគ្គបណ្ដុះបណ្ដាលបង្ហាញពីក្បួនជោគជ័យទាំងនេះ ចែកចាយទៅអ្នកលក់អនឡាញប្រមាណ៨០០នាក់ ពេញមួយថ្ងៃ កាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០១៩ ដោយវគ្គបណ្ដាលនោះ គឺមានអ្នកចូលរួមដល់ថ្នាក់ចង់លើសកម្រិត។ យ៉ាងណាមិញអ្នកនាងថា វគ្គបណ្ដាលដែលបានធ្វើឡើងនោះ ផ្ដល់ឱកាសអោយសម្រាប់តែសមាជិកដែលជាតំណាងចែកចាយប្រចាំក្រុមហ៊ុនរបស់អ្នកនាងប៉ុណ្ណោះ គឺមិនមានអ្នកលក់អនឡាញនៅក្រៅក្រុមមកចូលរួមនោះទេ។ អ្នកនាងគ្រោងបើកវគ្គបណ្ដុះបណ្ដាលពីគន្លឹះជោគជ័យលើជំនួញអនឡាញនេះជាលើកទី២នៅអំឡុងខែ៧ ឆ្នាំ២០២០ខាងមុខម្ដងទៀត អោយធំជាងនេះ ដើម្បីផ្ដល់ឱកាសអោយអ្នកលក់អនឡាញទូទៅបានចូលរួមសិក្សា។

អ្នកនាង ស៊ុន ដាឡែន បន្តថា អ្នកនាងកាលពីមុនគ្រាន់តែជាអ្នកតំណាងលក់ផលិតផលអោយក្រុមហ៊ុនមួយដែលមានដើមទុនមិនដល់១០០ដុល្លារប៉ុណ្ណោះ មុនពេលអ្នកនាងយល់ដឹងពីក្បួន និងគន្លឹះជោគជ័យលើមុខជំនួញអនឡាញ ហើយអាចក្លាយជាម្ចាស់ក្រុមហ៊ុន។ អ្នកនាងថា ខ្លួននឹងបន្តចែករំលែកចំណេះដឹង និងបទពិសោធន៍ពីអ្វីដែលខ្លួនជោគជ័យទៅដល់អ្នកលក់អនឡាញដោយមិនលាក់លៀមទេ ដោយអ្នកនាងបានទាំងចាត់ទុកថា ទោះអ្នកចេះជំនាញពីអ្នកនាងទាំងអស់នឹងជោគជ័យលើមុខរបរដូចគ្នានឹងអ្នកនាងទៅថ្ងៃក្រោយ ដែលមិនខុសពីនឹងក្លាយជាគូប្រជែង លើមុខរបរអនឡាញដូចគ្នា ក៏អ្នកនាងសប្បាយចិត្ត៕