មកដឹងពីចំណុចពិសេសៗរបស់ iPad Pro M4 និង HUAWEI MatePad 11.5-inch S បំពាក់បច្ចេកវិទ្យាអេក្រង់ Matte Screen សរសេរដូចក្រដាសសៀវភៅ និង មានកម្មវិធីគូរគំនូរកម្រិត Professional ដូចគ្នា

0

កាលពីពេលថ្មីៗនេះ iPad Pro M4 ត្រូវបានប្រកាសសម្ពោធលក់ជាផ្លូវការដែលមានជម្រើស iPad Pro M4 បំពាក់បច្ចេកវិទ្យាអេក្រង់ថ្មី Nano texture glass ទន្ទឹមនឹងនោះក៏មានការភ្ញាក់ផ្អើលខ្លាំងផងដែរដោយថេប្លេតស៊េរីថ្មី HUAWEI MatePad 11.5-inch S មានបំពាក់បច្ចេកវិទ្យាអេក្រង់ថ្មីសរសេរស្មូតដូចក្រដាសសៀវភៅដូច iPad Pro M4 ហើយក្រុមហ៊ុនហួវៃហៅបច្ចេកវិទ្យាអេក្រង់នេះថា PaperMatte ។

លើសពីនេះក្រុមហ៊ុនហួវៃក៏បានដាក់សម្ពោធបើកឱ្យប្រើកម្មវិធីគូរគំនូរកម្រិត Professional ហៅថា ” GoPaint “ មានមុខងារសម្បូរបែបដូចទៅនឹង “ Procreate ” របស់ iPad Pro M4 ផងដែរ ហើយកម្មវិធីគូរគំនូរ GoPaint ត្រូវបានដាក់ឱ្យប្រើលើកដំបូងជាមួយថេប្លេត HUAWEI MatePad 11.5”S PaperMatte Edition ដោយឥតគិតថ្លៃ (free lifetimes license) ។ មិនត្រឹមតែប៉ុនណ្ណោះ MatePad 11.5-inch S PaperMatte Edition មានបច្ចេកវិទ្យា និងលក្ខណៈពិសេសជាច្រើនលើសពីកុំព្យូទ័រដោយរៀបរាប់ខាងក្រោមនេះ។

ចំនុចពិសេសទី1៖ អេក្រង់ PaperMatte, Huawei សរសេរស្មូតដូចក្រដាសសៀវភៅដំបូងគេក្នុងប្រទេសកម្ពុជា
អេក្រង់ PaperMatte នៅលើ MatePad 11.5-inch S មានអត្ថប្រយោជន៍ច្រើនចំពោះផលិតកម្មការងារ (Productivity) និងសុខភាពភ្នែក (Eyes Care) ដោយមានបច្ចេកវិទ្យាកម្ចាត់ចំណាំងពន្លឺពីអេក្រង់ថេប្លេតជំនាន់ចុងក្រោយ Nanoscale anti-glare etching technology លុបបំបាត់កម្រិតពន្លឺប៉ះពាល់ភ្នែក 99% ទោះបីសំឡឹងមើលនិងប្រើប្រាស់ថេប្លេតយូរក៏មិនឈឺភ្នែកដែរ។ លើសពីនេះអេក្រង់ PaperMatte មានស្រទាប់អុបទិក Magnetron nano បំបាត់ចំណាំងផ្លាតពីអេក្រង់ 60% នៅពេលសំឡឹងមើលអេក្រង់មិនមានចំណាំងផ្លែតរំខានធ្វើឱ្យផ្តោតទៅលើការងារកាន់តែមានប្រសិទ្ធភាព។

ជាពិសេសមានស្រទាប់កញ្ចក់អេក្រង់ 27-layer PaperMatte Technology ជាមួយបច្ចេកវិទ្យា Nano-texture ធ្វើឱ្យអេក្រង់បង្ហាញរូបភាពច្បាស់ និងសរសេរស្មូតដូចក្រដាសសៀវភៅ។ គុណភាពអេក្រង់ PaperMatte នៅលើថេប្លេត MatePad 11.5-inch S ទទួលបាន Certificate បញ្ជាក់ស្តង់ដាពីប្រទេសអាល្លឺម៉ង់ចំនួន 3 ផងដែរ។ ចំពោះអេក្រង់ MatePad 11.5”S PaperMatte Edition មានទំហំ 11.5 អ៊ីញ ល្បឿន 144 Hz មានកម្រិតខ្ពស់ 2.8K ព្រមទាំងមានបច្ចេកវិទ្យាបន្ថែមពណ៌ P3 color gamut ផងដែរ។

ចំនុចពិសេសទី2៖ កម្មវិធី Office កុំព្យូទ័រ Version ផ្តល់ជូនដោយឥតគិតថ្លៃ (free lifetimes license)
ថេប្លេត HUAWEI MatePad 11.5”S PaperMatte Edition ប្រើកម្មវិធី Office កុំព្យូទ័រ Version ដោយមានការផ្តល់ជូន free license ពេញមួយជីវិត រួមមានកម្មវិធី Word, PowerPoint, Excel, សរសេរអក្សរខ្មែរ Unicode, មានដំឡើង fonts Khmer Unicode ជាង 300+ fonts រួចជាស្រេច ហើយអ្នកប្រើប្រាស់ក៏អាចបញ្ចូល font Khmer Unicode ដោយខ្លួនឯងបន្ថែមទៀត។ កាន់តែពិសេសការផ្ទេរឯកពីថេប្លេតទៅកុំព្យូទ័រ ឬផ្ទេរឯកសារពីកុំព្យូទ័រទៅថេប្លេតគឺមិនមានការខូចទម្រង់ template ឯកសារ ឬខូច font អក្សរឡើយ ហើយអ្នកប្រើប្រាស់ក៏អាចព្រីនឯកសារពី Printer និង save ឯកសារជា file PDF តាមកម្មវិធី Office កុំព្យូទ័រ Version បានដោយងាយស្រួល។

