បើកបង្ហាញBAក្នុងរដូវកាលថ្មីរបស់ BOSBA Property ក្នុងថ្ងៃបើកសម្ពោធ និង ទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងការផ្តល់ជូនដ៏ពិសេសអស្ចារ្យ

0


ក្រុមហ៊ុន បុស្បា ប្រផឹធី (BOSBA Property) នឹងរៀបចំបើកកម្មវិធីសម្ពោធ និងទស្សនាផ្ទះគំរូជាផ្លូវការ ជាមួយនឹងប្រភេទផ្ទះដ៏ស្រស់ស្អាតរួមមាន វីឡាអេនជែល និងវីឡាស៊ុបពើធ្វីន ដែលធ្វើឡើងរយៈពេល ២ថ្ងៃ នៅថ្ងៃទី០២ និងទី០៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅទីតាំងគម្រោង បុស្បា អប្សរមេរា។ ប្រណីតភាព ភាពស៊ីវិល័យ និងផាសុកភាព របស់វីឡាទោល អេនជែល និងវីឡាភ្លោះ ស៊ុបពើធ្វីន ស្ថិតនៅក្នុងគម្រោង បុស្បា អប្សរមេរា គឺសុទ្ធសឹងតែជាប្រភេទវីឡាលំដាប់ស្តង់ដារ រចនាបថ ខាងក្រៅ ផ្តល់ភាពស្រស់ស្អាតគ្រប់សម័យកាល ទាំងម៉ូតផ្ទះ ពណ៌ផ្ទះ និងការតុបតែង ដែលរំលេចនូវភាពឆើតឆាយ និងភាពថ្លៃថ្នូរសម្រាប់ការរស់នៅរបស់មនុស្សសម័យថ្មី។ នៅក្នុងថ្ងៃដ៏ពិសេសនេះដែរ បុរីបុស្បា ក៏បានប្រកាស និង បើកបង្ហាញមុខ BA ជំនាន់ថ្មី គឺអ្នកនាង ផន សុផារី ដែលកំពុងតែមានកេរ្តិ៍ឈ្មោះបោះសម្លេងនៅលើបង្ហាញសង្គម ព្រមទាំងបន្តកុងត្រាថ្មីជាមួយនឹងតារាចម្រៀងប្រចាំផលិតកម្ម ហង្សមាស គឺលោក ឆន សុវណ្ណារាជ ព្រមគ្នាក្នុងថ្ងៃតែមួយផងដែរ។

រីឯរចនាបថខាងក្នុងវិញ មានភាពធំទូលាយ ផ្តល់ជូនពន្លឺ និងខ្យល់អាកាសចេញចូលគ្រប់គ្រាន់ អមជាមួយនឹងសួនច្បារបៃតងជុំវិញផ្ទះ និងចំណតយានយន្តធំទូលាយ ដែលផ្តល់អោយក្រុមគ្រួសារនូវបទពិសោធន៍រស់នៅថ្មី រស់រវើក និងសម្បូរបែប ជាមួយធម្មជាតិថែមទៀតផង។ បន្ទប់ទទួលភ្ញៀវមានទំហំស្រឡះ សម្រាប់ការស្វាគមន៍ភ្ញៀវយ៉ាងកក់ក្តៅ មានបរិវេណសម្រាប់ការពិភាក្សាការងារផ្សេងៗ។ បន្ទប់ញុំាអាហារ ធំទូលាយ ប្រណិត ឥតខ្ចោះ ដែលលោកអ្នកអាចបំពាក់នូវសម្ភារៈទំនើបទាន់សម័យ និងគុណភាពខ្ពស់។ រឹតតែមិនអាចមើលរំលងពីវីឡាទោល អេនជែល គឺមានវេរ៉ង់ដា ធំទូលាយ ដែលអាចទទួលអារម្មណ៍ស្រស់ស្រាយទទួលថាមពលពន្លឺព្រះអាទិត្យនាពេលព្រឹកព្រលឹម អាចជួបជុំគ្រួសារនាពេលល្ងាចក្នុងផ្ទះ ផ្តល់នូវភាពងាយស្រួលសាកសមសម្រាប់គ្រួសារដែលមានសមាជិកច្រើន។

