តារាស្រីល្បីៗ ៣រូបរបស់កម្ពុជា លើកពានព្រមគ្នាក្នុងកម្មវិធី « Thailand Digital Award 2020 »

0

ពានរង្វាន់ចំនួន៣ របស់កម្មវិធី ពានរង្វាន់តារាស្រីឆ្នើមក្នុងសម័យបច្ចេកវិទ្យាឆ្នាំ ២០២០ ត្រូវបានក្លាយជាកម្មសិទ្ធរបស់ស្រីស្អាត៣ រូបរបស់កម្ពុជា គឺ កញ្ញា ស៊ីន យូប៊ីន, ដួង ម៉ានិច្ច និង កញ្ញា ជីមមី ។ ព្រឹត្តិការណ៍នេះសង្កេតឃើញមានវត្តមានតារាខ្មែរផ្សេងទៀតក៏ត្រូវបានអញ្ជើញជាកិត្តិយស និងសិល្បករប្រុសស្រីល្បីឈ្មោះរបស់ប្រទេសថៃចូលរួមយ៉ាងច្រើនកុះករផងដែរ។

ទស្សនិកជនមានការភ្ញាក់ផ្អើលខ្លាំងក្រោយពីឃើញនូវបេក្ខភាពដែលត្រូវបានជ្រើសរើសជាតារាស្រីតំណាងកម្ពុជាចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់ជាតារាស្រីឆ្នើម ក្នុងសម័យបច្ចេកវិទ្យាឆ្នាំ២០២០ កាលពីថ្ងៃ អង្គារ៍ ទី ២៨ ខែមករា នៅក្នុងទីក្រុងបាងកក ប្រទេសថៃ។ កាន់តែលេចធ្លោរ ស្រស់ស្អាត និងទាក់ទាញក្រោយពីតារាស្រីទាំង៣រូបនេះបានគ្រងសំលៀកបំពាក់រ៉ូបច្នៃដោយក្រណាត់ហូលខ្មែរ និង រ៉ូបស្បៃស៊ីវិល័យរំលេចនូវអត្តសញ្ញាណខ្មែរ ឡើងទទួលពានក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។

យ៉ាងណាមិញងាកមកមើលអត្ថន័យនៃពាន ដែលតារាស្រីទាំង៣រូបរបស់យើងទទួលបាននោះគឺ មានភាពដាច់ដោយឡែកពីគ្នា។ ក្នុងនោះ កញ្ញា ស៊ីន យូប៊ីនទទួលបានតំណែងជា« តារាស្រីឆ្នើមប្រចាំតំបន់អាស៊ី » រីឯ កញ្ញា ដួង ម៉ានិច្ច ទទួលបានតំណែងជា « តារាប្រជាប្រិយ » និង កញ្ញា ជីមមី ទទួលបានតំណែងជា « តារាដែលមានស្នាដៃល្អក្នុងសម័យឌីជីថល »។ គួរបញ្ជាក់ផងដែរថាការជ្រើសរើសតំណាងតារាកម្ពុជាឱ្យទទួលបានពាននេះ គឺដោយសារតែតារាស្រីទាំង៣រូបនេះគឺជាតារាសដែល បានសាងស្នាដៃល្អ និងលេខធ្លោរនៅតំបន់អាស៊ី ក្នុងសម័យឌីជីថលនេះផ្ទាល់តែម្ដង។ ហើយជាក់ស្ដែងក៏កញ្ញា យូប៊ីនផ្ទាល់ ក៏ធ្លាប់បាន ចូលរួមសម្ដែងនៅក្នុងភាពយន្តថៃរឿង « The Protector » រហូតទទួលបានការគាំទ្រជាខ្លាំងពីសំណាក់បណ្ដាប្រទេអាស៊ីមួយចំនួន ដូច្នេះភាគីប្រទេសថៃមិនរុញរាឡើយក្នុងការប្រគល់ពានតារាឆ្នើមដល់អ្នកទាំង៣រូប។

ទោះបីជា យ៉ាងណា ពានរង្វាន់នេះក្រៅពីទទួលបាននូវកិត្តិយសផ្ទាល់ខ្លួន ក៏ជាជោគជ័យមួយដ៏ធំ និងជាកិត្តិយស សម្រាប់វិស័យសិល្បៈខ្មែរយើងផងដែរ។ សរបញ្ជាក់ថា សិល្បករខ្មែរពោរពេញដោយទេពកោសល្យ និងមានសមត្ថភាអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងបានពិតជាគួរឱ្យ កោតសរសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here