កំពែងខ្មៅ ដ៏ខ្លាំងហាលអាវបាត់ហើយ ក្នុងការប្រកួតរដូវកាលថ្មី

0

ខុសពីការគ្រោងទុកដែលមានការប៉ាន់ស្មានថា កីឡាករបង្គោលក្រហម កំពែងខ្មៅ ដែលត្រូវគេស្គាល់ថាខ្លាំង នឹងមានឱកាសបានឡើងទៅវគ្គបន្ត ក្នុងការប្រកួតជ្រើសរើសជើងឯករដូវកាលថ្មី គេបែរជាធ្លាក់ហាលអាវមិនគួរឲ្យជឿ។ បង្គោលខៀល កូយ ឡាយ ក្លិបកងពលតូចពិសេសឆត្រ័យោង៩១១ គឺជាវាយផ្ដួលឲ្យលោកបរាជ័យនៅក្នុងថ្ងៃនោះ។

ការប្រកួតដែលបានធ្វើឡើងនៅប៉ុស្តិ៍លេខ៥ កាលពីថ្ងៃទី២៤ សីហា នេះ គឺជាការជម្រុះជុំទី១ ដោយតម្រូវអោយសមាសភាពដែលមានឈ្មោះទាំង៣២រូបចាប់គូគ្នាប្រកួតចាញ់ធ្លាក់ៗ ដើម្បីយកអ្នកឈ្នះឡើងទៅប្រកួតក្នុងជុំទី២។ កីឡាករដែលមានឈ្មោះឡើងប្រកួតចាញ់ធ្លាក់ៗ កាលពីថ្ងៃសៅរ៍នោះ រួមមានកីឡាករ៤នាក់ ដោយក្នុងចំណោមនោះ ក៏មានកីឡាករកំពែង ខ្មៅ មកពីក្លិបសមាគមកីឡាប្រដាល់ក្រសួងកសិកម្ម និងកីឡាករ និងកីឡាករ បង្គោលខៀវ កូយ ឡាយ ផងដែរ។ ការប្រកួតរបស់អ្នកទាំងពីរត្រូវបានធ្វើឡើងយ៉ាងស្វិតស្វាញពេញរយៈពេល៣ទឹក ខណៈដែលការប្រកួតនេះ កីឡាករ កូយ ឡាយ គឺជាអ្នកដណ្ដើមបានជ័យជម្នះ។ លទ្ធផលនេះ ក៏ធ្វើឲ្យម្នាក់ៗមានការភ្ញាក់ផ្អើលមិនតិចដែរ ដែលគេអាចទម្លាក់កីឡាករជើងខ្លាំង គឺ កំពែងខ្មៅ ដែលអ្នកគាំទ្រស្គាល់ឈ្មោះ និងថ្វីដៃយូរក្រែលមកហើយ អោយហាលអាវតាំងពីជុំទី១នោះ។ កំពែងខ្មៅ ក៏បង្ហាញពីអារម្មណ៍សោកស្ដាយផងដែរ ដែលការបង្ហាញខ្លួនជាថ្មីក្នុងការប្រកួតជ្រើសរើសជើងឯករដូវកាលទី៦នោះ។

LEAVE A REPLY

Please enter your comment!
Please enter your name here