ផាំងទៅផាំងមក! ទីបំផុត គង់ សំបូរ ផ្ដួលគូប្រកួតអោយសន្លប់

0

ការប្រកួតមិត្តភាពនៅលើសង្វៀនទូរទស្សន៍អាសុីអាគ្នេយ៍កាលពីថ្ងៃទី២១ មេសា រវាងកីឡាករ គង់ សំបូរ មកពីក្លិបអាណាចក្រប្រយុទ្ធខេត្តសៀមរាប និងកីឡាករ ភិន សុទី មកពីក្លិបកងទ័ពទឹក ត្រូវគេកត់សម្គាល់ថាមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែកីឡាករទាំងពីរវាយគ្នាទៅផាំងទៅផាំងមក គឺមិនខុសពីគូប្រកួតសុីសាច់ហុតឈាមនោះឡើយ។ យ៉ាងណាមិញ ការប្រកួតមួយគូនេះ បានតែ៣ទឹកប៉ុណ្ណោះ កីឡាករបង្គោលក្រហម គង់ សំបូរ ក៍ក្លាយជាអ្នកឈ្នះយ៉ាងមានមោទនភាព។

អ្នកគាំទ្រការប្រកួតមួយគូនេះ បង្ហាញការពេញចិត្តពេញថ្លើមយ៉ាងខ្លាំងនៅពេលកីឡាករបង្គោលក្រហម និងបង្គោលខៀវចាប់ផ្ដើមវាយសម្រុកទៅវិញទៅមក ដោយកីឡាករម្នាក់ៗស្ទុះវាយដោយមិនខ្លាចគ្រោះថ្នាក់ហើយ ធ្វើអោយអ្នកទស្សនាបុកពោះជំនួសមុនពេលលទ្ធផលត្រូវបានប្រកាស។ ក្នុងទឹកទី១ និងទី២ កីឡាក ភិន សុទី ត្រូវគេឃើញវាយចេញបានល្អ ហើយក៍ទំនងមិនគួរនឹងចាញ់ការប្រកួតនោះដែរ ជាពិសេសនៅពេលគេវ័ធបានល្អទៅកាន់កីឡាករគង់សំបូរ ដែលជាជើងខ្លាំងម្នាក់។

ប៉ុន្តែឈានដល់ទឹកទី៣ កីឡាករគង់ សំបូរបែរជាប្រើបច្ចេកទេសវាយសម្រុកយ៉ាងចាស់ដៃ ហើយធ្វើអោយបង្គោលខៀវ ភិន សុទី ត្រូវរាប់ដល់ទៅ៣ដងក្នុងមួយទឹក បណ្ដាលអោយលោកអាជ្ញាកណ្ដាលសម្រេចមិនអោយប្រកួតបន្ត ដោយសារតែភ្លៅទាំងសងខាងរបស់ភិន សុទី ត្រូវបានទាត់ឡើងហើម និងមើលទៅមានរបួសធ្ងន់ទៅហើយ។ កីឡាករ គង់ សំបូរ សប្បាយចិត្តយ៉ាងខ្លាំង ក្រោយពេលប្រកាសថាឈ្នះក្នុងទឹកទី៣ ក្នុងពេលដែលកីឡាកររូបនេះ ក៍សារភាពថាពិបាកវាយផ្ដួលកីឡាករបង្គោលខៀវ ភិន សុទី មុនទទួលជ័យជម្នៈផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here