កីឡាករកម្ពុជា វង្ស វិឆ័យ លូយណាស់បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ

0

ការប្រកួតជ្រើសរើសជើងឯកមេដាយមាសអន្តរជាតិរបស់ទូរទស្សន៍ អាសុីអាគ្នេយ៍ ដែលគេអោយឈ្មោះថា Boostrong Gold Medal Fighter On Fire រដូវកាលទី១ ក្នុងប្រភេទទម្ងន់៦៩គីឡូក្រាម ដែលជាការប្រកួតរវាងកីឡាករកម្ពុជា៨នាក់ និងបរទេស៨នាក់ បានឈានដល់ការប្រកួតក្នុងជុំអ្នកឈ្នះ៨នាក់យកតែ៤នាក់ទៅវគ្គ៤នាក់ហើយ ដោយ២នាក់ដែលបានឡើងមុនគេតាមរយៈការប្រកួត កាលពីថ្ងៃទី២១ កក្កដា ឆ្នាំ២០១៩ នេះ គឺកីឡាករកម្ពុជាជាអ្នកបានឡើងទាំងពីរ។ ក្នុងនោះ កីឡាករកម្ពុជា វង្ស វិឆ័យ ដែលអ្នកខ្លះជឿថា នឹងមិនអាចទៅរួច ក៍មានសំណាងអាចទម្លាក់កីឡាករសញ្ជាតិអូស្ត្រាលី ឌីរ៉េន ជិន ដែលជាជើងខ្លាំងម្នាក់ អោយធ្លាក់ហាវអាវ ក្នុងវគ្គដ៍សំខាន់នេះផងដែរ។

- Advertisement -

ការប្រកួតដែលបានធ្វើឡើងនៅក្នុងសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍នេះ បានទទួលការចាប់អារម្មណ៍ចំពោះមួយគូនេះយ៉ាងខ្លាំង ដោយសារតែអ្នកទាំងពីរគឺជាគូប្រកួតសុីសាច់ហុតឈាម ហើយអ្នកចាញ់គឺជាអ្នកហាលអាវប៉ុន្តែអ្នកឈ្នះគឺជាអ្នកមានឱកាសឡើងទៅប្រកួតជម្រុះបន្ត ដោយបើបន្តឈ្នះ ប៉ុន្តែអ្នកឈ្នះ និងអ្នកចាញ់ សុទ្ធតែស្វិតស្វាញដាក់គ្នាទាំង៥ទឹក គួរអោយសរសើរ។ អ្នកឈ្មោះក្នុងការប្រកួតនោះ នឹងឡើងប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលកាន់តែមើលឃើញពីឱកាសដណ្ដើមយកមេដាយមាសអន្តរជាតិ និងប្រាក់លានគិតជាដុល្លារប្រមាណ៤ពាន់ដុល្លារ។ ប្រើរយៈពេលប្រកួត៥ទឹក មួយគូនេះ គេកត់សម្គាល់ថាកីឡាករម្ខាងៗអត់មានសំចៃដៃ ឬទុកមុខអោយគ្នាតែម្ដងតាំងពីទឹកដំបូង ដែលនេះគឺអាចមកពីអ្នកទាំងពីរសុទ្ធតែត្រូវការឡើងទៅកាន់វគ្គបន្ត ហើយមិនចង់ហាលអាវ។ យ៉ាងណាមិញ កីឡាករទាំងពីរមិនអាចទទួលបានឱកាសបានឡើងទៅវគ្គបន្តទាំង២នោះទេ បើទោះជាម្នាក់ឡើងប្រកួតបានល្អ។ កីឡាករខៀវអូស្ត្រាលី ត្រូវគេកត់សម្គាល់ថាចាញ់ប្រៀបកីឡាករកម្ពុជា ត្រង់កម្ពុជាវ័ធកែត្រូវល្អជា ទើបគេបង្ហាញអារម្មណ៍សោកស្ដាយយ៉ាងខ្លាំង ខណៈដែលគេប្រើកែងមិនបានល្អ ដើម្បីតបតត្រលប់មកវិញ។ កីឡាករ កម្ពុជា អរលោតកញ្ជ្រោលមិនតិចនោះទេ បន្ទាប់ពីត្រូវគណកម្មការប្រកាសថាបានឈ្នះពិន្ទុ ខណៈដែលគេក៍មិនចង់ជឿថាឈ្មោះរបស់ខ្លួនត្រូវបានប្រកាសអោយឈ្នះផង។

SHARE