ធម្មយាត្រាព្រះពុទ្ធសាសនា៥ប្រទេស កក្រើកនៅខេត្តសៀមរាប

0

ពិធីដង្ហែរក្បួនព្យុះហយាត្រាប្រមាណជិត២០ថ្ងៃ ដែលផ្ដើមចេញពីខេត្តឈៀងរ៉ៃប្រទេសថៃ ឆ្លងកាត់តាមប្រទេសជាប់ទន្លេមេគង្គរួមមានឡាវ វៀតណាម និង ភូមា ពេលនេះព្យុះហយាត្រាតាមគន្លងធម៌ព្រះអរិយសង្ឈនៃតំបន់ទន្លេមេគង្គ មានដូចជា កម្ពុជា ថៃ ឡាវ វៀតណាម និងមីយ៉ាន់ម៉ា បានមកដល់កម្ពុជាហើយ នៅខេត្តសៀមរាប ដោយនៅព្រឹកថ្ងៃទី៣០ តុលា ក្នុងឆ្នាំ២០១៩ មានការដង្ហែរក្បួន និងរាប់បាត្រព្រះសង្ឃជាង៣០០អង្គយ៉ាងកក្រើកនៅខាងមុខព្រះរាជដំណាក់ ក្បែរទីសក្ការៈព្រះអង្គចេកព្រះអង្គចម។ ព្រះសង្ឃ និងពុទ្ធបរិស័ទ្ធទាំង៥ប្រទេស ដែលចូលរួមដង្ហែរក្នុងក្បួនសាសនាដ៏ធំនេះ ក៏នាងធ្វើពិធីជួបជុំធំមួយ នៅខាងមុខប្រាសាទអង្គរនាព្រឹកថ្ងៃទី៣១ តុលា មុននឹងបែកផ្លូវគ្នា ដើម្បីបិទកម្មវិធីដង្ហែរទាំងស្រុងផងដែរ។ 

 ក្បួនដង្ហែរសាសនាប្រចាំឆ្នាំដ៏ធំរបស់ប្រទេសទាំង៥ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងការបិទបញ្ចប់នេះ ផ្តួចផ្តើមរៀបចំដោយ វិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ ប្រទេសថៃ ដោយមានកិច្ចសហការពីពុទ្ធសាសនិក នៅតាមប្រទេសនីមួយៗ។ ធម្មយាត្រានេះ ចាប់ចេញពីប្រទេសថៃកាលពីថ្ងៃទី១៤ តុលា ដោយឆ្លងកាត់ប្រទេសទាំង៥ជាបន្តបន្ទាប់ មុនបញ្ចប់នៅកម្ពុជា នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩។

លោក ស៊ុផាឆៃ វីរៈភូជុង អគ្គលេខាធិការវិទ្យាស្ថានពោធិខាយ៉ាឆាល័យ៩៨០ បានថ្លែងថា នៅឆ្នាំ២០១៩នេះ វិទ្យាស្ថានរបស់លោក និងក្រុមសម្ព័ន្ធមិត្តតំបន់ទន្លេមេគង្គ បានទទួលជោគជ័យក្នុងការរៀបចំព្រឹតហតិការណ៍មួយនេះជាលើកទី២ ដើម្បីផ្សព្វផ្សាយព្រះពុទ្ធសាសនា។ ក្បួនដង្ហែររត្រូវបានធ្វើឡើង ជាង ២ពាន់គីឡូម៉ែត្រ ដោយក្រៅពីផ្សព្វផ្សាយព្រះពុទ្ធសាសនា ក៏ដើម្បីរឹតចំណងសម្ព័ន្ធភាពរវាងប្រទេសទាំង៥ផងដែរ។ លោក ស៊ុផាឆៃ រីរៈភូជុង បានបន្ថែមថា ថ្នាក់ដឹកនាំជាន់ខ្ពស់ជាច្រើនរូប បានអញ្ជើញបិទក្នុងពិធីព្យុះហយាត្រានោះ  ខណៈដែលការស្វាគមន៍ពីពុទ្ធបរិស័ទកម្ពុជា ក៏មានចំនួនកុះករ ដែលមានន័យថា កម្ពុជា នៅតែប្រកាន់ភ្ជាប់នូវការធ្វើបុណ្យដាក់បាត្រ យ៉ាងភ្ជាប់ភ្ជួន។