បង្គោលខៀវ ខាំ សុរិយា បោះជំហានចូលជើងឯក១៦នាក់

0

ការប្រកួតជ្រើសរើសជើងឯករដូវកាលទី៦ នៅប៉ុស្តិ៍លេខ៥ នៅបន្តឈានក្នុងវគ្គ១៦មិនទាន់បញ្ចប់ទេ ដោយនៅតែបន្តតម្រូវឲ្យបេក្ខភាព៣២នាក់ ប្រកួតគ្នាចាញ់ធ្លាក់ៗ ស្វែងរកអ្នកខ្លាំងឡើងទៅវគ្គ១៦នាក់នៅឡើយទេ។ ការប្រកួតដែលបានធ្វើឡើងកាលពីថ្ងៃទី៣១ សីហា ឆ្នាំ២០១៩ កីឡាករបង្គោលខៀវ ខាំ សុរិយា គឺជាអ្នកវាយឈ្នះបង្គោលក្រហម មុិល សារុន ហើយបានបន្តទៅកាន់វគ្គ១៦នាក់នៅក្នុងថ្ងៃនោះ។

កីឡាករ ខាំ សុរិយា បានអះអាងថាលោកពិតជាសប្បាយចិត្តយ៉ាងខ្លាំង ដែលមានឈ្មោះចូលប្រកួតជ្រើសរើសជើងឯកTV5 Boxing Knock Out Series by K-Cement ក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ហើយមានឱកាសបានឈ្នះគូប្រកួតក្នុងជើងទី១ បានឡើងទៅប្រកួតក្នុងវគ្គ១៦នាក់។ លោកទទួលស្គាល់ថា ជ័យជម្នះបានកើតដោយប្ដូរស្ទើរតែមានរបួស និងឈឺពេញខ្លួន ប៉ុន្តែលោកក៏ពេញចិត្តចំពោះលទ្ធផលដែលខ្លួនទទួលបានផងដែរ សម្រាប់ជើងទី១នេះ។ លោករំពឹងយ៉ាងខ្លាំងថាឨកាសឡើងទៅវគ្គ១៦នាក់ នឹងអាចឲ្យលោកបន្តទៅកាន់វគ្គជម្រុះពី១៦នាក់ទៅយក៨នាក់ទៀត ដោយសារតែលោកក៏ចាប់ផ្ដើមមានទំនុកចិត្តចំពោះខ្លួនឯង។

លោក សេង កដិកា អ្នករៀបចំកម្មវិធី បានកោតសរសើរចំពោះកីឡាករ ខាំ សូរិយា ដែលអាចយកឈ្នះកីឡាករមុិល សារុន បង្គោលក្រហម ដែលលោកយល់គេក៏ជាកីឡាករជើងខ្លាំងមិនធម្មតាមួយរូប។ យ៉ាងណាមិញលោកក៏ទាមទារឲ្យគេពង្រឹងសមត្ថភាពឲ្យខ្លាំងបន្ថែមជាងនេះទៀតផងដែរ ប្រសិនបើគេចង់មានឨកាសឈ្នះនៅជើងទី២ក្នុងវគ្គ៨នាក់៕

LEAVE A REPLY

Please enter your comment!
Please enter your name here