សម្រាប់ វីឡាភ្លោះ ស៊ុបពើធ្វីន ក៏មានលក្ខណៈពិសេសរបស់ខ្លួន ដែលជាប្រភេទផ្ទះ មានកន្លែងកម្សាន្តលើអាកាសធំទូលាយ និងអាងហែលទឹកនៅចំហៀងផ្ទះ ផ្តល់ជូននូវការជួបជុំដ៏រីករាយ សម្រាប់គ្រួសារសម័យថ្មី។
អ្វីដែលពិសេស រាល់ការទិញផ្ទះគ្រប់ប្រភេទ ក្នុងកម្មពិធីដ៏ពិសេសរបស់បុរីបុស្បា អតិថិជននឹងទទួលបានការចាប់រង្វាន់អនុស្សាវរីយ៍យ៉ាងច្រើនគាប់ចិត្ត ដូចជា៖
• ទូរស័ព្ទ IPHONE 14 Pro Max
• ដំណើរកម្សាន្ត ទៅកាន់ ទីក្រុងឌូបៃ
• ជិះកប៉ាល់ទេសចរណ៍កម្សាន្តនៅក្នុងតំបន់អាស៊ី
• ឈ្នះទឹកប្រាក់ភ្លាម $1,000, $2,000, $3,000
• ទូរទឹកកក
• ម៉ាស៊នបោកខោអាវ

គួរបញ្ជាក់ផងដែរថា បុរី បុស្បា ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ធំមួយ បង្កើតឡើងដោយកូនខ្មែរសុទ្ធសាធ ដែលមានទស្សនវិស័យរួមចំណែកជាមួយរដ្ឋាភិបាល ដើម្បីធ្វើឲ្យប្រទេសកម្ពុជាមានភាពលេចធ្លោរ ដោយការអភិវឌ្ឍលើគម្រោងអចលនទ្រព្យដ៏ល្អៗនៅទូទាំងប្រទេស ត្រឹមឆ្នាំ២០៣០។
បច្ចុប្បន្ននេះ បុរីបុស្បា កំពុងអភិវឌ្ឍលើគម្រោងលំនៅដ្ឋានពិសេសមួយ ដែលមានឈ្មោះថា “បុស្បា អប្សរមេរា” ស្ថិតលើផ្លូវ 40ម៉ែត្រ លើផ្ទៃដីទំហំ 10ហិចតា ក្នុងខណ្ឌដង្កោ  ដោយសាងសង់ប្រភេទផ្ទះវីឡាបែបទំនើប ដែលស័ក្តិសមជាមួយសម័យកាល។  

បុរី បុស្បា នឹងពង្រីកគម្រោងបន្តបន្ទាប់ជាច្រើនបន្ថែមទៀត ដើម្បីបំពេញតម្រូវការទីផ្សារ ព្រមទាំងជួយបង្កើតការងារបន្ថែមជូនប្រជាជនកម្ពុជា និងជម្រុញសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនបានយ៉ាងឆាប់រហ័ស។ គម្រោង បុស្បា អប្សរមេរា មានផ្ទះប្រណិតៗ ចំនួន៧ប្រភេទដូចជា៖ វីឡាហេរ៉ូ, វីឡាអេនជែល, វីឡាស៊ុបពើធ្វីន, វីឡាម៉ូឌឺនធ្វីន, ផ្ទះអាជីវកម្មខ្នាតធំ Super Shophouse, ផ្ទះអាជីវកម្មខ្នាតមធ្យម Shophouse A និង B។

LEAVE A REPLY

Please enter your comment!
Please enter your name here