មិនខុសពីការប្រកាសកាលពីលើកមុន ដើម្បីលើកទឹកចិត្តដល់បុគ្គលិកឆ្នើមក្នុងវិស័យអចលនទ្រព្យ ក្រុមហ៊ុនលក់ដីសេងហានដែលកំពុងវិនិយោគខ្លាំងលើវិស័យមួយនេះ បានចំណាយថវិកាប្រមាណជាងជាង៣ម៉ឺនដុល្លារទៀតហើយ ដឹកនាំបុគ្គលិកឆ្នើមចំនួន៨៦រូប ដើម្បីឲ្យបុគ្គលិកទាំនោះមានឱកាដទៅទស្សនកិច្ច និងដើរកម្សាន្តនៅក្នុងប្រទេសចិន ក្នុងទីក្រុងហុងកុង ម៉ាកាវ។
នាយកក្រុមហ៑ុនមួយនេះ បានអះអាងថា ហេតុផលដែលនាំអោយមានទស្សនកិច្ច និង ការដើរកម្សាន្តជាទ្រង់ទ្រាយធំនេះ គឺដើម្បីឲ្យបុគ្គលិកទាំងដែលមានចេញទៅ បានស្វែងយល់ពីការរីកចំរើនរបស់ក្រៅប្រទេស និងដើម្បីងាយស្រួលទទួលយកចំណេះដឹងទាំងនោះ ដើម្បីការងារប្រចាំថ្ងៃ និងអភិវឌ្ឍន៍ប្រទេស។
ថ្លែងក្នុងឱកាសមុនឡើងយន្តហោះកាលពីព្រឹកថ្ងៃទី៦ សីហា ឆ្នាំ២០១៩ លោក យ៉ន សេងហាន អគ្គនាយកក្រុមហ៑ុនសេងហាន ឯ.ក បានបញ្ជាក់ថា នេះជាលើកទី៣ហើយ ដែលលោកបានដឹកនាំបុគ្គលិកអោយចេញដើរក្រៅប្រទេស ដោយតាមគោលការណ៍គឺ៣ខែម្ដង ក្រុមហ៑ុននឹងដឹកនាំអ្នកខំប្រឹងប្រែងក្នុងវិស័យអចលនទ្រព្យអោយទៅឃើញស្រុកគេម្ដង ប៉ុន្តែក៍ផ្អែកតាមពេលវេលាជាក់ស្ដែងផងដែរ ដោយមិនប្រាកដថារៀងរាល់៣ខែម្ដងនោះឡើយ។ ហេតុផលនៃការចំណាយប្រាក់នេះ គឺលោកចង់ដឹកនាំក្រុមការងារ និងបុគ្គលិកឆ្នើមទាំងនោះ អោយចេះស្វែងយល់ពីចំណេះដឹង និងការរីកចំរើនរបស់ប្រទេសខាងក្រៅ និងដើម្បីឲ្យបុគ្គលដែលមានសមត្ថភាពកាន់តែមានទឹកចិត្ត និងចេះសាមគ្គីគ្នាក្នុងក្រុមការងារ នៅពេលចេញដើរជាក្រុម។
លោកថាសប្បាយចិត្តដែលបុគ្គលិករបស់លោកបានស្គាល់ បានឃើញពីបរិយាកាសនៅក្នុងប្រទេសទំនើប ហើយអាចយកចំណេះដឹងដែលបានពីដំណើរទស្សនកិច្ច មកធ្វើអោយមានការរីកចំរើន និង អភិវឌ្ឍន៍ខ្ពស់នៅក្នុងក្រុមហ៊ុន ក៍ដូចជានៅក្នុងប្រទេស។ លោកមានគម្រោង ដឹកនាំក្រុមការងារ និងអតិថិជនដែលចាប់ឆ្នោតត្រូវ ទៅកម្សាន្តនៅក្នុងប្រទេសចិន ហុងកុង និង ម៉ាកាវ ជាទ្រង់ទ្រាយអោយបានញឹកញាប់ក្នុងមួយឆ្នាំ ដើម្បីបង្កើនទំនាក់ទំនងក្រុមការងារផង និងដើម្បីអោយអតិថិជនកាន់តែមានទំនុកចិត្តលើសេវាកម្មរបស់ក្រុមហ៊ុនសេងហាន ដែលជាក្រុមហ៊ុនពុះលក់ដីឡូតិ៍របស់ខ្លួនផង៕