ក្រុមហ៊ុន​អាកាសចរណ៍​ចិន Ruili បើក​ជើងហោះហើរ​ត្រង់​ពី គុន​មីង មក ក្រុងព្រះសីហនុ

0

ក្រុមហ៊ុន​អាកាសចរណ៍​របស់​ចិន រួយ​លី (Ruili‍) ចាប់ផ្តើម​បើក​ជើងហោះហើរ​ដំបូង​មកកាន់​កម្ពុជា ដោយ​ភ្ជាប់​ជើងហោះហើរ​ត្រង់​ពី ទីក្រុង​គុន​មីង មក​ព្រលានយន្តហោះ​ក្រុងព្រះសីហនុ ខណ:ដែល​ភ្ញៀវ​ទេចរ​ចិន​មកលេង​កម្ពុជា​មានការ​កើនឡើង។

លោក Ma Zhanwei នាយក​ប្រតិបត្តិ​រង​ក្រុមហ៊ុន​អាកាសចរណ៍ រួយ​លី បាន​លើកឡើងថា ការបើក​ជើងហោះហើរ​ប​ន្ថែ​ម​មក​កម្ពុជា ហើយ​ហោះ​ត្រង់​ទៅកាន់​ក្រុងព្រះសីហនុ​នេះ គឺ​ដោយសារ ក្រុមហ៊ុន​បាន​មើលឃើញ​ពី​កំណើន​ភ្ញៀវទេសចរ​ចិន មក​ទស្សនា​កម្ពុជា មានការ​កើនឡើង​ឥតឈប់ឈរ ដោយ​ក្នុងនោះ​ខេត្ដ​ព្រះសីហនុ ជា​ខេត្ត​មាន​សក្តានុពល​សំខាន់​របស់​កម្ពុជា សម្រាប់​ការ​លំហែ​កម្សាន្ត​របស់​ជ​ន​ជន​ចិន ពិសេស​គឺ​ប្រជាពលរដ្ឋ​ក្នុង ខេត្ត​គុន​មីង​ផ្ទាល់​តែម្តង។

លោក​បាន​បន្តថា យន្តហោះ​ប្រភេទ​ប៉ូ​អ៊ីង B787-9នេះ នឹងធ្វើ​ប្រតិបត្តិ​ការហោះហើរ ៣ថ្ងៃ​ក្នុង១សប្ដាហ៍ និង​ហោះ១ជើង​ក្នុង១ថ្ងៃ ហើយ​អាច​ផ្ទុក​អ្នកដំណើរ​បាន​ប្រមាណ ២៥០នាក់។

ទន្ទឹមនេះ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ នឹង​បន្ត​បើក​ជើងហោះហើរ​ត្រង់​បន្ថែមទៀត​ត​ភ្ជាប់ មក​ខេត្ត​សក្តានុពល​របស់​កម្ពុជា ផ្សេងទៀត​ទៅកាន់​ខេត្ត​យូ​ណាន​ផងដែរ នាពេលខាងមុខ។

លោក ឡុង លុច អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​យូ​ណាន បាន​អបអរសាទរ​ដល់​ក្រុម ហ៊ុន Ruili Airlines ដែល​បាន​បើក​ជើងហោះហើរ​ត្រង់​ពី​ខេត្ត​គុន​មីង-ព្រះសីហនុ​ថ្មី​នេះ ដែល បានឱ្យដឹងថា នឹង​កើន​តែ​ធ្វើឱ្យ​ភ្ញៀវទេសចរ រវាង​ខេត្ត​នៃ​ប្រទេស​ទាំងពីរ​អាចធ្វើ​ដំណើរ ទៅមក​មាន​ភាពងាយស្រួល ហើយនឹង​ធ្វើឱ្យ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​កាន់តែ​ប្រសើរឡើង ជាពិសេស​គឺ​កិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច​វប្បធម៌ និង​ទេសចរណ៍។

គួរ​បញ្ជាក់ថា នេះ​គឺជា​លើកដំបូង​ហើយ ដែល​ក្រុមហ៊ុន​អាកាសចរណ៍ Ruili ឈាន​ជើង​ចូលក្នុង ទីផ្សារ​អន្តរជាតិ បន្ទាប់ពី​បើក​ប្រតិ​ប​តិ្ត​ការហោះហើរ​អស់​រយ:ពេល​បី​ឆ្នាំ​ក្នុង ខេត្ត​យូ​ណាន នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ហើយ​រហូតមក​ដល់ពេលនេះ បាន​បើក​ជើងហោះហើរ​ត្រង់​ពី​ក្រុង គុន​មីង មក​ក្រុងព្រះសីហនុ របស់​ប្រទេស​កម្ពុជា៕