សូត្រ ប៑ុនធី បំបាក់ថៃលើរេញអាសុីអាគ្នេយ៍

0

បើទោះជា កីឡាករ សូត្រ ប៑ុនធី ត្រូវគេស្គាល់ថាជាកីឡាករជើងខ្លាំង និង ល្បីឈ្មោះម្នាក់ ប៉ុន្តែលោកសារភាពថា មិនសូវបានចូលក្លិបហ្វឹកហាត់ញឹកញាប់ ឬជាប់លាប់ដូចមុននោះទេ ទើបការឡើងប្រកួតរបស់លោកកាលពីព្រឹកថ្ងៃទី១៧ សីហា ឆ្នាំ២០១៩ នៅសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍ ហាក់ធ្វើអោយលោកមិនសូវទុកចិត្ត។ យ៉ាងណាមិញការប្រកួតទាំងមូល នៅតែអាចធ្វើអោយក្រេឌីតរបស់កីឡាកររូបនេះ លេចធ្លោរដដែល បន្ទាប់គេអាចទាត់បំបាក់ជន្ទល់និងវ័ធកែង ហើយធ្វើអោយកីឡាករថៃបរាជ័យការប្រកួតក្នុងទឹកទី៤ បើទោះជាកីឡាករថៃ បញ្ចេញស្នៀតបានខ្លាំង។

ការប្រកួតអន្តរជាតិ ដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករនៅក្នុងស្ទីឌីយោរបស់ទូរទស្សន៍អាសុីអាគ្នេយ៍នេះ កីឡាករល្បីឈ្មោះ សូត្រ ប៑ុនធី ត្រូវប៉ះកីឡាករថៃឈ្មោះ Kang Kongvan ដែលជាកីឡាករវ័យក្មេង និងមានថ្វីដៃមិនធម្មតា។ ម្នាក់ៗយល់ថា កីឡាករកម្ពុជា រវល់តែនឹងការងារខាងក្រៅ ច្រើនជាងឡើងប្រដាល់នាពេលចុងក្រោយ ទើបពិបាកអោយអ្នកគាំទ្រជឿថា គេនៅតែមានសមត្ថភាពដូចដើម។ យ៉ាងណាមិញ កីឡាករ សូត្រ ប៑ុនធី មិនធ្វើអោយអ្នកទស្សនាខកចិត្តនោះទេ ដោយសម្រុកវាយកីឡាករថៃ ដោយប្រឹងសម្រុកវ័ធកែងផង ម៉ាត់ផង ហើយបើទោះជាកីឡាករថៃវ័ធមួយកែងធ្វើអោយគេបែកចុងចិញ្ចឹម ក៍កីឡាករសូត្រ ប៑ុនធី នៅតែស៑ូសម្រុកចូល ហើយវាយតតាំងជាមួយកីឡាករថៃ ធ្វើអោយកីឡាករថៃ ធ្លាក់ក្នុងសភាពត្រូវអាជ្ញាកណ្ដាលរាប់៣ដងតែម្ដងក្នុងទឹកទី៤ ខណៈដែលជ័យជម្នៈនេះ ត្រូវគេមើលឃើញថា កើតឡើងពីសំណាងវាយត្រូវគោលដៅដែលនាំអោយរាប់ម្ដងដំបូង ទើបនាំអោយមានឱកាសវាយអោយរាប់លើកទី២ និងលើកទី៣តែក្នុងមួយទឹក។

LEAVE A REPLY

Please enter your comment!
Please enter your name here