ភ្នំពេញ ៖ ស្ថាប័នជីអេស១កម្ពុជា នៃសភាពាណិជ្ជកម្មកម្ពុជានឹងរៀបចំពិព័រណ៍ពាណិជ្ជកម្មជីអេស១ ៨៨៤ (GS1 884 EXPO) ដែលនឹងចាប់ផ្តើមបើកការតាំងពិពរណ៍ចាប់ពីថ្ងៃទី១២ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាពីម៉ោង ៩:០០នាទីព្រឹក ដល់ ៩:០០នាទីយប់ នៅទីតាំង The Factory Phnom Penh។
ពិព័រណ៍ពាណិជ្ជកម្មនេះ អនុញ្ញាតឲ្យភ្ញៀវជាតិ និងអន្តរជាតិចូលរួមដោយសេរី ជាមួយកម្មវិធីជាច្រើន រួមមានទស្សនីយ ភាពចម្រុះ ការតាំងបង្ហាញផលិតផលមកពី ២៥ខេត្ត-រាជធានី កម្មវិធីកម្សាន្តសប្បាយៗ និងមានម្ហូបអាហារដ៏ច្រើន សម្បូរបែប ដែលសក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកមកលេងកម្សាន្ត។
ក្នុងកម្មវិធីនេះផងដែរ ក៏មានអមបញ្ចូលនូវសិក្ខាសាលាលើប្រធានបទសំខាន់ៗ ដើម្បីចែករំលែកដោយឥតគិតថ្លៃ ក្នុងគោលបំណង៖ ១) ជំរុញ និងផ្សព្វផ្សាយផលិតផលសក្ដានុពលកម្ពុជា ២) បង្កើនចំណេះដឹងអំពីការប្រើប្រាស់ស្លាកសញ្ញា ស្តង់ដារលើផលិតផល និងប្រព័ន្ធផលិតកម្ម។ ៣) ចំចំណេះដឹងអំពីការទទួលបានការផ្តល់ហិរញ្ញប្បទាន និងធានារ៉ាប់រងសម្រាប់សហគ្រាស ៤) ជំរុញ ការតភ្ជាប់ទំនាក់ទំនង និងពង្រីកភាពជាដៃគូរពាណិជ្ជកម្មក្នុងវិស័យឯកជន។
តាមរយៈ សិក្ខាសាលានេះនឹងផ្តល់ឱកាស ក្នុងការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការស្វែងរកទីផ្សារផលិតផល ទាំងក្នុង និងក្រៅប្រទេស ក៏ដូចជាសំដៅស្វែងរកអ្នកវិនិយោគ ព្រមទាំងដៃគូសហការដើម្បីអភិវឌ្ឍន៍ផលិតផលឲ្យឈានដល់ ស្តង់ដារអន្តរជាតិ ដោយគោរពតាមបទដ្ឋាន និងតម្រូវការទីផ្សារផងដែរ។ សម្រាប់អ្នកមានបំណងចូលរួមសិក្ខាសាលា សូមចុចតំណភ្ជាប់ខាងក្រោម ឬស្កេនកូដ QR ដើម្បីចុះឈ្មោះឥឡូវនេះ អោយបានមុនថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥! បញ្ជាក់៖ ចំនួនមានកំណត់!
ចុះឈ្មោះ៖ https://docs.google.com/forms/d/e/1FAIpQLSdwPuRoLm72lilfN5JpEGBBD1gEK5GH-CJHIKdWobueaywOJw/viewform?usp=header
នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះដែរ ក៏មានកម្មវិធីកម្សាន្តសប្បាយៗ និងមានលក់ម្ហូបអាហារដ៏ច្រើនសម្បូរបែប ដែលសក្តិសមបំផុតសម្រាប់ក្រុមគ្រួសារ មិត្តភក្តិ និងមនុស្សជាទីស្រលាញ់របស់អ្នកមកលេងកម្សាន្ត ដែលមានតែមួយគត់ នៅទីតាំង The Factory Phnom Penh។













