យោងតាមការប្រកាសរបស់ក្រុមភ្នាក់ងារក្រុមហ៑ុនបុរីវីអាយភី គឺអតិថិជនដែលជាវដីឡូតិ៍ និងផ្ទះក្នុងបុរីវីអាយភី នៅខេត្តកំពត នឹងទទួលបានតូបផ្សារមួយភ្លាមៗ ក្នុងផ្សារបុរីវីអាយភី ដែលនឹងសាងសង់នៅក្នុងគម្រោងដីឡូតិ៍ និងបុរីនៅខេត្តកំពត។ ការប្រកាសថែមតូបក្នុងផ្សារនេះ បានធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈដែលវត្តមានរបស់ក្រុមហ៑ុន កំពុងធ្វើអោយទឹកដីកំពតក្លាយជាទីតាំងអភិវឌ្ឍន៍ធំមួយ។
លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៑ុនបុរីវីអាយភី បានអោយដឹងថា ដើម្បីលើកទឹកចិត្តដល់អតិថិជនសម្រាប់គម្រោងថ្មីនៅខេត្តកំពត ក្រុមហ៑ុននឹងបន្ថែមតូបក្នុងផ្សារសម្រាប់អតិថិជនដែលទិញដីឡូតិ៍ និង ទិញផ្ទះនៅក្នុងបុរីវីអាយភីនៅក្នុងគម្រោងថ្មីនោះ។ លោកក៍តម្រូវអោយដាំដើមសាគូរ៉ាដ៍ល្បីរបស់ជប៉ុន លម្អចាសួនផ្កាសាគូរ៉ា នៅក្នុងបុរីវីអាយភីនៅខេត្តកំពតផងដែរ។ លោកថា គម្រោងទាំងមូលតាំងលើផ្ទៃដីជាង៣១ហិកតារ ដោយមានសំណង់ផ្ទះជុំវិញផ្សារសរុបជិត៥០០ល្វែង និងប្លង់ដីឡូតិ៍សម្រាប់លក់ប្រមាណជាង១០០០ប្លង់ គ្រប់ទំហ៑ំ។ គម្រោងនេះ ស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ចម្ងាយ១២១គីឡូពីរាជធានីភ្នំពេញ និងប្រហែល២០គីឡូដល់ទីរួមខេត្ត ដែលជាតំបន់មានសក្កានុពលធំមួយ ប្រចាំខេត្តកំពត។ តម្លៃដីឡូរបស់គម្រោងត្រូវបានប្រកាសថាមានចាប់ពីជាង៧៨០០ដុល្លារឡើងទៅ និងជាង៣មុឺនដុល្លារឡើងទៅសម្រាប់តម្លៃផ្ទះ ដែលធ្វើអោយគេមើលឃើញភ្លាមៗថា វត្តមានរបស់ក្រុមហ៑ុនបុរីវីអាយភី នឹងធ្វើអោយគម្រោងអចលនទ្រព្យផ្សេងទៀតងាកទៅចាប់អារម្មណ៍ ដែលកាន់តែជួយអោយល្បឿនក្នុងការអភិវឌ្ឍន៍នៅខេត្តកំពតឈានឡើង ពោលគឺតម្លៃដីធ្លីនឹងហក់ឡើង។
លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៑ុនបុរីវីអាភី បន្តថា គម្រោងនៅខេត្តកំពតគ្រាន់តែបើកប្រកាសភ្លាមក៍មានសន្ទុះគាំទ្រតែម្ដង ដោយមានអតិថិជនមកជាវទាំងគម្រោងដីពុះឡូតិ៍ និងផ្ទះក្នុងបុរី យ៉ាងច្រើនតែម្ដង ទើបលោកគម្រោងនឹងពង្រីកការវិនិយោគលើទឹកដីខេត្តកំពតបន្តទៀត។ លោកថាទស្សនៈវិស័យរបស់ក្រុមហ៑ុន គឺចង់ជួយអភិវឌ្ឍន៍ទឹកដីកំពត អោយកាន់តែមានការឈានឡើង ដើម្បីទាក់ទាញគម្រោងវិនិយោគបន្តបន្ទាប់ និងដើម្បីបំពេញសេចក្ដីត្រូវការផ្នែកទេសចរណ៍ ដែលកំពុងឈានឡើង ដោយលោករំពឹងថា ក្នុងពេលបន្តបន្ទាប់ គម្រោងវិនិយោគធំៗផ្សេងទៀត នឹងចូលមកដល់ខេត្តកំពតដូចគ្នា។