ហង្ស ព្រីន្សយ៉ា អះអាងថា កម្ពុជានឹងក្លាយជាហង្សធំមួយក្នុងតំបន់

0

ខណៈដែលបណ្ដាប្រទេសរួមមានចិន ហុងកុង និង សិង្ហបុរី ជាដើមត្រូវបានគេប្រដូចថាជាស្ដេចនាគ ជាស្ដេចខ្លាខាងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីនោះនោះ លោក ហង្ស ព្រីន្សយ៉ា ដែលជាអ្នកសេដ្ឋកិច្ច និងជាអ្នកជំនួញដីធ្លីធំមួយ ក៍បានរំពឹងថាកម្ពុជា នឹងក្លាយជាហង្សខាងផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីផងដែរ។ លោកបានថ្លែងបែបនេះ ក្នុងពិធីចុះអនុស្សណៈ ឬ MOU ជាមួយក្រុមហ៊ុនយក្សធំមួយរបស់ប្រទេសចិន និងប្រទេសថថៃ នៅសណ្ឋាគារហ៊ីម៉ាវ៉ារី កាលពីល្ងាចថ្ងៃទី២៨ មីនា មុននេះ។

លោក ហង្ស ព្រីន្សយ៉ា ម្ចាស់ក្រុមហ៊ុនហង្សម្ចាស់ដី ដែលបានបោះទុនវិនោយោគលើវិស័យកសិកម្មរាប់ពាន់ហិកតារលើខេត្តចំនួន៤រួមមាន កំពត ពោធសាត់ មណ្ឌលគីរី និង សៀមរាប បានអះអាងថា មិនយូរនោះទេ កម្ពុជា នឹងក្លាយជាហង្សដ៍ស្រស់ស្អាតមួយ ដែលបណ្ដាប្រទេសណាមួយ ជាពិសេសគឺមហាយក្សចិន សុទ្អតែចង់ធ្វើជាដៃគូវិនិយោគ ដោយសារតែកម្ពុជា មានសក្កានុពលធំសម្បើម ដែលក្រុមអ្នកវិនិយោគទាំងនោះត្រូវការបោះទុន។ ជាក់ស្ដែងក្នុងពិធីចុះអនុស្សណៈរវាងក្រុមក្រុមហ៊ុនលោកដែលបានធ្វើឡើងជាមួយក្រុមហ៊ុនធំ២មកពីចិន និង ថៃនោះ ក្រុមហ៊ុនចិន Harvest Chain Company Limited ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន តំណាងដោយលោក ស៊ូ ចុង ប៉ីនាយកប្រតិបត្តិ បានប្រកាសជួយជំរុញលើវិស័យកសិកម្មរបស់ក្រុមហ៊ុនហង្សម្ចាស់ដី ដោយយល់ព្រមទទួលទិញកសិផលដែលក្រុមហ៊ុន និងពលរដ្ឋដាំដុះបាន ពិសេសគឺផ្លែធុរ៉េន យកទៅកាន់ទីផ្សារចិន ដើម្បីអោយកសិករទទួលបានផលចំណេញខ្ពស់។ ក្រុមហ៊ុនចិនធានាផ្ដល់ពូជ និងបច្ចេកទេសលើផ្ទៃដីរហូតដល់២ម៉ឺនហិកតារ ដើម្បីធ្វើអោយវិស័យកសិកម្មនៅក្នុងប្រទេសកម្ពុជា មានការរីកចំរើន អោយដូចគ្នានឹងប្រទេសជិតខាង។ អនុស្សណៈនៅក្នុងថ្ងៃនោះ ក្រុមហ៊ុនធំមួយរបស់ថៃគឺក្រុមហ៊ុនរាច្ឆាកនណាកន សាប់ផ្លាយឯ.ក(Rachchanakorn Supply Co.,LTD) តំណាងដោយលោក រ៉ាឆាភុល ខូតកែវ ជានាយកប្រតិបត្តិ ក៍បានប្រកាសផ្គត់ផ្គង់តមនរូវការផ្សេងៗជួយជំរុញដល់វិស័យកសិកម្មនៅកម្ពុជា ជួយគ្រប់គ្រងអចលនទ្រព្យរវាងថៃ និងកម្ពុជា ជួយផ្នែកបច្ចេកទេស និងសុខមាលភាពលើផលដំណាំ និងផ្ដល់ជី ក៍ដូចជាសម្ភារៈផ្នែកកសិកម្មគ្រប់ទម្រង់ ដើម្បីអោយការវិនិយោគលើការបង្កើតចម្ការរបស់ក្រុមហ៊ុនម្ចាស់ដី អោយបានដំណើរការទៅមុខផងដែរ។

