មានការចាប់អារម្មណ៍មិនតិចទេ បន្ទាប់ពីក្រុមហ៑ុនពុះលក់ដីឡូតិ៍ និងសាងសង់ផ្ទះ បុរីវីអាយភី បានប្រកាសអោយដឹងពីគម្រោងថ្មីរបស់ខ្លួន នៅខេត្តកំពត។ វត្តមានលើទីតាំងថ្មីនេះ គឺបន្ទាប់ពីក្រុមហ៑ុនបុរីវីអាយភី ត្រូវគេដឹងថា ទទួលបានភាពជោគជ័យរួចទៅហើយក្នុងសាងសង់បុរីនៅភ្នំពេញជិតគម្រោងអុីអន៣ និងនៅខេត្តព្រះសីហនុនៅម្ដុំព្រៃនប់។
យោងតាមការបង្ហោះលើផេកបុរីវីអាយភី ក្រុមហ៑ុនមួយនេះ បានប្រកាសបើកគម្រោងពុះលក់ដីឡូតិ៍ និងសង់បុរីលើទឹកដីខេត្តកំពតមិនធ្លាប់មាន ដោយក្នុងគម្រោងនោះ ក៍មានដាំដើមសាគូរ៉ាដ៍ល្បីរបស់ជប៉ុនផងដែរ។ គម្រោងនេះប្រកាសឡើងនៅលើផ្ទៃដីជាង៣១ហិកតារ ដោយមានសំណង់ផ្ទះជុំវិញផ្សារប្រមាណជា៥០០ល្វែង និងប្លង់ដីឡូតិ៍សម្រាប់លក់ប្រមាណជា ១០០០ប្លង់ មានគ្រប់ទំហ៑ំ។ ទីតាំងទាំងមូលស្ថិតនៅភូមិដំណាក់អំពិល ឃុំល្អាង ស្រុកដងទង់ ចម្ងាយ១២១គីឡូពីរាជធានីភ្នំពេញ និងប្រហែល២០គីឡូដល់ទីរួមខេត្ត ដែលជាតំបន់មានសក្កានុពលធំមួយ ប្រចាំខេត្តកំពត។ តម្លៃដីឡូមានពីជាង៧៨០០ដុល្លារ និងផ្ទះតម្លៃត្រឹមតែជាង៣២០០០ដុល្លារ។ អ្នកទិញដីឡូត៍ ឬផ្ទះក្នុងគម្រោងខេត្តកំពតនេះ នឹងទទួលបានតូបមួយក្នុងផ្សារតកូនតចៅ ដោយឥតគិតថ្លៃនោះផង។ វត្តមានរបស់បុរីវីអាភី នៅក្នុងតំបន់ថ្មីនេះ មិនត្រឹមតែបង្ហាញពីវឌ្ឍនភាពដ៍សម្បើមរបស់ក្រុមហ៑ុននេះតែប៉ុណ្ណោះទេ ប៉ុន្តែក៍ជាការរួមចំណែកជួយអភិវឌ្ឍន៍ខេត្តកំពត អោយកាន់តែមានសន្ទុះរីកចំរើន លើវិស័យអចលនទ្រព្យមិនធម្មតាផងដែរ។
លោក វ៉ន វណ្ណៈ អគ្គនាយកក្រុមហ៑ុនបុរីវីអាភី ធ្លាប់បានគូសបញ្ជាក់ថា ទស្សនៈវិស័យរបស់ក្រុមហ៑ុន គឺនឹងបោះជំហានទៅកាន់បណ្ដាខេត្តដែលមានសក្កានុពលខាងផ្នែកទេសចរណ៍នៅជាប់មាត់សមុទ្រជាមុន ទើបលោកសម្រេចបោះគម្រោងយ៉ាងសម្បើមនៅខេត្តព្រះសីហនុ និងខេត្តកំពតនៅក្នុងពេលនេះ។