Man City លើកពានមួយបាត់

0

មិនទាន់ចាប់ផ្តើមរដូវកាលថ្មីផង ក្រុមជើងឯកចាស់ Premier League មេឃខៀវ Manchester City បានឈ្នះពានថ្មីមួយទៀតហើយ គឺពាន Community Shield រដូវកាលថ្មីនេះ។

ពាន Cummunity Shield គឺជាពានមួយដែលក្រុមជើងឯក Premier League និងក្រុមជើងឯក FA Cup ធ្វើការប្រកួតគ្នានៅរដូវកាលថ្មី ដើម្បីដណ្តើមយកពាន​មួយនេះ។ ក្នុងនោះដែរ ក្រុមជើងឯក Premier League ក្រោមការដឹកនាំរបស់​លោក Pep Guadiola ក្រុម Manchester City បានឈ្នះជើងឯកនេះ ក្រោយពី​បំបាក់ក្រុមតោខៀវ Chelsea ២-០ ដែលជាម្ចាស់ជើងឯក FA Cup ។ ២គ្រាប់ដែល Manchester City ស៊ុតបញ្ចូលទី Chelsea រកបានដោយខ្សែ​ប្រយុទ្ធអាហ្សង់ទីន Sergio Aguero ទាំង២គ្រាប់ ធ្វើបានសម្រេចនៅនាទីទី ១៣ និងនាទីទី៥៨ ។ តាមរយៈពាននេះដែរ គឺជាពានទី៣ ហើយ ដែល Man City ឈ្នះក្រោមការដឹកនាំរបស់លោក Pep Guadiola រួមមានដូចជាពាន Engllish Premier League, Carabao Cup និងចុងក្រោយនេះ Community Shield ខណៈរដូវកាលថ្មីនេះ នៅមានពានជាច្រើនផ្សេងទៀត ដែលក្លិបកំពូលនៅអង់គ្លេស​មួយនេះ ត្រូវបន្តដណ្តើមទៀត។

ដូច្នេះហើយ ក្រុម Manchester City បានឈ្នះពាន Community Shield មួយមុនបើករដូវកលថ្មីនេះ ដែលជាពានសំខាន់មួយ សម្រាប់ក្រុមមួយនេះ ដើម្បី​បន្តឈ្នះពានផ្សេងទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here