ទោះជាមានស្វាមីជាជនជាតិហ្វីលីពីន ហើយមានឱកាសរស់នៅប្រទេសម៉ាឡេស៊ី យ៉ាងសុខស្រួលទៅហើយក៏ដោយ ក៏លោកស្រី ហេឡែន នៅតែសម្រេចចិត្តត្រលប់មកស្រុកខ្មែរវិញ ដោយបានបោះទុនកែច្នៃរុក្ខជាតិខ្មែរ ធ្វើជា អាហាររុក្ខជាតិ ជួសជុលសុខភាព ដើម្បីជួយសុខភាពប្រជាជន និង ដើម្បីបានជួយស្ត្រីខ្មែរអោយមានឱកាសរកប្រាក់។
មកទល់ពេលនេះ សហគ្រាស Golden Eggs ដែលលោកស្រីបង្កើតឡើង បានកែច្នៃ អាហាររុក្ខជាតិ ជួសជុលសុខភាព ជាច្រើន ដើម្បីចរាចរណ៍លក់លើទីផ្សារ ជាប្រយោជន៍ដល់កម្ពុជា។
លោកស្រី ហេឡែន បញ្ជាក់ថា ដោយសារតែភាពជោគជ័យនៃអាជីវកម្ម ដែលបានបង្កើតនេះហើយ ទើបពិធីជួបជុំ ដែលបានឃើញនេះ ត្រូវបានលេចរូបរាងឡើង ដោយលោកស្រី ក៏បានចាត់ទុកថា ពិធីជួបជុំអ្នកតំណាង ដែលមានបានធ្វើឡើងកាលពីថ្ងៃទី៦ មករា ឆ្នាំ២០២៤នេះ គឺជាលទ្ធផលជោគជ័យ ក្រោយពីលោកស្រីសម្រេចចិត្តចុះមកធ្វើអាជីវកម្មផងដែរ។
ក្នុងនោះលោកស្រី ក៏មានមោទនភាពផងដែរ ដែលបានរួមចំណែកអភរិក្ស និង គាស់កកាយថ្នាំបុរាណរបស់ដូនតាខ្មែរ ដែលរួមមានចេក ខ្ជាយ និង ផលិតផលធម្មជាតិជាច្រើនទៀត មកច្នៃជា អាហាររុក្ខជាតិ ជួសជុលសុខភាព ដើម្បីជួយសុខភាពកូនខ្មែរ និង ជួយអោយស្ត្រីនៅកម្ពុជា បានក្លាយជាអ្នកចែកចាយ ដើម្បីបានចំណូល។
លោកស្រីក៏ប្រកាសជំហរផលិត អាហាររុក្ខជាតិ ជួសជុលសុខភាព ពីផលិតផលធម្មជាតិទាំងនេះ ទៅកាន់ទីផ្សារក្រៅប្រទេស ដើម្បីមុខមាត់កូនខ្មែរ អោយកាន់តែខ្លាំងផងដែរ។
គួរបញ្ជាក់ផងដែរថា ពិធីជួបជុំដែលបានធ្វើឡើងនេះ ក៏ដើម្បីបើកបង្ហាញផលិតផលថ្មី គឺម្សៅចេកផងដែរ ខណៈដែលគ្រប់ផលិតផលដែលបានផលិតចេញពីសហគ្រាសទាំងអស់ គឺសុទ្ធតែមានគុណប្រយោជន៍បម្រើអោយសុខភាពអ្នកទទួលទាន៕