ផលិតផល​ទូរស័ព្ទដៃ Meizu បើកសម្ភោធផ្លូវការនៅកម្ពុជា

0

មជ្ឈមណ្ឌលសេវាកម្ម អតិថិជន និង តាំងបង្ហាញផលិតផលទូរស័ព្ទដៃ របស់ក្រុមហ៊ុន Meizu ត្រូវបានបើកសម្ភោធជាផ្លូវការហើយ កាលថ្ងៃទី16 សីហា 2018 នៅទីតាំងស្ថិតនៅតាមបណ្តោយវិថីមុន្នីរ៉េត ផ្ទះលេខ E1-52, ខណ្ឌចំការមន, រាជធានី ភ្នំពេញ។

- Advertisement -

លោក​ ឃុន ហេង​ ប្រធានផ្នែកទីផ្សារ របស់ ក្រុមហ៊ុន Meizu ប្រចាំប្រទេសកម្ពុជាបាន បានលើកឡើងថា ការបើកសម្ភោធមជ្ឈមណ្ឌលសេវាកម្ម អតិថិជន និង តាំងបង្ហាញ ទូរស័ព្ទដៃនេះ គឺជាការបោសជំហ៊ានថ្មីមួយទៀតរបស់ Meizu ក្នុងផ្តល់ទំនុកចិត្តបន្ថែមទៀត ដល់ដៃគូរពាណិជ្ជកម្ម អតិថិជនដែលគាំទ្រទូរស័ព្ទដៃ Meizu ។​ មជ្ឈមណ្ឌលសេវាកម្មនេះ នឹងបើកទ្វាបំរើរអតិថិជន យ៉ាងកក់ក្តៅ ជាមួយពេលវេលាធ្វើការ ៧ថ្ងៃក្នុងមួយសប្តាហ៏ ចាប់ពី ម៉ោង ៨ :00ព្រឹក ដល់ ម៉ោង ៥:៣0 ល្ងាច ។ បន្ថែមពីនេះ មជ្ឈមណ្ឌលសេវាកម្ម និងតាំងបង្ហាញទូរស័ព្ទដៃនេះ​ ក៏ផ្តល់ឪកាសដល់អតិថិជនទូរទៅ ក្នុងការតេស្ត សាកល្បង និងទទួលបានបទពិសោធន៏ថ្មី ពីទូរស័ព្ទស៊េរីថ្មីបំផុត របស់ Meizuផងដែរ។

ជាមួយគ្នានេះផង​ដែរ លោក ឃុន ហេង​ ប្រធានផ្នែកទីផ្សារបស់ ក៏បានធ្វើបទបង្ហាញផលិតផល ស៊េរីថ្មី Meizu M15 Plus ,ដែលជាទូរស័ព្ទដៃ មានសមត្ថភាពខ្ពស់​ជាមួយ អេក្រង់ Super Amoled ទំហំ 5.95” លាតពេញគែម ត្រជាក់ភ្នែក កាមេរ៉ាភ្លោះ 12 + 20 មេហ្គាភិចសេល និង​កាមេរ៉ាខាងមុខ 20 មេហ្គាភិចសេល​ Ram 6GB និង​អង្គផ្ទុកទិន្ន័យ 64GB , ថាមពលថ្ម3500 mAh , face ID , Stereo Speaker ។
ជាការបញ្ចាក់ចុងក្រោយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ ក្រុមហ៊ុនក៏បានត្រៀមនាំយកទូរស័ព្ទស៊េរី ថ្មីៗ ពេញនិយម សម្ថភាពខ្ពស់ ជាមួយតម្លៃសមរម្យបំផុតបន្ថែមទៀត សម្រាប់បំពេញតម្រូវការអតិថិជនក្នុងពេលឆាប់ៗនេះផងដែរ។

ក្រុមហ៊ុនក៏សូមថ្លែងអរគុណដល់អតិថិជនរបស់ Meizu ទាំងអស់ផងដែរ ដែលបានតែងតែគាំទ្រដល់ផលិតផលរបស់ខ្លួនកន្លង​មក។​

SHARE