ប្រណាំងម៉ូតូផង ទាញព្រ័ត្រផង សប្បាយកប់ ក្នុងកម្មវិធី”Happy Honda Day”

0

កាលពីថ្ងៃទី២០ កក្កដា ឆ្នាំ២០១៩ ក្រុមហុងដា បានរៀបចំការជួបជុំអតិថិជនធំមួយ នៅបរិវេណវិមានចរណៃ ជាប់ផ្សារដើមគរ ដោយបានបង្កើតកម្មវិធីលេងហ្គេមសប្បាយៗ ញាំអាហារជុំគ្នា និង ឈ្នះរង្វានយ៉ាងកប់ម្មង។ នេះជាការជួបជុំរបស់អតិថិជនហុងដាទ្រង់ទ្រាយធំ ដែលត្រូវគេចាប់អារម្មណ៍គួរអោយកត់សម្គាល់នោះផង។

លោក អុី ហុក ម្ចាស់ហាងលក់ម៉ូតូហុងដា មានលាភ បានថ្លែងបញ្ជាក់ថា ដោយសារតែចង់បង្កើតកម្មវិធីសប្បាយៗ និងដើម្បីលើកទឹកចិត្តដល់អតិថិជនដែលគាំទ្រហុងដា ជាពិសេសគឺលើប្រភេទម៉ាក ហុងដាប៑ីត និង ហុងដាហ្សូមមឺអុិច ទើបម្ចាស់ខាសាហុងដាចំនួន៤ក្នុងរាជធានីភ្នំពេញរួមមាន ហាងលក់ម៉ូតូ​ហុងដា ប៉ុក ផលរ៉ា, ហាងលក់ម៉ូតូ​ហុងដា ឈឹម នាង, ហាងលក់ម៉ូតូហុងដា ឈឹម នាង១ និងហាងលក់ម៉ូតូ​របស់លោកផ្ទាល់ ​បានសហការណ៍ជាមួយក្រុមហ៊ុន អ៊ិន ស៊ី អ៊ិច ដែលជាក្រុមហ៊ុននាំចូល និងតម្លើងផលិតម៉ាក​ហុងដាផ្តាច់មុខក្នុងព្រះរាជាណាចក្រកម្ពុជា បានរៀបចំកម្មវិធី “Happy Honda Day” នេះឡើង។
នៅក្នុងកម្មវិធីនេះ អតិថិជនដែលត្រូវបានអញ្ជើញសរុបប្រមាណ២០០នាក់ បានចូលរួមលេងកំសាន្តជាមួយនឹងការប្រកួតប្រជែងជិះម៉ូតូ និងល្បែងទាញព្រ័តបង្កើតអនុស្សាវរីយ៍ជាច្រើន។ មិនត្រឹមតែប៉ុណ្ណោះ អតិថិជនទាំងអស់ក៏បានចូលរួមក្នុងកម្មវិធីពិសាអាហារសាមគ្គី ទស្សនាការសម្តែងរបស់ក្រុមរាំDOJO និងការចាប់រង្វាន់ជាច្រើនទៀត ប្រកបដោយភាពរីករាយផងដែរ។

លោក អុី ហុក បន្តថា លោកនឹងបន្តរៀបចំកម្មវិធីបែបនេះបន្ថែមទៀតសំរាប់អតិថិជនហុងដាផ្សេងៗទៀត​ដែលមិនបានចូលរួមនៅក្នុងកម្មវិធីដែលបានរៀបចំ។

សូមបញ្ជាក់ផងដែរថា ម៉ូតូម៉ាកហុងដាទទួលបានគាំទ្រយ៉ាងខ្លាំងក្លាក្នុងប្រទេសកម្ពុជដោយសារតែអតិថិជនកម្ពុជា​ទទួល​ស្គាល់ថា​ម៉ូតូ​ហុងដាពិតជាមានគុណភាពល្អ សន្សំសំចៃសាំង ប្រើប្រាស់បានយូរ និង​រចនាម៉ូតឡើងសមស្របទៅនឹងរស់និយមរបស់ប្រជាពលរដ្ឋកម្ពុជា៕