ក្លិបហាត់ប្រាណ និងស្ទីមតម្លៃជាង៣០ម៉ឺនដុល្លារ ប្រកាសបើកសម្ពោធ

0

កាលពីល្ងាចថ្ងៃទី១៦ សីហា ក្លិបហាត់ប្រាណ ស្ទីម និងម៉ាស្សា ធំមួយដែលត្រូវគេអះអាងថាប្រើទុនអស់ប្រមាណជាង៣០ម៉ឺនដុល្លារត្រូវបានបើកសម្ពោធជាផ្លូវការនៅម្ដុំភ្នំពេញថ្មី។ អ្នកជំនាញបានអះអាងថានេះជាក្លិបហាត់ប្រាណ និងម៉ាស្សាធំមួយ នឹងក្លាយជាប្រយោជន៍កាន់តែប្រសើរសម្រាប់អ្នកត្រូវការសេវាកម្មហាត់ប្រាណ ស្ទីម សូណា និងម៉ាស្សា ពេញ២៤ម៉ោងនៅក្នុងតំបន់សាលាសង្កាត់ភ្នំពេញថ្មី។

- Advertisement -

ក្លិបហាត់ប្រាណ ស្ប៉ា និងម៉ាស្សាសុខភាពដែលមានឈ្មោះថា ឡាសង់តេ ស្ថិតនៅលើបណ្ដោយផ្លូវ១៩៦៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខនេះ ត្រូវបានអ្នកជំនាញប្រកាសថាបង្កើតឡើងដើម្បីអោយមានគុណប្រយោជន៍ក្នុងការបំពេញនូវតម្រូវការរបស់អ្នកត្រូវការ​សុខភាពល្អ ទាំងការស្ទីម ទាំងការសូណា ទាំងម៉ាស្សា និងហាត់ប្រាណ។ លោក ជា ដាវុធ ជាអ្នកជំនាញផ្នែកសុខភាពមួួយរូបដែល​​យល់ដឹងខ្ពស់​​​​ពីអត្ថប្រយោជន៍​នៃការហាត់ប្រាណ និងជានាយកក្លិបហាត់ប្រាណ ស្ប៉ា និងម៉ាស្សា ឡាសង់តេ ស្ថិតនៅផ្លូវលេខ១៩៦៤ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បានថ្លែងយល់ស្របថា ហេតុផលដែលលោកបោះទុនរហូតដល់ជាង៣០ម៉ឺនដុល្លារ ដើម្បីបង្កើតកន្លែងហាត់ប្រាណ ស្ទីម សូណា និងម៉ាស្សាឡាសង់តេ គឺដោយសារតែលោកមើលឃើញពីអត្ថប្រយោជន៍រាប់មិនអស់នៃសកម្មភាពស្ទីម សូណា និងហាត់ប្រាណនេះឯង។

លោកថាក្លិបនេះប្រកាសបើកបម្រើជូនអតិថិនជន២៤ម៉ោង ដោយតាំងពីមុនប្រកាសបើកសម្ពោធគឹសឹងមិនមានថ្ងៃណា ដែលក្លិបមួយនេះបើទទួលភ្ញៀវនេះអតិថិជន។ លោកថាខ្លួនសម្រេចចិត្តបោះទុន គឺបន្ទាប់ពីលោកយល់ថាការវិនិយោគលើគម្រោងមួយនេះ នឹងទទួលបានជោគជ័យ ខណៈដែលលោកក៏ជាមនុស្សយល់ដឹងពីអត្ថប្រយោជន៍ផ្នែកសុខភាពពីការស្ទីម និងម៉ាស្សា។

លោកវេជ្ជបណ្ឌិត្យ សុខ ចិត្ត ជំនាញសង្គ្រោះបន្ទាន់ និងថ្នាំសណ្ដំ ប្រចាំមន្ទីរពេទ្យព្រះកេតុមាលា បានសរសើរចំពោះស្ដង់ដាររបស់ក្លិបហាត់ប្រាណ ស្ប៉ា និងម៉ាស្សាសុខភាពឡាសង់តេ ដោយលោកប្រកាសថាតួនាទីរបស់ក្លិបមួយនេះ នឹងក្លាយជាគុណប្រយោជន៍យ៉ាងសំខាន់សម្រាប់សុខភាព។

