វ៉ែន រាជ ដណ្ដើមបានកៅអី៨នាក់

0

ការប្រកួតជ្រើសរើសជើងឯកនៅប៉ុស្តិ៍លេខ៥ នៅសង្វៀនព្រែកកំពិស ឈានដល់ការប្រកួតជម្រុះពីអ្នកខ្លាំងទាំង១៦នាក់យក៨នាក់ហើយ ដោយកីឡាករ វ៉ែន រាជ បង្គោលក្រហម ជាអ្នកទទួលបានជោគជ័យ។ យ៉ាងណាមិញទម្រាំបានឈ្នះពិន្ទុ ក៍វេទនាខ្លួនស្ទើរស្លាប់ស្ទើររស់ពេញរយៈពេលទាំង៣ទឹកផងដែរ។

ការប្រកួតកាលពីយប់ថ្ងៃទី១៤ កញ្ញា នេះ គឺសប្ដាហ៍បើកឆាករវាងអ្នកឈ្នះក្នុងជុំទី១ទាំង១៦នាក់ តម្រូវអោយចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ ដើម្បីស្វែងរកអ្នកឈ្នះតែ៨នាក់ ឡើងទៅជុំបន្ត។ បង្គោលក្រហម វ៉ែន រាជ មកពីក្លិបអង្គរមានជ័យ ខេត្តសៀមរាប គឺជាអ្នកធ្វើបានល្អយ៉ាងខ្លាំង ក្នុងការវាយបំបាក់កីឡាករបង្គោលខៀវ លន់ សៀកឡេង មកពីក្លិបថ្នល់ទទឹងគុនខ្មែរ។ ការប្រកួត៣ទឹករបស់គូនេះ ជក់ចិត្តមិនចាញ់គូអន្តរជាតិនោះទេ ជាពិសេសនៅពេលកីឡាករទាំងពីរបញ្ចេញអស់បច្ចេកទេស ដើម្បីដណ្ដើមកៅអី៨នាក់ ដែលជាកៅអីសំខាន់សម្រាប់ការប្រកួតទៅវគ្គបន្ត។ កីឡាករ វ៉ែន រាជ រំភើបចិត្តយ៉ាងខ្លាំង បន្ទាប់ពីប្រកាសថាឈ្នះគូប្រកួតហើយ បានឡើងទៅវគ្គ៨នាក់។

យ៉ាងណាមិញ លោកក៏បង្ហាញអារម្មណ៍មិនទុកចិត្តងដែរនៅពេលគិតដល់ការប្រកួតជម្រុះពីអ្នកត្រូវឈ្នះ៨នាក់ យកតែ៤នាក់ ទៅវគ្គ១ភាគ៤។ កីឡាករ វ៉ែន រាជ ប្រកាសថាខ្លួននឹងប្រឹងអោយអស់ពីសមត្ថភាព ដើម្បីបន្តពង្រីកឱកាសទៅកាន់មួយវគ្គទៀត ដែលគេនឹកស្រម៉ៃ។

LEAVE A REPLY

Please enter your comment!
Please enter your name here