ពេជ្រ ចរណៃ បង្ហោះសារ អានហើយសង្វេគ! អ្នកចូលចិត្តរឿងហែកហួរ ភ្លេចឈឺឆ្អាលរឿងវប្បធម៌

0

សហការី៖ លោក រុន ណាកូ

ប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ក្នុងមួយរយៈពេលថ្មីៗ ប្រទេសថៃបានកំពុងតែធ្វើសកម្មភាព សាងសង់រូបសំណាក់ល្ខោនឃុនថៃដ៏ធំមួយ និងថែមទាំងបានបង្កើតព្រឹត្ដិការណ៏វប្បធម៍ដ៏ធំមួយទៀត ដើម្បីបង្អួតពីអរិយធម៌ វប្បធម៌របស់ខ្លួនទៅកាន់ឆាកអន្ដរជាតិ។ សកម្មភាពនេះ ក៏មិនខុសពីដើម្បីចងក្រងវប្បធម៏ដែលជារបស់ដើមរបស់ខ្មែរ ឲ្យខ្លួនក្លាយទៅជាម្ចាស់អរិយធម៌ វប្បធម៌នៅអាសុីអាគ្នេយ៍ពិតប្រាកដនោះផងដែរ ខណៈដែលពលរដ្ឋរបស់គេ ក៏ផុសផុលក្នុងរឿងវប្បធម៌ ដែលផ្ទុយពីអ្នកលេងហ្វេសប៊ុកនៅកម្ពុជា ដែលបន្តកន្ទុយគ្នាគិតតែរឿងហែកហួរ និងរឿងអត់ប្រយោជន៍ ហើយមើលរំលងវប្បធម៌នោះ។

តារាសម្ដែង កញ្ញា ពេជ្រ ចរណៃ ដែលត្រូវគេស្គាល់ថា ជាម្ចាស់ពានគ្រងឈុតបុរាណចំណាត់ថ្នាក់លេខ៣ ឆ្នាំ២០១៩ និងទូតសុឆន្ទៈប្រចាំគ្រួសារតារាកម្ពុជា បានបង្ហាញអារម្មណ៍ហួសចិត្ត ខណៈដែលយុវវ័យច្រើនឡើងបានផុសផុល និងចែកចាយនូវព័ត៌មានអត់ប្រយោជន៍ ប៉ុន្តែបើដំណឹងលើកស្ទួយពីវប្បធម៌បែរជាខ្វះការចែកចាយ។ ការលើកឡើងនេះ គឺបន្ទាប់ពីកញ្ញាត្រូវគេដឹងថា បានធ្វើសកម្មភាពលើកស្ទួយល្បុកត្តោ និង ល្ខោនខោល រយៈពេលច្រើនខែច្រើនឆ្នាំដែរហើយ ប៉ុន្តែបែរជាមិនសូវមានអ្នកចាប់អារម្មណ៍ពីសកម្មភាពច្រើន ប៉ុន្តែសម្រាប់រឿងអត់ប្រយោេជន៍មួយចំនួនបែរជាស្រាក់ដៃគ្នា ហើយលើកគ្នាជួយផ្សាយ អ្វើអោយដំណឹងតូចក្លាយជាដំណឹងធំ។ ការលើកឡើងរបស់នាង គឺស្របនឹងការចែកចាយដំណឹងជាហូរហែរពីរឿងជម្លោះហែកហួរ និងរឿងអត់ប្រយោជន៍បណ្ដាក់គ្នាដូចខ្យងក្ដក់នៅលើហ្វេសប៊ុក។