ជាមួយគ្នានោះ លោកក៏បានបង្ហាញអោយដឹងពីអត្ថប្រយោជន៍ក្នុងការស្ទីម ម៉ាស្សា និងស្ប៉ា ដោយលោកប្រកាសថាស្ទីម ទី១ជួយកាត់បន្ថយស្រ្តេស ទី២ជំរុញរាងកាយអោយសម្រាកបានល្អ ទី៣ជំរុញអោយមានការសម្រានលក់ស្កប់ស្កល់ ទី៤បង្កើនប្រព័ន្ធការពារនៅក្នុងរាងកាយអោយរឹងមាំ ទី៥ជួយសម្រួលដល់ចលនាឈាមអោយរត់បានល្អ ទី៦ជួយកម្ចាត់សារជាតិពុលពីសារពាង្គកាយ ទី៧ជំនួយដល់ការដកដង្ហើម ទី៨ទាញឧកស៊ីហ្សែនទៅកាន់ខួរក្បាលបានល្អ ទី៩ធ្វើអោយស្បែកទន់ភ្លឺរលោង ទី១០ជួយបញ្ចុះទម្ងន់សម្រកខ្លាញ់ និងទី១១ជួយប្រឆាំងការរលាក ដោយសារតែការស្ទីម និងសូណា ធ្វើអោយស្បែករបស់មនុស្សស៊ាំនឹងបរិយាកាសក្ដៅ ឬត្រជាក់បានយ៉ាងល្អ។ សម្រាប់សូណា លោកថាមានគុណប្រយោជន៍យ៉ាងខ្លាំងដូចជា ទី១ជួយបញ្ចុះទម្ងន់ ទី២បញ្ចេញជាតិពុលក្នុងខ្លួន ទី៣បន្ថយអាការៈឈឺសាច់ដុំរាំរ៉ៃ ទី៤ជំរុញសរសៃឈាមត្រង់កន្លែងរបួសស្នាម ឬកន្លែងវះកាត់អោយដើរស្រួលឆាប់ជា ទី៥ជួយប្រព័ន្ធឈាមរត់ក្នុងបេះដូងបានល្អ ទី៦ជួយជំរុញប្រព័ន្ធសារពាង្គកាយអោយរឹងមាំ និងទី៧ជួយជំរុញការព្យាបាលជំងឺមហារីកអោយមានប្រសិទ្ធិភាព ខណៈដែលការម៉ាស្សាវិញលោកថា ទី១កាត់បន្ថយស្រ្តេស ទី២កាត់បន្ថយការឈឺចាប់ក្រោយវះកាត់ ទី៣កាត់បន្ថយជំងឺថប់អារម្មណ៍សម្រាប់អ្នកធ្វើការច្រើន ទី៤កាត់បន្ថយការឈឺចាប់ផ្នែកខាងក្រោមឆ្អឹងខ្នង ទី៥កាត់បន្ថយភាពតឹងនៃសាច់ដុំ ទី៦ជួយអោយប្រព័ន្ធខួរក្បាលបញ្ជាទៅការគិតបានល្អ ទី៧ជួយបន្ថយការឈឺចាប់សម្រាប់អ្នកមានអាការៈឈឺក្បាលរ៉ាំរ៉ៃ(ជំងឺប៉ាកាំង) ទី៨ជួយអោយសម្រានបានស្កប់ស្កល់ ទី៩កាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត ទី១០ជំរុញអោយសុខភាពបេះដូងដើរស្រួល ទី១១បន្ថយការឈឺចាប់ត្រង់កន្លែងសន្លាក់ ទី១២បន្ថយស្រ្តេសសម្រាប់អ្នកជំងឺមហារីក ទី១៣ជួយបញ្ចុះសម្ពាធឈាម ទី១៤ជួយបន្ថយអាការៈឈឺប្រអប់ដៃ ទី១៥កាត់បន្ថយអាការៈរោយកញ្ចឹងក ទី១៦កាត់បន្ថយអាការៈក្អួតចង្អុរសម្រាប់អ្នកកើតជំងឺមហារីក និងទី១៨បន្ថយការឈឺចាប់អ្នកវះកាត់ប្ដូរសន្លាក់៕

SHARE