មិនធម្មតា កីឡាករ អុីរ៉ង់ ទម្លាក់ជើងខ្លាំងទេស សំខាន់ អោយហាលអាវ

0

ការប្រកួតជម្រុះយកជើងឯកអន្តរជាតិ ទៅដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ ដណ្ដើមខ្សែក្រវាត់ និងមេដាយមាសរបស់ភេសជ្ជៈប៉ូវកម្លាំងលំដាប់ថ្នាក់ពិភពលោក Boostrong កាលពីថ្ងៃទី៣០ មិថុនា កីឡាករកម្ពុជា មិនអាចយកឈ្នះកីឡាករអុីរ៉ង់ដុចការចង់បាននោះទេ ដោយសារតែកីឡាករអុីរ៉ង់មិនអន់ដូចការប៉ាន់ស្មាន។ ជ័យជម្នះរបស់កីឡករអុីរ៉ង់ បានធ្វើអោយគេបានឡើងទៅវគ្គ៨នាក់ ហើយកីឡាករកម្ពុជាហាលអាវ។

ការប្រកួតដែលបានធ្វើឡើងនៅលើសង្វៀនទូរទស្សន៍ងាសុីអាគ្នេយ៍នេះ កីឡាករ ទេស សំខាន់ និងកីឡាករអុីរ៉ង់ Gafari គឺជាបេក្ខភាពប្រកួតជម្រុះគ្នាដោយអ្នកឈ្នះមានមុខានឡើងប្រកួតទៅវគ្គ៨នាក់ ហើយអ្នកចាញ់ក្លាយជាអ្នកហាលអាវគួរអោយស្ដាយ។ អុីចឹងហើយ ទើបការប្រកួតមួយគូនេះ ត្រូវគេឃើញសុីសាច់ហុតឈាមមិនចុះញ៉មគ្នាតែម្ដង។ យ៉ាងណាមិញកីឡាករដែលមានប្រវត្តិតិចជនជាតិអុីរ៉ង់ Gafari បានធ្វើអោយអ្នកគាំទ្រខ្មែរខកបំណង ដោយសារតែគេបានប្រើសមត្ថភាពធ្វើអោយវាយបំបាក់កីឡាករបង្គោលក្រហមកម្ពុជា ទេស សំខាន់ អោយចាញ់ប្រៀបតាំងពីទឹកទី២ ។ កីឡាករស្បែកសររូបនេះ មានការប្រកាសថា ទើបតែបានហ្វឹកហាត់នៅក្នុងប្រទេសមិនច្រើនមែន ប៉ុន្តែបច្ចេកទេស និងកម្លាំង គឺមុតស្រួច ចឹងហើយទើបធ្វើអោយកីឡាករដែលមានឈ្មោះបោះសំលេងមិនធម្មតា ទេស សំខាន់ បរាជ័យយ៉ាងអាម៉ាស់ បើទោះជាគេតស៑ូមិនចុះចាញ់ដល់វគ្គចុងក្រោយ។

កីឡាករអុីរ៉ង់ បានឡើងទៅវគ្គ៨នាក់ ខណៈដែលការប្រកួតក្នុងព្រឹត្តិការណ៍ដណ្ដើមមេដាយមាសជើងឯករបស់ភេសជ្ជៈប៉ូវកម្លាំងBoostrong នេះ គឺមានកីឡាករកម្ពុជា៨រូប និងបរទេស៨រូប ហើយឆ្លងកាត់តាមការប្រកួតកន្លងមក គឺមានកីឡាករកម្ពុជា៣នាក់ អុីរ៉ង់ម្នាក់ និង ថៃម្នាក់ បានឡើងទៅវគ្គ៨នាក់ ដើម្បីបន្តឱកាសប្រកួតជម្រុះចាញ់ធ្លាក់ៗ រហូតនៅដល់តែ២នាក់ ដណ្ដើមយកមេដាយមាស និងប្រាក់លាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here