វង្ស វិឆ័យ ដណ្ដើមបានមេដាយមាស និងខ្សែក្រវាត់អន្តរជាតិ ក្នុងអាជីព

0

ការប្រកួតដ៏ស្វិតស្វាញ កាលពីព្រឹកថ្ងៃអាទិត្យទី២៥ សីហា ឆ្នាំ២០១៩មុននេះ កីឡាករ វង្ស វិឆ័យ បានបង្កើតប្រវត្តិសាស្ត្រភ្ញាក់ផ្អើលរបស់ខ្លួនយ៉ាងខ្លាំង បន្ទាប់ពីបំបាក់កីឡាករជើងខ្លាំង និងជាអតីតម្ចាស់ខ្សែក្រវាត់អន្តរជាតិមួយរូប ដណ្ដើមបានខ្សែក្រវាត់អន្តរជាតិ និងមេដាយមាសនៅលើសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍។ លោកទទួលបានទឹកប្រាក់៥ពាន់ដុល្លារ ខណៈដែល កីឡាករ ឆៃ សារ៉ា ទទួលត្រឹមលេខ២ និងទឹកប្រាក ២៥០០ដុល្លារ។

កីឡាករ វង្ស វិឆ័យ បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ដែលទទួលបានមេដាយមាស ខ្សែក្រវាត់ អន្តរជាតិ និងទឹកប្រាក់៥ពាន់ដុល្លារ នៅលើសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍។ លោកថាធ្លាប់តែស្រម៉ៃថាបានគ្រប់គ្រងខ្សែក្រវាត់អន្តរជាតិនៅសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍ នៅពេលមានឈ្មោះឡើងប្រកួត និងបានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រ តែមិននឹកស្មានថាបានមែនទែនសោះ។ យ៉ាងណាមិញលោកក៏បារម្ភពីការថែទាំខ្លួនអោយនៅតែល្អបានយូរនោះដែរ បន្ទាប់ពីស្ថានភាពជីវភាពក៍មិនសូវប្រសើរ។

កីឡាករ ឆៃ សារ៉ា ជារឿងសោកស្តាយមិនតិចទេ ដែលលោកបរាជ័យសម្រាប់ការដណ្ដើមខ្សែក្រវាត់អន្តរជាតិមួយនេះ។ យ៉ាងណាមិញលោកថាមិនបាក់ទឹកចិត្តនោះទេ គឹនៅតែប្រកាសរឹងមាំក្នុងអាជីពប្រដាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here