ឯម​ ឡេង​លី​ បំបាក់​ជើងខ្លាំង​ថៃ​ Phat​ Morokout​ បានសម្រេច​ការប្រកួត​នៅ​លើ​សង្វៀន​ទូរទស្សន៍​អា​ស៊ី​អាគ្នេយ៍​

0

កាលពី​ថ្ងៃអាទិត្យ​ ទី១៤​ កក្កដា​ ឆ្នាំ២០១៩​ កីឡាករ​កម្ពុជា​ ឯម​ ឡេង​លី​ ទទួល​បាន​ជ័យជម្នះ​យ៉ាង​ត្រចះត្រចង់​ ក្នុង​ការប្រកួត​ជាមួយ​កីឡាករ​ថៃ​ជើង​ខ្លាំង​របស់​ថៃ​ Phat​ Morokuot​។ កីឡាករ​ថៃ​ ដែល​មាន​អ្នក​អះអាង​ថា​ មិនធម្មតា​ ថែមទាំង​ត្រូវ​ភាគី​កម្ពុជា​វាយ​ឱ្យ​រាប់២ដង​ មុន​ការប្រកាស​ថា​ចាញ់​នោះ​ផង​។

អ្នកទស្សនា​មិន​តិច​ទេ​ បាន​សម្ដែង​អារម្មណ៍​ហ៑ោ​កញ្ជ្រៀវ​នៅពេល​កីឡាករ​ចាស់វស្សា​គួរសម​ លោក​ ឯម​ ឡេង​លី​ មានសន្ទុះ​ ហើយ​វាយ​ចេញ​បាន​ល្អ​ ទៅលើ​គូប្រកួត​ដែលគេ​ប្រកាស​ថា​គឺជា​ជើងខ្លាំង​។ លោក​ និងកីឡា​ករ​ថៃ​ប្រកួត​គ្នា​ក្នុងនាម​ជាគូ​មិត្តភាព​ ខណៈ​ដែល​ការប្រកួត​ជ្រើសរើស​ជើង​ឯង​របស់​ក្រុម​ហ៑ុ​នភេ​សជ្ជៈ​ប៑ូ​សស្ត្រ​ងមួយ​នេះ​ ឈាន​ដល់​ដំណាក់កាល​ជ្រើស​បាន​ជើង​ខ្លាំង៨នាក់​ ដើម្បី​ឡើង​បន្ត​ទៅ​ប្រកួត​ចាញ់​ធ្លា​ក់ៗ​ បន្ត​យក​អ្នក​ខ្លាំង​ ទៅ​ប្រកួត​ដណ្ដើម​មេដាយ​។

ឯម​ ឡេង​លី​ បង្ហាញ​អារម្មណ៍​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ បន្ទាប់ពី​បើក​ការប្រកួត​ទៅលើ​កីឡាករ​ថៃ​ ដោយ​កីឡាករ​មិនមែន​ចាញ់​ប្រផិតប្រផើយ​នោះ​ទេ​ គឺ​ចាញ់​ពិន្ទុ​ខ្លួន​ដាច់​ឆ្ងាយ​តែម្ដង​។ អ្នក​ទាំងពីរ​គ្រោង​នឹង​ប៉ះ​គ្នា​ម្ដងទៀត​ ដើម្បី​ចង់​ដឹង​ថាបើ​ប៉ះ​គ្នា​ជាថ្មី​ តើ​កីឡាករ​កម្ពុជា​ បន្ត​ឈ្នះ​ទៀត​ ឬ យ៉ាងណា​?

LEAVE A REPLY

Please enter your comment!
Please enter your name here