វិធីសាស្ត្រងាយៗ ជួយ​ធ្វើ​ស្បែក​មុខ​ស​ម៉ត់​រលោង

0

ការថែរក្សា​ស្បែក​រង្វង់​មុខ​ឲ្យ​នៅតែ​ស្រស់ស្អាត និង​មាន​សុខភាព​ល្អ ពិតជា​ចាំបាច់​ណាស់ សម្រាប់នារីៗ និង​បុរស​នាពេល​បច្ចុប្បន្ន។ ហេតុដូចនេះ អ្នក​ប្រាកដជា​ចង់ដឹង​ហើយ​ថា គួរ​ធ្វើ​ដូចម្ដេចខ្លះ ទើប​ទទួលបាន​ស្បែ​កមុខ ស្រស់ស្អាត និង​គួរ​ឲ្យ​ទាក់ទាញ​នោះ? សូមកុំ​បារម្ភ ខាងក្រោម​នេះ ជា​វិធីសាស្ត្រងាយៗ ដែល​មិនចាំបាច់​ចំណាយ​ច្រើន​នោះទេ។

ទឹក​អង្ករ: បន្ទាប់ពី​អ្នក​លាង​សម្អាត​មុខ នៅពេល​យប់​រួច យក​ទឹក​អង្ករ​មក​លាប​នៅលើ​ផ្ទៃមុខ ទុកចោល​រយ:ពេល ៥ ទៅ ១០ នាទី រួច​លាងជម្រះ​ចេញ ជាមួយនឹង​ទឹក​ធម្មតា​ចេញ។ អនុវត្ត​បែបនេះ ជា​រៀងរាល់ថ្ងៃ អាចជួយ​បំបាត់​ស្នាម​អុជ​ខ្មៅ ឬ​ជាំ​នៅលើ​ស្បែ​កមុខ បាន​យ៉ាង​មាន​ប្រសិទ្ធភាព ជាពិសេស​ថែមទាំង​ជួយ​ធ្វើ​ឲ្យ​មុខ​របស់​អ្នក​ស និង​ទន់​ម៉ត់​រលោង​ទៀតផង។

ចេក: យក​ចេក​មក​កិន​ឲ្យ​ម៉ត់ រួច​លាយ​ជាមួយ​ទឹកដោះគោ​បន្តិច ហើយ​យកមក​លាប​នៅលើ​ផ្ទៃមុខ ដោយ​ធ្វើ​ចលនា​ម៉ាស្សាថ្នមៗ ហើយ​ទុក​វា​ចោល​រយ:ពេល ២០ ទៅ៣០ នាទី ទើប​លាង​ចេញ។ អនុវត្ត​បែបនេះ ពីរ ឬ​បី​ដង​ក្នុង​មួយ​សប្តាហ៍ អាចជួយ​ឲ្យ​ស្បែក​មុខ​ស​ម៉ត់​រលោង និង​ថែមទាំង​ជួយ​បំបាត់​ស្នាម​ប្រហោង​នៅលើ​ផ្ទៃមុខ បាន​ទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here