បន្ទាប់ពីចុះដល់កម្ពុជា កាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ អ្នកជំនាញផ្នែកបណ្ដុះ បង្កាត់ពូជ និងបច្ចេកទេសដាំដុះធុរ៉េនម៉ូសាងឃីង ដែលជាពូជធុរ៉េនដ៏ល្បីល្បាញប្រចាំនៅប្រទេសម៉ាឡេសុី លោក Way Sew Chiang ហៅលោក លី សកម្មយ៉ាងខ្លាំងក្នុងការសិក្សាសណ្ឋានដី និង សិក្សាពីបច្ចេកទេសក្នុងការដាំដុះធុរ៉េនម៉ូសាងឃីងនៅកម្ពុជាកុំអោយចាញ់ប្រទេសជិតខាងទៅថ្ងៃអនាគត។ ជាលទ្ធផល លោកគូសបញ្ជាក់ថា មិនមែនត្រឹមតែទឹកដីខេត្តកំពតប៉ុណ្ណោះទេ សូម្បីតែទឹកដីខេត្តផ្សេង ក៏នឹងអាចដាំដុះពូជធុរ៉េន ដ៏ល្បីល្បាញមួយនេះ អោយល្អដូចនៅម៉ាឡេសុីបានដែរ ដោយសារតែកម្ពុជាមានសណ្ឋានដី បរិយាកាស និង លក្ខណ្ឌធម្មជាតិអំណោយផល។
លោក លី បានថ្លែងប្រាប់បន្ទាប់ពីចុះទៅដល់ខេត្តកំពត និងបណ្ដាខេត្តមួយចំនួនទៀត តាមការអញ្ជើញរបស់ក្រុមហ៑ុនហង្សម្ចាស់ដីថា បន្ទាប់ពីចុះសិក្សាស្រាវជ្រាវ លោកមើលឃើញថា គម្រោងចង់បង្កើតចម្ការធុរ៉េនម៉ូសាងឃីងរបស់ក្រុមហ៑ុនហង្សម្ចាស់ដី ក្នុងគម្រោហឋានព្រះច័ន្ទ មិនមែនជាក្ដីស្រម៉ៃនោះទេ ប៉ុន្តែនឹងល្អជាងការពិត ដោយសារតែបរិយាកាសទីតាំងដីដែលក្រុមហ៑ុននេះ កុំពុងឈូសឆាយ និងរៀបចំបង្កើតចម្ការធុរ៉េនម៉ូសាងឃីង គឺលោកមើលឃើញថា អំណោយផល ហើយមិនចាំបាច់ត្រូវថែមថយបច្ចេកទេសច្រើនដូចនៅប្រទេសខ្លះ។ ដោយសារកម្ពុជា មានសីតុណ្ហភាពអំណោយផល ដីក៏មើលទៅមានជីជាតិល្អ ហើយកម្រនឹងមានបញ្ហាធម្មជាតិ នៅតំបន់ដែលបម្រុងទុកសម្រាប់ដាំដុះធរុ៉េនម៉ូសាងឃីងនឹងទៀត ទើបលោកកាន់តែមើលឃើញថាមិនពិបាកក្នុងការប្រែក្លាយដីទំនេរទាំងនោះ អោយក្លាយជាចម្ការធុរ៉េនម៉ូសាងឃីងទ្រង់ទ្រាយធំ។ លោកថាខ្លួនបានចុះទៅដល់កសិដ្ឋានបណ្ដុះពូជរបស់ក្រុមហ៑ុនហង្សម្ចាស់ដីនិងគម្រោងសំខាន់ៗ ទើបកាន់តែជឿជាក់ថា កម្ពុជានឹងក្លាយជាប្រទេសដែលមានចម្ការធុរ៉េនដ៏ល្បីរបស់ពិភពសម្រាប់ប្រកួតបហរជែងទីផ្សារ មិនអន់ជាងនៅប្រទេសថៃ និងវៀតណាមដែលបាននាំពូជធុរ៉េននេះមកដាំដុះដូចគ្នា ហើយកំពុងក្លាយជាប្រទេសផ្គត់ផ្គង់ធុរ៉េនម៉ូសាងឃីង ដ៏ធំមួយ ដូចគ្នានឹងប្រទេសម៉ាឡេសុីនោះទេ។លោកថាខ្លួនជាឯកទេសផ្នែកដាំដុះ និងថែទាំធុរ៉េនម៉ូសាងឃីង