លោកហង្ស ព្រីន្សយ៉ា ជាមួយនឹងការជ្រោមជ្រែងពីមហាយក្សចិន និងក្រុមហ៊ុនជាដៃគូនៅក្នុងប្រទេសថៃ លោកកាន់តែមានជំនឿចិត្តថា កម្ពុជា នឹងក្លាយជាហង្សផ្នែកសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីដោយមិនលំបាកនោះទេ ស្របគ្នាដែលអ្នកវិនិយោគធំៗមកពីបណ្ដាប្រទេសផ្សេងៗ ក៍ចុះមកបោះទុនលើវិស័យសាងសង់អាគារខ្ពស់ៗ សណ្ឋាគារ បើករមណីយដ្ឋាន តំបន់កម្សាន្ត កំពង់ផែ ព្រលានយន្តហោះ ខណៈដែលគម្រោងដីធ្លី ក៏កាន់តែមានសន្ទុះ។ លោកទទូចអោយបងប្អូនដែលចង់វិនិយោគទិញដីចម្ការពីក្រុមហ៊ុនហង្សម្ចាស់ដីរបស់លោកកុំមានភាពស្ទាក់ស្ទើរដោយសារតែក្នុងពេលនេះ ក្រុមហ៊ុនចិនដ៍ធំ និងក្រុមហ៊ុនល្បីនៅថៃ បានយល់ព្រមទទួលទិញផលដំណាំនៅពេលបានផលរួចរាល់អស់ហើយ ក្នុងពេលដែលក្រុមការងារបច្ចេកទេសក្នុងការមើលថែដំណាំរបស់បងប្អូនក្រោយពេលទិញចម្ការពីគម្រោង “ឋានព្រះឥន្ទ” របស់លោក ក៍មិនភ័យរឿងខ្វះអ្នកជំនាញថែទាំខាងផ្នែកបច្ចេកទេសរយៈពេល៤ឆ្នាំទៅ៦ឆ្នាំ តាមកិវ្វកុងត្រា។

លោកថាវិនិយោគទិញដីចម្ការពីក្រុមហ៊ុនហង្សម្ចាស់ដីក្រៅពីមិនភ័យរឿងទិញដីច្យល់ ឬដីសម្បទាន ក៍ានផលតកូនតចៅ ហើយជាគម្រោងវិនិយោគអចលនទ្រព្យកូនកាត់មិនធ្លាប់មាននៅកម្ពុជា ដែលលោកផ្ដល់ឱកាសបើកលក់ដោយអោយបង់រំលោះក្នុងមួយប្លង់មួយហិកតារដោយបង់រំលោះមិនគិតការប្រាក់ ហើយមានជម្រើសចម្ការដល់ទៅ៤ខេត្តតាមការស្រលាញ់ ដូចជាចង់បានចម្ការដូងក្រអូបគឺនៅខេត្តសៀមរាប(ស្រុកស្រីស្នំ) និងនៅខេត្តពោធសាត់ ចង់បានចម្ការធុរ៉េននៅខេត្តកំពត និងចម្ការប័រនៅខេត្តមណ្ឌលគីរី ដែលមានន័យថាផ្ដល់ឱកាសអោយពលរដ្ឋរួមចំណែកក្នុងការលើកស្ទួយវិស័យកសិកម្មនៅតំបន់ដែលសល់ដីទំនេរចោល៕