ផ្អែកលើសន្ទុះជោគជ័យខ្លាំងនៅក្នុងទីផ្សារបច្ចុប្បន្ន ភោជនីយដ្ឋានបាយ័ន ត្រូវបានបង្ហាញខ្លួនហើយ នៅតាមបណ្ដោយផ្លូវ ២០០៤ ជិតផ្សារទំនើប Midtown .
។ សាខាថ្មី របស់ភោជនីយដ្ឋានលំដាប់លេខ១ លើការផ្គត់ផ្គង់សេវាកម្មម្ហូបអាហារ និងភេសជ្ជៈ នេះ ត្រូវបានសម្ភោធដំណើរជាផ្លូវការ កាលពីថ្ងៃទី១៥ ឧសភា ឆ្នាំ២០២៣ ដោយក្នុងថ្ងៃសម្ពោធ គេឃើញក្រៅពីភ្ញៀវដែលត្រូវបានអញ្ជើញ សម្រាប់ភ្ញៀវដែលចូលទទួលធម្មតា ក៏មិនត្រូវបានកំណត់អោយបង់ប្រាក់ផងដែរ ខណៈដែលក្រោយពិធីប្រកាសបើកសម្ពោធនេះ សាខាផ្លូវ២០០៤ នឹងប្រកាសបញ្ចុះតម្លៃលើគ្រប់មុខម្ហូប រហូតដល់៥០ភាគរយ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី១៨ ឧសភា ដើម្បីអបអរនូវការបើកសម្ពោធ។ សាខាថ្មីនេះ ត្រូវបានវិនិយោគទិញហ្វ្រេនឆាយ ដោយលោកស្រី ម៉េង សុភក្រ្តនារី ជាអណិកជនខ្មែររស់នៅសហរដ្ឋអាមេរិក ដោយស្វាមីរបស់លោកស្រី បានមកធ្វើពិធីកាត់ខ្សែបូរជំនួសមុខ។
ថ្លែងក្នុងឱកាសបើកសម្ពោធ លោកស្រី ថេ ដាឡែន ស្ថាបនិកភោជនីយដ្ឋានបាយ័នមានប្រសាសន៍ថា ក្រុមហ៊ុនបាយ័នគ្រុប បាននិងកំពុង បោះជំហ៊ានទៅមុខប្រកបទៅដោយថាមពលជាមួយនិងប្រតិបត្តិការគ្រប់យ៉ាងពេញលេញគ្រប់សាខា ខណៈសាខាទី៦នេះ ត្រូវបានវិនិយោគដោយផ្ទាល់ពីលោក ឈាន ឆដាណាន់ តំណាងភរិយារបស់លោកគឺ លោកស្រី ម៉េង សុភក្រ័នារី។ ហើយពួកគាត់ ក៏នឹងការត្រៀម បើកសាខាថ្មី៤សាខាបន្ថែមទៀតក្នុងកញ្ចប់វិនិយោគដោយផ្ទាល់ផងដែរ។
លោកស្រីបានថ្លែងបន្តថា លោកស្រី ម៉េង សុភក្រ្តនារី ក៏ជាម្ចាស់ហ្វែនឆាយបាយ័ន កាល់ម៉ែត និងជាម្ចាស់ អូនគុយទាវហ្វនឆាយ៤សាខា ក្នុងចំណោម៨សាខា រួមមាន (១).អូនគុយទាវសាខាម៉ៅសេទុង (២).អូនគុយទាវសាខាឈូកមាស (៣).អូនគុយទាវសាខាជីបម៉ុងលែនម៉ាក២៧១ និង(៤).អូនគុយសាខារោងកុនលុច ។លោកបន្ថែមថា ភោជនីយដ្ឋានបាយ័ន នឹងបើកប្រតិបត្តិការបន្ថែមសាខា គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការឥតឈប់ឈរពីសំណាក់អតិថិជនគ្រប់ស្រទាប់វណ្ណៈនៅគ្រប់មជ្ឈដ្ឋាននិងទីតាំងសំខាន់ៗនៅក្នុងក្រុងភ្នំពេញ។
លោកស្រីបន្តថា ភោជនីយដ្ឋានបាយ័នបានបើកដំណើរការរយៈពេល១៥ឆ្នាំហើយ ក្នុងនាមជាអ្នកបម្រើសេវាកម្មជូនអតិថិជនគ្រប់ស្រទាប់វណ្ណៈនូវ អាហារពេលព្រឹកនិងអាហារថ្ងៃត្រង់ដ៏ឆ្ងាញ់ពិសារ មានផ្តល់សេវាកម្មរៀបចំកម្មវិធីជប់លៀងផ្សេងៗទាំងក្នុងភោជនីយដ្ឋាន និងការរៀបចំកម្មវិធីជប់លៀងទៅដល់គេហដ្ឋានរបស់អតិថិជន ហើយជាពិសេសភោជនីយដ្ឋានក៏មានសេវាកម្មរៀបបន្ទប់សម្រាប់កម្មវិធីប្រជុំ កម្មវិធីសិក្ខាសាលា ឬវគ្គបណ្តុះបណ្តាលផ្សេងៗ ទៅតាមចំណង់ចំណូលចិត្តរបស់អតិថិជន។
បន្ថែមពីលើសាខានេះ ភោជនីយដ្ឋានបាយ័នមានចំនួន៦សាខាហើយ រួមមាន សាខាទី១ គឺសាខាបាយ័នបឹងស្នោ បានបើកសម្ភោធ នៅក្នុងឆ្នាំ២០០៩ ,សាខាទី២ គឺសាខាបាយ័ន ៥៩៨ ទល់មុខស្នងការក្រុង បានបើកសម្ភោធនៅក្នុងឆ្នាំ២០១៩, សាខាទី៣ គឺសាខាបាយ័នព្រៃស បានបើកសម្ភោធនៅក្នុងឆ្នាំ២០២១ ,សាខាទី៤ គឺសាខាបាយ័នសែន សុខ បានបើកសម្ភោធជាផ្លូវការនៅថ្ងៃទី២៧ ខែមករាឆ្នាំ២០២២ និងសាខាទី៥ គឺសាខាបាយ័នកាល់ម៉ែត បើកសម្ភោធនៅ ថ្ងៃទី១២ខែមិថុនាឆ្នាំ២០២២ ។
ក្រុមហ៊ុនក៏នៅតែបន្តស្វែងរកដៃគូសហការក្នុងការពង្រីកនូវសាខាថ្មីបន្ថែមផងដែរ ដោយរាល់បុគ្គលិក និង ប្រព័ន្ធការងារទាំងអស់ គឺក្រុមហ៊ុនជាអ្នករៀបចំចាត់អោយអោយម្ចាស់សាខាទាំងអស់ ពោលគឺអ្នកទិញសាខារង់ចាំតែត្រួតពិនិត្យបញ្ជី ដែលមានការបញ្ជូននូវទិន្នន័យយ៉ាងច្បាស់លាស់ជារៀងរាល់ថ្ងៃគឺជាស្រេច ដូច្នេះហើយទើបសាខាថ្មីនេះ មានអ្នករស់នៅក្រៅស្រុកគឺជាអ្នកវិនិយោគ ដោយគ្រាន់តែបោះទុន ហើយចាំកើបផលចំណេះតែម្ដង ដោយមិនចាំខ្វល់រឿងគ្រប់គ្រងហាង គ្រប់គ្រងចំណូលចំណាយ និង បញ្ហាអាជីវកម្មជាដើម។ ព័ត៌មានលម្អិត សូមទំនាក់ទំនង ទៅកាន់លេខ៖ 095 7777 48/096 7777 430 ៕