កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ ក្រុមហ៑ុនហង្សម្ចាស់ដី ដែលមានក្រុមការងារ Eco Heroចូលរួមផង បានរៀបចំពិធីជប់លៀង និងធ្វើពិធីចាប់ឆ្នោតប្រគល់រថយន្ត Masda ស៑េរីឆ្នាំ២០១៩ មួយគ្រឿងជាលើកទី២ យ៉ាងអធឹកអធនម ជូនដល់ម្ចាស់ចម្ការនៅខេត្តសៀមរាប ដោយអ្នកត្រូវរថយន្តជាលើកទី២ បន្ទាប់ពីអ្នកប៉ោយប៉ែតនេះ គឺមកពីកំពង់ចាម។ អតិថិជន ដែលឈ្នះរង្វាន់រថយន្តតម្លៃមុឺនដុល្លារនេះ គឺអ្នកស្រី សឿន ធីតា អាយុ២៩ឆ្នាំ ជាអាជីវករលក់គ្រឿងក្រអូប នៅកោះរការ ខេត្តកំពង់ចាម។
អ្នកស្រី សឿន ធីតា មានឱកាសត្រូវបានរថយន្តមួយគ្រឿងពីការចាប់ឆ្នោត ដោយសារតែអ្នកស្រី បានទិញចម្ការដូងក្រអូបមួយហិកតារ នៅស្រុកស្រីស្នំ ក្នុងខេត្តសៀមរាប កាលពីជាង២ខែមុន ហើយត្រូវបានក្រុមហ៑ុនហង្សម្ចាស់ដី ផ្ដល់សន្លឹកឆ្នោតមួយសន្លឹក អោយចូលរួមចាប់ឆ្នោតផ្សងសំណាង។ អ្នកស្រីថា អ្នកស្រីធ្វើដំណើរមកពីខេត្តកំពង់ចាម ដោយមិននឹកស្មានថា មានសំណាងត្រូវបានរថយន្តតម្លៃមុឺនដុល្លារត្រលប់ទៅផ្ទះពីហង្សម្ចាស់ដីបែបនេះឡើយ ទើបអ្នកស្រីអរចង់គាំងបេះដូង នៅពេលមានការប្រកាសថាគឺជាអ្នកឈ្នះរង្វាន់។ នៅក្នុងពិធីនោះ ក៍មានការចាក់បង្ហាញវីដេអូ ពីសកម្មភាពឈូសឆាយ និងការអភិវឌ្ឍន៍គម្រោង ដើម្បីបញ្ជាក់ថា គម្រោងហង្សម្ចាស់ដី ពិតជាចម្ការជូនអតិថិជន ដោយមិនមែនជាគម្រោងខ្យល់នោះផងដែរ។ អ្នកស្រីត្រូវបានក្រុមហ៑ុនធ្វើពិធីប្រគល់រថយន្តអោយដោយផ្ទាល់ និងព្រឹកថ្ងៃបន្ទាប់ បន្ទាប់ពីចាប់ឆ្នោតហើយ។ នៅក្នុងពិធីនោះក៍មានចូលរួមពីតំណាងជាន់ខ្ពស់របស់ក្រសួងមហាផ្ទៃ និងពីអាជ្ញាធរខេត្តជាច្រើនរូបផងដែរ ខណៈដែលពិធីជប់លៀង និង ចាប់ឆ្នោត ត្រូវបានធ្វើឡើងយ៉ាងអធឹកអធម នៅក្នុងសាលធំរបស់សណ្ឋាគារសុខាលើផ្លូវ៦០ម៉ែត្រ ខេត្តសៀមរាប។ នៅក្នុងពិធីនោះ ក៍មានតារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា ច្រៀងកំដរជាកិត្តិយសផងដែរ ដោយវត្តមានរបស់នាងរឹតតែធ្វើអោយពិធីចាប់ឆ្នោត កាន់តែអឹកអធឹក។
លោក ហង្ស ព្រីន្សយ៉ា ម្ចាស់គម្រោងឋានព្រះឥន្ទ ដែលជាគម្រោងលក់ចម្ការជាឡូតិ៍មួយហិកតារៗ នៅខេត្តធំៗនៅកម្ពុជា បានអះអាងថា ដើម្បីលើកទឹកចិត្តដល់អតិថិជន ដែលបានទិញចម្ការពីគម្រោងឋានព្រះឥន្ទ របស់ក្រុមហ៑ុនហង្សម្ចាស់ដី នៅស្រុកស្រីស្នំ ខេត្តសៀមរាប ទើបលោកសម្រេចធ្វើពិធីចាប់ឆ្នោត និងប្រគល់រថយន្ត Masda 2019 ជាការលើកទឹកចិត្ត ដោយក្នុងពេលបន្តបន្ទាប់ ក្រុមហ៑ុន នឹងធ្វើពិធីដូចគ្នានេះ ជូនដល់អតិថិជននៅភ្នំពេញ បាត់ដំបង ពោធិសាត់ កំពត និងនៅខេត្តផ្សេងៗទៀតដូចគ្នា ដើម្បីបញ្ជាក់អោយច្បាស់ថា អ្នកទិញដីចម្ការពីក្រុមហ៑ុនហង្សម្ចាស់ដី ដែលមានក្រុមការងារ Eco Hero ជាភ្នាក់ងារលក់ គឺមិនត្រឹមបានចម្ការតកូនតចៅ និងទទួលបានដើមក្រញូងជារបងដែលអាចលក់យកផលនៅ១៥ឆ្នាំក្រោយ ទុកជាលុយសន្សំប៉ុណ្ណោះទេ តែក៍មានឱកាសទទួលបានរថយន្តទំនើប សម្រាប់ជិះទៅមើលចម្ការផងដែរ។ លោកថា រង្វាន់រថយន្ត នឹងត្រូវធ្វើឡើងគ្រប់ខេត្តដែលគម្រោងឋានព្រះឥន្ទ បានបើកសាខា ដោយបន្ទាប់ពីធ្វើពិធីចាប់ឆ្នោតប្រគល់រថយន្តដល់ម្ចាស់ចម្ការនៅសៀមរាប ការជួបជុំចាប់ឆ្នោតជូនអតិថិជននៅភ្នំពេញ និងនៅបណ្ដាខេត្តផ្សេងទៀត នឹងត្រូវចាប់ផ្ដើមបន្តបន្ទាប់។