ទំនេរពីមុខរបរដីធ្លី គឹម ចាន់រតនា ចេញបទអបអរអុំទូក យកភរិយាមកសម្ដែងឡើងប្លែក

0

ខណៈពេលប្រឡូកក្មុងអាជីពជាតន្ត្រីករ និង ជាតារាចម្រៀង ក្នុងវង់អកកេស លោក គឹម ចាន់រតនា និង អ្នកស្រី ជិន វណ្ណារី មិនមានឱកាសដណ្ដើមបានកេរ្តិ៍ឈ្មោះបោះសំលេងនោះទេ។ យ៉ាងណាមិញ ក្រោយពេលអ្នកសិល្បៈមួយគូនេះបោះបង់ ហើយក្លាយខ្លួនជាអ្នកជំនួញ ក៏ប្រញាប់ហក់ចូលជាថ្មី បើទោះមិនត្រូវការរកចំណូលពីសិល្បៈដូចធ្លាប់ប្រឡូក។

មានការចុះផ្សាយជាហូរហែរមកហើយ ថា ម្ចាស់ជំនួញដីធ្លី លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈដែលអ្នកស្រី ជិន វណ្ណារី ជាភរិយា ក៏ជាអ្នកចម្រៀងនៅក្នុងពេលនោះ។ អ្នកទាំងពីរតស៊ូក្នុងអាជីពសិល្បៈយ៉ាងលំបាកទម្រាំក្លាយខ្លួនជាអ្នកជំនួញដីធ្លីនាពេលចុងក្រោយ។ អ្វីដែលកាន់តែកត់សម្គាល់ គ្រាន់តែមានឱកាសកែប្រែជីវភាពក្នុងនាមជាថៅកែដីភ្លាម អតីតតារាសិល្បៈជាប្ដីប្រពន្ធមួយគូនេះ ក៏ដំណើរការផលិតកម្មចម្រៀងមួយ ដើម្បីអោយតារាក្មេងៗមួយចំនួនបានបញ្ចេញសំលេង និងបានផលិតបទចម្រៀងជាសំនៀងរបស់ខ្លួនជាហែរហែរ ដើម្បីរំលឹកអាជីពសិល្បៈ ដែលអ្នកទាំងពីរប្រាប់ថា គឺជាស្ពានចម្លងជីវិតក្នុងគ្រាក្រ។ ជាក់ស្ដែងក្រោយពីអន្ទងចិត្តមហាជន អោយឃើញពីការប្រឹងប្រែងក្នុងសិល្បៈតាមរយៈបទ”ទំនួញអកឈ្មោល” លោក គឹម ចាន់រតនា ក៏បញ្ចេញបទ”អូនកូនអ្នកណា?” ដោយជ្រើសយកភរិយាជាតួសម្ដែងផងដែរ។

តន្ត្រីកររូបនេះ បញ្ជាក់ថា លោកផលិតបទចម្រៀងដោយបកស្រាយសំនៀងខ្លួនឯង ដោយសារតែស្រលាញ់អាជីពចម្រៀង។ កាលពីនៅប្រឡូកសិល្បៈ លោកថាខ្លួនគ្រាន់តែជាអ្នកលេងលេងប៉ុណ្ណោះ ចំណែកភរិយាទើបជាអ្នកចម្រៀងអាជីព។ ប៉ុន្តែមកពីលោកស្រលាញ់ទើបផលិតច្រៀងបំពេញចិត្តស្រលាញ់។ លោក និងភរិយា គម្រោងចេញបទបកស្រាយរួមគ្នា ក្រោយពីចេញបទ”អូនកូនអ្នកណា” ដែលជាបទសារ៉ាវ៉ាន់ សម្រាប់អបអរបុណ្យអុំទូកនេះផង។
គួរបញ្ជាក់ថា លោក គឹម ចាន់រតនា គឺជាអតីតតន្ត្រីករ ខណៈភរិយាគឺជាអ្នកចម្រៀងក្នុងវង់អកកេសមួយ កាលពីប្រមាណ១០ឆ្នាំ ដោយសូម្បីតែឈ្នួលបង់ផ្ទះ ក៏ស៊ឹងមិនចង់មាន។ បច្ចុប្បន្នលោក និងភរិយា គឺជាម្ចាស់ក្រុមហ៑ុន LYK គឹមចាន់រតនា ហ្សាណា ដែលមានគម្រោងដីពុះឡូតិ៍ធំៗជាច្រើនគម្រោងន្រកាស លក់នៅស្រុកគងពិសី ក្នុងខេត្តកំពង់ស្ពឺ៕

LEAVE A REPLY

Please enter your comment!
Please enter your name here