អបអរសាទរ ក្រុមហ៊ុន បុស្បា ប្រផឹធី ឈ្នះពានរង្វាន់អន្តរជាតិ មកពីសហរដ្ឋអាមេរិកដល់ទៅ3

0

ក្រុមហ៊ុន បុស្បា ប្រផឹធី ដែលត្រូវបានទទួលស្គាល់ថា ជាក្រុមហ៊ុនអចលនទ្រព្យដ៏ឆ្នើមមួយក្នុងប្រទេសកម្ពុជា បានឈ្នះពានរង្វាន់លំដាប់អន្តរជាតិចំនួន៣ ពី Luxury Lifestyle Awards ដែលជាស្ថាប័នជ្រើសរើសពានរង្វាន់ទូទាំងពិភពលោក មានទីតាំងមូលដ្ឋាននៅសហរដ្ឋអាមេរិក។
ពានរង្វាន់លំដាប់អន្តរជាតិដែលបុស្បាទទួលបានពេលនេះ ឆ្លងកាត់ការវាយតម្លៃយ៉ាងតឹងរឹងពីសំណាក់ក្រុមអ្នកជំនាញរបស់ស្ថាប័ន Luxury Lifestyle Awards មុននឹងសម្រេចប្រគល់ជូនពានរង្វាន់ជូនទាំង៣ ដែលក្នុងនោះរួមមាន៖

1. ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រណិតល្អបំផុតនៅកម្ពុជា​ (Best Luxury Real Estate Developer in Cambodia)
2. ពានរង្វាន់អ្នកអភិវឌ្ឍន៍អចលនទ្រព្យប្រកបដោយនិរន្តរភាពល្អបំផុតនៅកម្ពុជា​​ (Best Luxury Sustainable Real Estate Developer in Cambodia)
3. ពានរង្វាន់ការអភិវឌ្ឍន៍លំនៅដ្ឋានប្រណិតបំផុតលើ គម្រោង អប្សរមេរា ក្នុងប្រទេសកម្ពុជា
(Best Luxury Residential Development for Apsor Mera in Cambodia)

ពានរង្វាន់ទាំង៣នេះ គឺជាមោទនភាពរបស់យើងទាំងអស់គ្នាដែលបានឲ្យអន្តរជាតិទទួលស្គាល់កម្ពុជាច្រើនជាងមុន ក្នុងនាមជាអ្នកអភិវឌ្ឍន៍លើស័យអចលនទ្រព្យ និងជំរុញវិស័យអចលនទ្រព្យដ៏សកម្មមួយនៅក្នុងប្រទេសកម្ពុជា។
គម្រោងដែលទទួលបានពានរង្វាន់នេះមានឈ្មោះថា “គម្រោង អប្សរមេរា” ដែលបង្កើតលំនៅដ្ឋានប្រណីតៗដូចជា៖ ផ្ទះវីឡាទោល វីឡាភ្លោះ អគារពាណិជ្ជកម្ម និងផ្ទះអាជីវកម្ម។ រីឯការរចនារបស់ផ្ទះវីឡានីមួយៗ មានភាពទំនើបទាន់សម័យ ដែលផ្តល់នូវផាសុកភាពនៃការរស់នៅប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយ៥ អមជាមួយការតុបតែងគ្រឿងសំអាង និងការរចនាផ្ទៃខាងក្នុងយ៉ាងល្អប្រណិត។

លើសពីនេះទៅទៀត នៅក្នុងគម្រោង មានរួមបញ្ចូលនូវសួនច្បារដ៏ធំទូលាយ អមជាមួយផ្កាចម្រុះពណ៍ និងបរិយាកាសបរិសុទ្ធ ផ្តល់នូវការរស់នៅប្រកបដោយផាសុកភាព ភាពសប្បាយរីករាយ ព្រមទាំងសម្រាកលំហែកាយគ្រប់ពេលវេលា។
លោកស្រី ទឹម វណ្ណនី នាយកប្រតិបត្តិក្រុមហ៊ុន​ បុស្បា ប្រផឹធី បានឱ្យដឹងថា ការទទួលបានពានរង្វាន់លំដាប់អន្តរជាតិមួយនេះ គឺជាសមិទ្ធិផលដែលកើតឡើង ចេញពីការ ខិតខំប្រឹងប្រែង របស់គណៈគ្រប់គ្រង និងក្រុមការងារទាំងអស់ របស់ក្រុមហ៊ុន បុស្បា ប្រផឹធី ក្នុងគោលបំណងធ្វើឱ្យក្រុមហ៊ុនខ្មែរមួយ
នេះ ក្លាយជាក្រុមហ៊ុនអចលនទ្រព្យ ដែលមានស្តង់ដាខ្ពស់ និងជាក្រុមហ៊ុនគំរូសម្រាប់សហគ្រិនទាំងឡាយ។

លោក ទឹម វណ្ណនី បានឱ្យដឹងទៀតថា ទស្សនៈវិស័យរបស់ក្រុមហ៊ុន បុស្បា​ ប្រផឹធី ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាប្រកបដោយភាពស្រស់ស្អាតទូទាំងប្រទេស ហើយក្នុងនោះក្រុមហ៊ុន បុស្បា ប្រផឹធី ក៏មានគោលដៅបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាអោយបាន ៣០,០០០នាក់ និងសង់លំនៅដ្ឋានអោយបាន ១០០០០ខ្នង ត្រឹមឆ្នាំ២០៣០ ដែលលំនៅដ្ឋានទាំងអស់របស់យើងនឹងផ្ដល់នូវ ទំនុកចិត្តគុណភាពខ្ពស់ តម្លៃល្អ និងមានម៉ូតផ្ទះស្រស់ស្អាតរំលេចចេញពីការច្នៃប្រឌិតខ្ពស់ ដើម្បីជំរុញស្ដង់ដានៃការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជាអោយបានមួយកម្រិតទៀត។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន បុស្បា ប្រផឹធី កំពុងអភិវឌ្ឍលើគម្រោងរបស់ខ្លួនដែល មានឈ្មោះថា “បុស្បា អប្សរមេរា” លើទំហំផ្ទៃដីជាង ១០ហិចតា ផ្តោតសំខាន់ទៅលើការសាងសង់គេហដ្ឋានដ៏ល្អប្រណិត ដែលរចនាឡើងប្រកបដោយគុណភាព សោភ័ណ្ឌភាព និងកិត្យានុភាព សម្រាប់ការរស់នៅប្រកបដោយផាសុកភាព និងទិដ្ឋភាពបរិស្ថាន អេកូ ជាមួយនឹងបច្ចេកវិទ្យាទំនើប ស័ក្តិសមបំផុតសម្រាប់ការរស់នៅបែបឯកជនភាព ពោរពេញទៅដោយភាពថ្លៃថ្នូរ ដែលរួមមានផ្ទះប្រណិតៗ ចំនួន៧៖ វីឡា ហេរ៉ូ, វីឡា អេនជែល, វីឡា ម៉ូឌឺន ធ្វីន, វីឡា ស៊ុបពើ ធ្វីន, ផ្ទះស៊ុបពើ ហ្សបហោ, ផ្ទះហ្សបហោស A & B។

LEAVE A REPLY

Please enter your comment!
Please enter your name here