Miss Grand Cambodia ប្រកាសបោះបង់ការប្រកួត

0

កាលពីប៉ុន្មានម៉ោងមុននេះ បេក្ខភាព Miss Grand International របស់ប្រទេសកម្ពុជា កញ្ញា ដេត ស្រីនាឌ បានប្រកាសពីការដកខ្លួនមិនទៅប្រកួតនៅក្នុងប្រទេសវ៉េណេហ្សូអេឡា។ យ៉ាងណាមិញព័ត៌ដែលលើកឡើងថា ដោយសារហេតុផលស្ថានទូតវ៉េណេហ្សូអេឡាមកទល់នឹងពេលវេលាដែលបវរកញ្ញាមួយចំនួនទៅដល់ទីតាំងប្រកួតជាបណ្ដើរៗហើយនៅតែមិនទាន់ផ្ដល់ទិដ្ឋាការអោយចេញដំណើរ និងដោយសារតំណាងដែលបញ្ជូននាងចេញអន់ចិត្តរឿងគណកម្មការ Miss Grand International មិនផ្ដល់តម្លៃអោយបេក្ខនារីខ្មែរ ដោយយករូបមិនស្អាតរបស់បេក្ខនារីខ្មែរ ទៅដាក់ឲ្យមហាជនបោះឆ្នោតក្នុងចំណោមបេក្ខនារីអន្តរជាតិនោះ សាមីខ្លួនផ្ទាល់បែរជាអះអាងថាហេតុផលដែលនាងមិនទៅប្រកួតគឺដោយសារតែបញ្ហាសុវត្ថិភាព។

នាងបានសរសេរបង្ហោះជាសាធារណៈថា “សូមជម្រាបសួរចាស ! នាងខ្ញុំ ដេត ស្រីនាឌ Miss Grand Cambodia 2019 ដែលជាបេក្ខភាពកម្ពុជា ត្រូវទៅចូលរួមក្នុងកម្មវិធីប្រកួត Miss Grand International 2019 នៅប្រទេស Venezuela។ ស្របតាមព័ត៌មានដែលទទួលបានតាមរយៈបណ្តាញសារព័ត៌មាននានា ស្តីពីស្ថានការណ៍ក្នុងប្រទេស Venezuela ក៏ដូចជាក្តីបារម្ភពីសំណាក់បងប្អូន និងមិត្តៗទាំងអស់ ក៏ដូចជាប្រិយមិត្ត Fan PAGE គ្រប់ៗរូប ដែលក្នុងនោះកាលពីថ្ងៃទី៩ ខែតុលា មានព័ត៌មានឆេះសណ្ឋាគារ Tamanaco Hotel ក្នុងទីក្រុង CARACAS ជាកន្លែងស្នាក់នៅរបស់បវរកញ្ញា ហើយណាមួយប្រទេសមួយនេះកំពុងជួបភាពវឹកវរ ដូចជាការធ្វើបាតុកម្មមិនព្រៀងទុកមុន អសន្តិសុខ អំពើភេរវកម្មដោយយើងមិនអាចដឹងមុន និងសង្គ្រាមផ្ទៃក្នុងរបស់ប្រទេសនេះ ទើបលោកអគ្គនាយកនៃកម្មវិធីក្រកួត Miss Grand Cambodia និងក្រុមគ្រួសាររបស់នាងខ្ញុំទាំងសងខាង បានពិភាក្សាគ្នាយ៉ាងម៉ត់ចត់ ហើយលោកអគ្គនាយក និងនាងខ្ញុំព្រមទាំងក្រុមគ្រួសារ បានសម្រេចចិត្តបោះបង់ មិនធ្វើដំណើរទៅចូលរួមប្រកួតនៅប្រទេស Venezuela ដោយលោកអគ្គនាយក ក៏ដូចជាលោកប៉ា អ្នកម៉ាក់របស់នាងខ្ញុំមានក្តីបារម្ភចំពោះការធ្វើដំណើរ ក៏ដូចជាសុខសុវត្ថិភាពផ្ទាល់ខ្លួននាងខ្ញុំផងដែរ។ ជាចុងក្រោយនាងខ្ញុំសូមថ្លែងអំណរគុណ លោកអគ្គនាយកដែលមានក្តីបារម្ភពីសុខសុវត្ថិភាព និងយកចិត្តទុកដាក់ចំពោះរូបនាងខ្ញុំ ហើយជាពិសេសក៏សូមអរគុណដល់ FAN PAGEនិង អ្នកគាំទ្រទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃក្នុងការយកចិត្តទុកដាក់បារម្ភពីសុខសុវត្ថិភាពនៃរូបនាងខ្ញុំ។
យើងខ្ញុំសូមអភ័យទោសចំពោះករណីដែរបានកើតឡើង”។

LEAVE A REPLY

Please enter your comment!
Please enter your name here