អ្នកជំនួញល្បីឈ្មោះ ហួត ជា បង្ហោះសារអង្វរករ រឿងពាក់ព័ន្ធនារីម្នាក់

0

នៅលើបណ្ដាញសង្គមហ្វេសប៊ុក នារសៀលថ្ងៃទី៤ វិច្ឆិកា ឆ្នាំ២០១៩ មុននេះ លោក ហួត ជា ដែលត្រូវគេស្គាល់ថាជាម្ចាស់មុខជំនួញនាំចូលគ្រឿងសំណង់ធំមួយនៅកម្ពុជា បានបង្ហោះសារគួរអោយចាប់អារម្មណ៍ ពាក់ព័ន្ធនឹងករណីលាបពណ៌លោកជាមួយនារីម្នាក់ ដែលលោកបានអះអាងថា បានបែកគ្នាដោយសន្តិវិធីហើយ គឺមិនចង់អោយមានការប៉ះពាល់អារម្មណ៍នឹងគ្នាទៀតទេ។

លោកបានបង្ហោះថា”ការងារខ្ញុំ មួយថ្ងៃ ៗពិតជារវល់ណាស់ ខ្ញុំសូមផ្តាំទៅជនអនាមិកម្នាក់ដែលយករូបខ្ញុំ ទៅបង្ខូចកេរ្តិ៍ឈ្មោះនារីល្អម្នាក់ ម្តងជាពីរដង បើអាច ឈប់បាន ក៏ឈប់ទៅ កុំបំផ្លាញគេដូចនេះ ពួកខ្ញុំបានបែកគ្នាដោយល្អទេ សូមអង្វរ”។ យ៉ាងណាមិញលោកមិនបានបង្ហើបថា តើនារីដែលគេសំដៅធ្វើអោយប៉ះពាល់ដល់អារម្មណ៍លោកនេះ គឺជាអ្នកណានោះទេ ខណៈដែលលោកក៏ជាឧកញ៉ាទ្រព្យស្ដុក ដែលសកម្មក្នុងពិធីសប្បុរសធម៌តូចធំមួយរូបដែលមានទំនាក់ទំនងទងជាមួយទាំងអ្នកសិល្បៈ និងអ្នកក្រៅសិល្បៈ។ សារដែលលោកបង្ហោះឡើងនេះ គឺបន្ទាប់ពីលោកទើបតែមានទុក្ខក្នុងជីវិត ដោយសារតែកូនប្រុសជាទីស្រលាញ់របស់លោកបានលាចាកលោក។