ចំនុចពិសេសទី3៖ កម្មវិធីគូរគំនូរ GoPaint កម្រិត Professional ដូចទៅនឹង Procreate អ្នកនិយមប្រើ iPad ប្រកដជាស្គាល់កម្មវិធីគូរគំនូរកម្រិត Professional ហៅថា Procreate ហើយក្រុមហ៊ុនហួវៃក៏បានសម្ពោធដាក់ឱ្យប្រើកម្មវិធីគូរគំនូរ GoPaint កម្រិត Professional មានមុខងារច្រើនសម្បូរបែបដូចទៅនឹង Procreate អញ្ជឹងដែរ។ កាន់តែពិសេសកម្មវិធី GoPaint បានដាក់ឱ្យប្រើលើកដំបូងជាមួយថេប្លេត HUAWEI MatePad 11.5”S PaperMatte Edition ដោយឥតគិតថ្លៃ (free lifetimes license) ។

ចំនុចពិសេសទី4៖ កម្មវិធី HUAWEI Notes (សៀវភៅសរសេរឌីជីថល)
ក្រុមហ៊ុនហួវៃក៏បានអភិវឌ្ឍបន្ថែមទៀតលើកម្មវិធី HUAWEI Notes ឬហៅថាសៀវភៅសរសេរឌីជីថលដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់សរសេរកត់ត្រាចំណាំក្នុងពេលប្រជុំ សិក្សា តាម Online ឬ Offline, HUAWEI Notes មានមុខងារសម្បូបែបពេញលេញជាច្រើនទៀតធ្វើឱ្យការសរសេរកត់ត្រាចំណាំកាន់តែងាយស្រួលនិងមានប្រសិទ្ធដូចជា៖ ប្តូរប្រភេទប៊ិច ខ្មៅដៃ ឬហ្វឺត, ប្តូរពណ៌, មុងារគូរ Shape ដោយស្វ័យប្រវត្តិ, បញ្ចូលរូបភាព, ប្តូរប្រភេទក្រដាស, ទម្រង់ Note (work plan, priority task, schedule,…), ថតសម្លេងក្នុង Note, save ជារូបភាព ឬុ file PDF និងអាចព្រីនបាន ។

ចំនុចពិសេសទី5៖ កម្លាំងម៉ាស៊ីន និងការឌីហ្សាញ
ថេប្លេត HUAWEI MatePad 11.5”S PaperMatte Edition បំពាក់បន្ទះឈីបកំពូល flagship ដំណើរការកម្មវិធី Office កម្រិតកុំព្យូទ័រ ឬកម្មវិធីធំៗផ្សេងទៀតដោយរលូន, មាន Speaker 4 គ្រា ប់ tuned សម្លេងដោយបច្ចេកវិទ្យា Histen 9.0, មានថ្មទំហំ 8800mAh ជាមួយនឹងតួថេប្លេតធ្វើពីលោហៈអាលុយមីញ៉ូមមានភាពរឹងមាំ និងមានភាពប្រណីតពេលចាប់កាន់ក្នុងដៃ ហើយ MatePad 11.5”S មានកម្រាស់ស្តើងត្រឹមតែ 6. 2 mm ទម្ងន់ស្រាលត្រឹមតែ 510 g ងាយស្រួលយកតាមខ្លួនដាក់ក្នុងកាបូបឬកាតាបស្ពាយ និងកាន់ប្រើត្រឹមតែដៃម្ខាង។

ចំនុចពិសេសទី6៖ ការផ្តល់ជូនសរុបជាទឹកប្រាក់ជាង 500$
ការប្រីប្រាស់ថេប្លេតពេញលេញគឺត្រូវប្រើជាមួយ accessories ដូចជា Keyboard, Pencil, និង mouse ជាដើម ហើយចំពោះ accessories original premium គុណភាពខ្ពស់ តែងតែមានតម្លៃថ្លៃខ្លាំង។ នេះជាឱពិសេសសម្រាប់អ្នកប្រើប្រាស់ ដោយក្រុមហ៊ុនហួវៃប្រចាំប្រទេសកម្ពុជានឹងផ្តល់ជូន accessories original premium ដូចជា Keyboard, Pencil, កាតាបស្ពាយពីក្រោយ, mouse, free licence កម្មវិធី Office កុំព្យូទ័រ Version និង កម្មវិធីគូរគំនូរ GoPaint ពេញមួយជីវិត សរុបជាទឹកប្រាក់ជាង 500$ រាល់ការជាវថេប្លេត HUAWEI MatePad 11.5”S PaperMatte Edition ។

លោកអ្នកអាចរកកុម៉្មង់ទុកមុន HUAWEI MatePad 11.5”S PaperMatte Edition នៅតាមហាងលក់ទូរស័ព្ទដៃទំនើប និង HUAWEI Showroom ទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃនេះតទៅ។
 
សូមបញ្ជាក់ផងដែរថាថេប្លេត MatePad 11.5”S PaperMatte Edition ប្រើបានកម្មវិធីទាំងអស់ និងមានកម្មវិធី Google ស្រាប់ក្នុង HUAWEI AppGallery ។