កញ្ញា បានបង្ហោះនៅលើហ្វេសប៊ុកថា “ សូមជួយបំពេញក្ដីស្រមៃរបស់ខ្ញុំផង:pray:?:pray:?:disappointed: ចំណាយពេលអានបន្តិចទៅ​ :pray:?:pray:?សូមជួយខ្វាយខ្វល់​ ឈឺឆ្អាល​ រឿងនេះផង​ :pray:?បេីរឿងវប្បធម៍ល្បីដូចរឿង​ព្រលែងក្រពេី រឿងតារាជេរហែកហួរគ្នាតាមហ្វេសប៊ុក​នោះ វប្បធ៍មមួយនេះនឹងឧដុង្គឧត្ដម..កូនខ្មែរគ្រប់រូបគួរតែ​មានការចូលរួមឈឺឆ្អាលរឿង​ ថែរក្សា​ កកាពារ លេីកស្ទួយ​ និង កែច្នៃ​ វប្បធម៌ខ្មែរ​ទាំងអស់គ្នា..មិនមែនជារបស់ខ្ញុំតែម្នាក់​ ហេីយក៏មិនមែនជារបស់ក្រុមណាដាច់មុខដែរ​ តែជារបស់ខ្មែរមួយ(នគរ)..ដឹងទេ? ថាគេទៅមុខកាន់តែឆ្ងាយហេីយ? ថៃជាប្រទេសដែលមិនមាន​ អរិយធម៌​ វប្បធម៌​ ច្បាស់លាស់​ ក្លាយជាប្រទេសដែលប្រឹងតុបតែង ចងក្រង​ កែច្នៃ​ មិនយូរ​គេនឹងក្លាយជាម្ចាស់ យេីងច្បាស់ក្លាយជាអ្នកចំម្លងពីគេទៅវិញ..:pensive: បងប្អូនដឹងទេ? ក្រុមការងារ ទិវាបេតិកភណ្ឌ កំពុងធ្វើការងារយ៉ាងសស្រាក់សស្រាំដើម្បីព្រឹត្តិការណ៍ការ សម្តែងល្ខោនខោល នាឆ្នាំ២០២០​ខាងមុខ ក្នុងការលើកមុខមាត់សិល្បៈ និងសម្បិត្តិវប្បធម៌ជាតិខ្មែរយើង ..តែ! ក្រុមកាងានៅខ្វះថវិកាសម្រាប់ឈុតតួមេទ័ព​ស្វា10ឈុតទៀត​ ដូចនេះក្រុមកាងារបានឌឺសាញអាវយឺត​ដែលមាននៅក្នុងរូបនេះ​ លក់​ ដេីម្បីទ្រងទ្រង់​ អាវមួយតំលៃតែ​ 10000រៀលទេ..
ពួកយើងកំពុងខិតខំហើយ នៅចាំតែការចូលរួមឧបត្ថមគាំទ្រពីបងប្អូនមហាគ្រួសារខ្មែរប៉ុណ្ណោះ !

នាងខ្ញុំ​ ពេជ្រ​ចរណៃ​ លេីកទឹកចិត្តអោយ​បងប្អូនទាំងអស់គ្នាចូលរួមទិញអាវនេះម្នាក់មួយ​ ដូចបានចូលរួមផ្សព្វផ្សាយនឹងលេីកស្ទួយល្ខោនខោលខ្មែរ:pray:???តោះៗចូលរួមក្នុងនាមជាម្ចាស់កេរមរតកដូនតាយើង !”។

ការលើកឡើងរបស់នាង បានធ្វើអោយក្រុមអភិរក្សវប្បធម៌ខ្មែរ ជាពិសេសក្រុមល្ខោនខោល ដែលពុះពារធ្វើសកម្មភាពលើកស្ទួយវប្បធម៌ពីបាតដៃទទេ ពិតជាសង្វេគខ្លួនយ៉ាងខ្លាំង ដែលគ្រាន់តែលើកដៃសំពះសុំការការគាំទ្រអោយបរិច្ចាគជាថវិកា ឬ ទិញអាវដើម្បីយកលុយទៅផ្គត់ផ្គង់ការចំណាយ បែរជាខ្វះការចាប់អារម្មណ៍ សូម្បីតែអ្នកចែកចាយអោយដឹងពីព្រឹត្តិការណ៍មួយនេះ ក៏មិនសូវមាន។

LEAVE A REPLY

Please enter your comment!
Please enter your name here