អស់បារម្មណ៍ទៀតហើយ អ្នកមានពូកចាស់ៗមិនដឹងយកទៅណា ក្រុមហ៊ុន ថានី ដានី ប្រកាសទិញក្នុងតម្លៃពិសេស យកទៅបរិច្ចាគ

0

កាលពីថ្ងៃទី១៣ មករា ឆ្នាំ២០២៣ ក្រុមហ៊ុនពូកសុខភាពថានី ដានី ប្រកាសទទួលទិញពូកចាស់ៗគ្រប់ប្រភេទ ក្នុងតម្លៃមួយសន្លឹក 50ដុល្លារ ដោយការទទួលទិញពូកចាស់ៗទាំងនោះ គឺទិញតាមរយៈយកពូកចាស់ទាំងនោះ មកប្ដូរពូកថ្មី ដែលមានន័យថា អ្នកមានពូកចាស់ទាំងអស់ គឺទទួលបានការកាត់ខាតក្នុងចំនួន50ដុល្លារភ្លាមៗ នៅពេលមកទិញពូកថ្មី នៅក្នុងហាង នៅគ្រប់សាខា។ ការប្រកាសនេះ គឺបានធ្វើឡើងក្នុងពិព័រណ៌ធំមួយ នៅផ្សារទំនើប Eon 1 ដោយមានវត្តមានតារាល្បី៣រូបចូលរួម។ តារាទាំងនោះ រួមមាន លោក ទេព រិន្ទដារ៉ូ នាយព្រែក និង ពិធីការិនី ណាណា។

ក្រុមហ៊ុនក៏បានប្រកាសថា យុទ្ធនាការប្ដូរពូកចាស់យកថ្មី ដោយអោយតម្លៃពូកចាស់គ្រប់ប្រភេទ50$ៗ នេះ គឺមិនកំណត់រយៈពេលនោះទេ ហើយក្រុមហ៊ុនក៏នឹងទៅដឹកដល់ផ្ទះផងដែរ នៅពេលដឹកពូកថ្មីទៅប្រគល់។ ក្រុមហ៊ុនក៏ប្រកាសទៀតថា ពូកដែលខ្លួនប្រមូលនេះ សម្រាប់ពូកល្អៗ នឹងបរិច្ចាគជូនដល់អ្នកខ្សត់ខ្សោយ តែសម្រាប់ពូកដែលមិនល្អគឺនឹងបោះចោល។ បើទោះជាការតាំងពិព័រណ៍នេះនឹងបញ្ចប់ត្រឹម៣ថ្ងៃ គឺនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៣ តែការប្ដូរពូកចាស់យកថ្មី ទទួលបាន50$គឺនៅតែបន្ត ដោយគ្រាន់តែទាក់ទងទៅផេក ឬ ទៅកាន់សាខា ថានី ដានី ទាំងអស់។

លោក ទេព រិន្ទដារ៉ូ និង នាយព្រែក បានអះអាងដូចគ្នាថា លក្ខណ្ឌដែលក្រុមហ៊ុនពូកសុខភាពកំពុងផ្សព្វផ្សាយនៅក្នុងពេលនេះ គឺមិនគ្រាន់តែដើម្បីអោយបងប្អូនភាគច្រើនទទួលបានពូកថ្មី ដែលល្អសម្រាប់សុខភាពតែប៉ុណ្ណោះទេ តែក៏មានន័យថា អតិថិជនបានរួមចំណែកធ្វើទានជាមួយក្រុមហ៊ុនផងដែរ ដើម្បីអោយគ្រួសាររបស់ខ្វះខាត មានពូកប្រើប្រាស់ ដែលមិនខុសពីពាក្យចាស់ពោលថា ចាស់យើងថ្មីគេ និង មិនខុសពីការរួមគ្នាចែករំលែក។

LEAVE A REPLY

Please enter your comment!
Please enter your name here