DN សិល្បកម្មខ្មែរ កាន់តែជោគជ័យ ក្នុងអាជីវកម្ម

0


មកទល់ពេលនេះ មានរយៈពេលជាង១០ឆ្នាំមកហើយ ដែល សិប្បកម្ម DN កែច្នៃទោង បានទទួលការគាំទ្រ ដោយសន្ទុះនៃការកុម្ម៉ង់ ត្រូវគេឃើញមានការឈានឡើងនោះផង តាមរយៈការពង្រីកការផលិត និង ពង្រីកសាខា ក៏ដូចជាទីតាំងលក់កាន់តែធំទៅៗ។ ទោងជាច្រើនម៉ូត ច្រើនទំហ៊ំ ដែលច្នៃចេញពីសិប្បកម្មខ្មែរមួយនេះ បានបន្សាយការលក់ទាំងលើអនឡាញ និង តាមរយៈការពង្រីកហាង។

លោកស្រី ធី លីដា ម្ចាស់សិប្បកម្ម ND និង ហាង លីដា លក់គ្រឿងដេគ័រ បានថ្លែងអោយដឹងថា មកទល់ម៉ោងនេះ សិប្បកម្មផលិតទោងរបស់លោកស្រី បានចិញ្ចឹម និង ផ្ដល់ប្រាក់ចំណូល ដល់បងប្អូនខ្មែរជាង១០រូប ខណៈដែលបុគ្គលិកផ្នែកលក់ និង ក្រុមការងារដែលទទួលផលពីអាជីវកម្មនេះ ក៏ច្រើនរូប។ មកដល់សព្វថ្ងៃលោកស្រី ក៏បានបង្កើតអាជីវកម្មផ្សេងៗបន្ថែមផងដែរ ដោយក្នុងនោះអាជីវកម្មលក់ផ្កាជ័រ និង លក់ផ្កាលម្អនាំចូល ក៏ទទួលជោគជ័យណាស់ដែរ ពិសេសចាប់តាំងពីបានបង្កើតសិប្បកម្មច្នៃជាកន្ត្រកផ្កា និង ទទួលដេគ័រផ្កាតាមផ្ទះ តាមហាង។

លោកស្រីថា បញ្ហាសេដ្ឋកិច្ចបើទោះជាមានការប៉ះពាល់បន្តិចមែន ប៉ុន្តែទោង និង ផ្កាដេគ័រ នៅក្នុងសិប្បកម្ម DN គឺនៅតែមានសន្ទុះទៅមុខ ដោយសារតែជាងចំណានប្រចាំសិប្បកម្ម គឺជាស្វាមីរបស់លោកស្រី ហើយជាងជាច្រើនទៀតប្រចាំសិប្បកម្ម ក៏មានសមត្ថភាពអាចច្នៃជាទោងបានម៉ូតស្អាតៗ ដែលអាចធនទឹក ធនខ្យល់ ធនភ្លៀង ហើយដាក់លក់ក្នុងតម្លៃទាប ដែលជំរុញអោយមានតម្រូវការខ្ពស់។

លោកស្រីថា ទោងម៉ូតស្អាតធំៗភាគច្រើន តម្លៃត្រឹមតែ៥៥០ដុល្លារចុះប៉ុណ្ណោះ ខណៈដែលម៉ូតទាំងនេះ គឺមានការកុម្ម៉ង់កាន់តែច្រើន ទៅតាមខេត្តឆ្ងាយៗ ក្រៅពីភ្នំពេញនោះ។ លោកស្រីសប្បាយចិត្ត ដែលក្នុងនាមជាសិប្បកម្មកូនខ្មែរ តែអាចរកចំណូលជូនជាតិ ផ្ដល់ការងារយូរអង្វែងដល់បងប្អូនខ្មែរ និង ទទួលបានគាំទ្រច្រើនពីអតិថិជនក្នុងស្រុក ដោយសារតែគំនិតច្នៃប្រឌិតខ្ពស់ និង តម្លៃដ៏សមរម្យ ដែលអាចអោយអតិថិជនភាគច្រើនទទួលយក។