ប្រចាំនៅក្នុងកសិដ្ឋានធំមួយនៅក្នុងប្រទឹសម៉ាឡេសុី ប្រមាណជាង៣០ឆ្នាំមកហើយ ហើយក៏មានបទពិសោធន៏ជួយអោយកសិដ្ឋានធំៗ ជាពិសេសនៅប្រទេសឥណ្ឌូនេសុីប្រែក្លាយជាប្រទេសដែលមានចម្ការធុរ៉េនពូជនេះរាប់សិបហិកតារផងដែរ។ លោកថាកម្ពុជា ល្អជាងតំបន់ដែលលោកធ្លាប់ជួយតំឡើងបច្ចេកទេសនោះផង ទើបលោកប្រកាសថា ក្នុងរង្វង់៥ទៅ៦ឆ្នាំទៀត កូនធុរ៉េនម៉ូសាងឃីង ដែលក្រុមហ៑ុនហង្សម្ចាស់ដីបានជ្រើសពូជយកមកដាំជាចម្ការធំៗ នៅកំពត និងតំបន់ដែលលោកបានចុះសិក្សាក្នុងដំណើរមកដល់កម្ពុជាលើកដំបូងនេះ នឹងមានផ្លែផ្កាល្អមិនចាញ់ប្រទេសម៉ាឡេសុី ដែលជាទីផ្សារផ្គត់ផ្គង់ដ៏ធំរបស់ពិភពលោកនោះទេ។ លោកកាន់តែសប្បាយចិត្ត នៅពេលចុះទៅដល់ទីតាំងចម្ការរបស់ក្រុមហ៑ុនហង្សម្ចាស់ដីដែលស្ថិតក្នុងគម្រោងបង្កើតជាចម្ការធុរ៉េន និងពេកបានឃើញកូនធុរ៉េនបហរមាណជាង១លានដើម ដែលនាំពូជ និងបង្កាត់ពូជនៅកម្ពុជា ត្រូវបានដំណើរការដាំជាបណ្ដើរៗតាមបច្ចេកទេសយ៉ាងល្អ នៅកម្ពុជាមិនខុសពីការព្រមព្រៀង។ ក្រោយបញ្ចប់បេសកកម្ម៥ថ្ងៃ លោកនឹងចុះមកកម្ពុជាអោយបានកាន់តែញឹក ដើម្បីជួយជំរុញនូវផ្នែកបច្ចេកទេស និងបណ្ដុះបណ្ដាលអ្នកជំនាញប្រចាំក្រុមហ៑ុនហង្សម្ចាស់ដី អោយកាន់តែមានជំនាញដើម្បីជួយអោយកម្ពុជា មានលទ្ធភាពដាំដុះពូជធុរ៉េនម៉ូសាងឃីង ដោយខ្លួនឯង ដូចបណ្ដាកសិដ្ឋានដែលលោកចុះជួយ។
លោក ហង្ស ព្រីន្សយ៉ា អគ្គនាយកក្រុមហ៑ុនហង្សម្ចាស់ដី បានគូសបញ្ជាក់ថា ពូជធុរ៉េនម៉ូសាងឃីងដ៏ល្បីរបស់ម៉ាឡេសុីជាង១លានដើម កំពុងដំណើរការបណ្ដុះ បង្កាត់ពូជ និងដាំដុះជាជំហានៗនៅលើទឹកដីកំពត ក្រោមការឃ្លាំមើលពីលោកលី និងអ្នកឯកទេស។ សម្រាប់លោកថាគម្រោង”ឋានព្រះឥន្ទ” នឹងយកពូជម៉ូសាងឃីងមកដាំសម្រាប់ចម្ការធុរ៉េនទាំងអស់ ដើម្បីអោយម្ចាស់ចម្ការដែលទិញចម្ការធុរ៉េនពីគម្រោងឋានព្រះឥន្ទ មានចម្ការធុរ៉េនមួយដែលមានពូជល្អ ហើយលក់បានថ្លៃក្រោយពេលបានផល បើទោះជាក្រុមហ៑ុនត្រូវចំណាយទុនខ្ពស់ក្នុងការធ្វើការជាមួយលោកលី ជាដំណាក់កាលៗ។ លោក ហង្ស ព្រីន្សយ៉ា បន្តថារយៈពេល៥ឆ្នាំ ឬ៦ឆ្នាំខាងមុខ កម្ពុជានឹងមានពូជធុរ៉េនម៉ូសាងយីង ផ្គត់ផ្គង់ក្នុងទីផ្សារទាំងក្នុង និងក្រៅប្រទេសប្រកួតប្រជែងនឹងប្រទេសជិតខាងបាន។