មិននឹកស្មានកូនប្រុសដ៏សង្ហារបស់លោក ចារ ឬទ្ធី ចប់អនុណ្ឌិតនៅអូស្ត្រាលី

0

ខណៈដែលមហាជនបានចាប់អារម្មណ៍ថា តារាសិល្បៈភាគច្រើនមិនសូវមានឱកាសបណ្ដុះបណ្ដាលកូនរបស់ខ្លួនឱ្យសិក្សាបានខ្ពស់ គេឃើញថា សម្រាប់សិល្បករជើងចាស់ លោក ចារ ឬទ្ធី មិនត្រឹមតែជោគជ័យក្នុងវិស័យសិល្បៈ និងជំនួញប៉ុណ្ណោះទេ ក្រឡែកទៅមើលកូនប្រុសរូបសង្ហារបស់លោក ទើបតែមានដំណឹងថា បានបញ្ចប់ថ្នាក់អនុបណ្ឌិតនៅប្រទេសអូស្ដ្រាលីដ៏គួរឱ្យសរសើរផងដែរ។ ការលើកឡើងនេះ បន្ទាប់ពីបានឃើញគណនីហ្វេសប៊ុករបស់លោកបានបង្ហោះសារយ៉ាងភ្ញាក់ផ្អើល ។

ទន្ទឹមនឹងការអបអរសាទរមួយនេះ លោកក៏បានបង្ហាញអារម្មណ៍សោកស្ដាយមួយចំនួន ខណៈដែលលោកមិនបានទៅទទួលសញ្ញាប័ត្រដោយផ្ទាល់ជាមួយកូនប្រុស នៅប្រទេសអូស្ដា្រលី។ យោងតាមការបង្ហោះរបស់លោក ចារ ឬទ្ធី កូនប្រុសរបស់លោកមានឈ្មោះថា ចារ​ សិរីវុឌ្ឍ មានវ័យ ២៣ ឆ្នាំ ដោយបានបញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពី​សកលវិទ្យាល័យ​DEAKIN UNIVERSITY ក្នុង​ទីក្រុង​មេលប៊ន​នៃ​ប្រទេស​អូស្ត្រាលី បន្ទាប់ពីកូនប្រុសលោកបានបញ្ចប់ការសិក្សាផ្នែកសេដ្ឋកិច្ចនៅសាលា លីមកុកវីង ដែលជាសាលាប្រើប្រាស់ភាសាបរទេសជាយាន។ ប្រភពបន្ដបានបញ្ជាក់ថា លោក ចារ ឬទ្ធី មានកូនចំនួនពីរនាក់ ដែលកូនប្រុសច្បងទើបតែបញ្ចប់ថ្នាក់អនុបណ្ឌិតនេះ និងកូនស្រីពៅ ដែលមានសម្រស់ស្អាតសោភាមិនចាញ់តារាសម្ដែងផងដែរ។

យ៉ាងណាមិញ អ្នកដឹកនាំនិងផលិតកម្មវិធីទូរទស្សន៍រូបនេះ មិនបានគាំទ្រឱ្យកូនប្រុសស្រីរបស់លោកចូលប្រឡូកក្នុងសិល្បៈឡើយ ទើបបានជាគេមិនសូវគាត់កូនប្រុសកូនស្រីរបស់លោក ចារ ឬទ្ធី រហូតមកដល់ពេលនេះ បើធៀបជាមួយតារាសិល្បៈដទៃទៀត។ ជាមួយការបង្ហាញកូនប្រុសទើបតែទួលសញ្ញាប័ត្របញ្ចប់​ថ្នាក់​អនុបណ្ឌិត​ពីប្រទេសអូស្ត្រាលីនេះ ម្នាក់ៗមានការកោតសរសើរយ៉ាងខ្លាំង ចំពោះលោក ចារ ឬទ្ធី ដែលជាបុរសជោគជ័យក្នុងមុខជំនួញ បើកផ្ទះសំណាក់ដ៏ធំក្នុងខណ្ឌពោធិសែនជ័យ និងក៏ជាផលិតករដ៏ល្បីឈ្មោះដែលជាអ្នករៀបចំកម្មវិធីប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍ផងនោះ ថែមទាំងមានលទ្ធភាពរៀបចំការសិក្សា អប់រំកូន ឱ្យរៀនបានខ្ពស់ក្នុងសាកលវិទ្យាល័យអន្ដរជាតិ ខណៈដែលកូនប្រុសរបស់លោកត្រូវបានគេអះអាងថា ចេះប្រើភាសាបរទេសបានយ៉ាងស្ទាត់ជំនាញ។

ប្រភពបន្ដបានអះអាងថា លោក ចារ ឬទ្ធី នឹងជំរុញកូនប្រុសរបស់ខ្លួនឱ្យមកធ្វើការនៅប្រទេសកម្ពុជាវិញ បើទោះបីជាកូនប្រុសលោកមានឱកាសបម្រើការងារក្នុងប្រទេសអូស្ដ្រាលីក្រោយពីបញ្ចប់ការសិក្សានៅទីនោះ។ ជាមួយគ្នានោះដែរ លោកក៏មិនជំរុញឱ្យកូនប្រុសរូបនេះ ចូលប្រឡូកសិល្បៈដូចជារូបលោកនោះដែរ បើទោះកូនប្រុសលោកមានរូបរាងសង្ហាត្រូវបានគេចាប់អារម្មណ៍ថា អាចប្រឡូកការងារសម្ដែងភាពយន្ដមិនចាញ់លោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here